នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​សម្ព័ន្ធ​សហព័ន្ធ​សហជីព​ការងារ​ជាតិ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ស្នើសុំអនុសាសន៍
PrinterEmail
ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          គណៈ​ប្រតិភូ​សម័្ពន្ធ​សហព័ន្ធ​សហជីព​ការងារ​ជាតិ​កម្ពុជា ដែល​ដឹក​នាំ​ដោយ​លោក យឹង ឈុន ប្រធាន​សម្ព័ន្ធ​សហ​ព័ន្ធ​សហជីព​ការងារ​ជាតិ​កម្ពុជា (CNC) អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ស្នើ​សុំ​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​ពី​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៣ នៅ​ទី​ស្តីការ​ក្រសួង ។

         លោក យឹង ឈុន ប្រធាន​សម្ព័ន្ធ​សហព័ន្ធ​សហជីព​ការងារ​ជាតិ​កម្ពុជា មាន​ប្រសាសន៍​ថា សម្ព័ន្ធ​សហព័ន្ធ​សហ​ជីព​ការ​ងារ​ជាតិ​កម្ពុជា មាន​សហព័ន្ធ​ចំនួន ៤ ដែល​ចូល​រួម​ក្នុង​នោះ​មាន​៖ សហព័ន្ធ​សហជីព​យុវជន​ខ្មែរ សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយ​នភ័ណ្ឌ​កាត់ដេរ​កម្ពុជា សហព័ន្ធ​សហជីព​មោទនៈ​ភាព​កម្មករ​ខ្មែរ និង​សហព័ន្ធ​សហជីព​ក្តី​សង្ឃឹម​កម្មករ ។

          លោក យឹង ឈុន មាន​ប្រសាសន៍​ទៀត​ថា កាល​ពី​ចុង​ឆ្នាំ​២០១២ កន្លង​ទៅ សម្ព័ន្ធ​សហព័ន្ធ​សហជីព​ការ​ងារ​ជាតិ​កម្ពុជា បាន​រួម​គ្នា​ធ្វើ​មហា​សន្និបាត ដោយ​បោះឆ្នោត​ជ្រើស​តាំង​ថ្នាក់​ដឹក​នាំ​ថ្មី និង​រចនា​សម្ព័ន្ធ​ថ្មី ដែល​ក្នុង​នោះ គោល​ការណ៍​សំខាន់​ៗ របស់​សម្ព័ន្ធ​សហព័ន្ធ​សហជីព​ការ​ងារ​ជាតិ​កម្ពុជា គឺ​ការ​ពន្យល់​កម្មករ​ឲ្យ​ចេះ​ជួយទុក្ខ​ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​បង្កើន​សាមគ្គី​ភាព ធ្វើ​យ៉ាង​ណា​រួម​គ្នា​បំពេញ​ការ​ងារ​ឲ្យ​ទទួល​បាន​ទិន្នផល​ខ្ពស់, អប់​រំ និង​បង្ហាត់​បង្ហាញ​អំពី​ការ​អនុវត្ត​ផ្នែក​អនាម័យ សុខភាព និង​ជីវ​ភាព, ការ​ផ្សះ​ផ្សារ​វិវាទ​ការ​ងារ និង​ផ្តល់​ការ​ស្វែង​យល់​អំពី​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​នៅ​ក្នុង និង​ក្រៅ​ប្រទេស​ដល់​សមាជិក​របស់​ខ្លួន ។ ដោយ​ឡែក​ថ្មី​ៗ​នេះ សម្ព័ន្ធ​សហព័ន្ធ​សហជីព​ការងារ​ជាតិ​កម្ពុជា ដែល​បាន​រៀបចំ​សមាសភាព​ថ្មី​របស់​ខ្លួន មាន​សហជីព​មូលដ្ឋាន​សរុប​ចំនួន ២២៥ និង​មាន​សមាជិក​ជាង ១០​ម៉ឺន​នាក់ ក្នុង​នោះ​មាន​ភាព​ជា​តំណាង​ចំនួន ១៩ ដែល​បាន​ចុះ​បញ្ជី​រួច ។

          មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បានសម្តែង​នូវ​ការ​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​ដែល​សម្ព័ន្ធ​សហព័ន្ធ​សហជីព​ការ​ងារ​ជាតិ​កម្ពុជា​សម្រេច​បាន ជា​ពិសេស គឺ​ការ​អប់រំ​បណ្តុះ​បណ្តាល​ដល់​សមាជិក​របស់​ខ្លួន​ដែល​ជា​កម្មករ កម្មការិ​នី​នៅ​តាម​សហជីព​មូល​ដ្ឋាន អំពី​ការងារ​អនាម័យ សុខភាព ព្រម​ទាំង​ការ​ទប់​ស្កាត់​នូវ​ការ​ធ្វើ​បាតុ​កម្ម ដោយ​ឈរ​លើ​គោល ការណ៍​ចរចារ សម្រប​សម្រួល និង​ដោះស្រាយ​ដោយ​សន្តិ​វិធី ដែល​ទាំង​អស់​នេះ គឺ​ស្រប​ទៅ​តាម​ច្បាប់​ការ​ងារ របស់​ព្រះរាជា​ណាចក្រ​កម្ពុជា ។

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ទៀត​ថា ចំពោះ​បញ្ហា​ប្រាក់​ឈ្នួល​របស់​បង​ប្អូន​កម្មករ បច្ចុប្បន្ន​នេះ តំណាង​សហជីព និង​និយោជក កំពុង​តែ​ប្រជុំ​ពិភាក្សា​ដើម្បី​សម្រេច​យក​ចំណុច​រួម​មួយ ដែល​ធ្វើ​យ៉ាង​ណា​ឲ្យ​គ្រប់​ភាគី​ទទួល​យក​បាន​ទាំង​អស់​គ្នា ទាំង​រោងចក្រ​នៅ​តែ​អាច​ដំណើរ​ការ​ទៅ​បាន និង​ប្រាក់​ឈ្នួល​របស់​កម្មករ ត្រូវ​បាន​តំឡើង​ក្នុង​កម្រិត​មួយ​ដែល​បង​ប្អូន​កម្មករ​អាច​ទទួល​យក​បាន ក្នុង​នោះ​រាជរដ្ឋា​ភិបាល មាន​តួនាទី​ជា​អ្នក​សម្រប​សម្រួល សំដៅ​បង្កើត​ឲ្យ​មាន​សុខុដុម្យ​បនីយ​កម្ម​រវាង​និយោជក និង​កម្មករ ។

          ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ក៏​បាន​ផ្តល់​អនុសាសន៍​ឲ្យ​សម្ព័ន្ធ​សហព័ន្ធ​សហជីព​ការងារ​ជាតិ​កម្ពុជា ត្រូវ​បន្ត​ពង្រីក​​នូវ​ភាព​ជា​តំណាង​របស់​ខ្លួន​ឲ្យ​បាន​កាន់​តែ​ច្រើន ថែម​ទៀត​ផង​ដែរ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend