នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អញ្ជើញ​បើក​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី៤ របស់​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ ក.ជ.ក ស្តីពី​ការ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១២ និង​ទិសដៅភារ​កិច្ច​បន្ត​ឆ្នាំ​២០១៣
PrinterEmail
ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          ព្រឹក​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៣ នៅ​សណ្ឋាគារ​កាំបូឌី​យ៉ា​ណា មាន​ប្រារព្ធ​ពិធី​បើក​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​៤ របស់​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ ក.ជ.ក ស្តីពី​ការ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១២ និង​ទិស​ដៅ ភារិច្ច​បន្ត​ឆ្នាំ​២០១៣ និង​ពិនិត្យ​សម្រេច​លើ​ខ្សែ​វីដេអូ​រឿង​អប់រំ​ខ្លី​ស្តី​ពី​សិទ្ធិ​កុមារ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តម​បណ្ឌិត អ៊ិត សំ​ហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ ។

          មាន​ប្រសាសន៍​បើក​កិច្ច​ប្រជុំ​នា​ឱកាស​នោះ​ដែរ​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិ​សម្បទា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​សម្តែង​នូវ​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​នៃ​អគ្គ​លេខាធិការ​ដ្ឋាន ក.ជ.ក ដែល​បាន​ខិត​ខំ​អនុវត្ត​ការងារ​របស់​ខ្លួន​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ទទួល​បាន​លទ្ធផល​សំខាន់​ៗជា​ច្រើន​គួរ​ជា​ទីមោទនៈ។

          ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ គឺ​ជា​យន្ត​ការ​សម្រប សម្រួល​ថ្នាក់​ជាតិ ដើម្បី​ផ្តល់​យោបល់ និង​អនុសាសន៍​ជូន​រាជរដ្ឋាភិបាល​ទាក់ទង​នឹង​ការ​រស់រាន​មាន​ជីវិត ការ​អភិវឌ្ឍ​ការ​ការ​ពារ និង​ការ​ចូល​រួម​ចំណែក​របស់​កុមារ ដោយ​ជម្រុញ​ការ​អនុវត្ត​សិទ្ធិ​កុមារ ដូច​មាន​ចែង​ក្នុង​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ ។

          ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី មាន​ប្រសាសន៍​ទៀត​ថា ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្ប​ទា បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ថែ​ទាំ​ជំនួស​ចំពោះ​កុមារ និង​បទដ្ឋាន​អប្បបរមា​ក្នុង​ការ​ថែ​ទាំ​កុមារ នៅ​តាម​មណ្ឌ​ល ដែល​គោល​នយោ​បាយ និង​បទដ្ឋាន​ទាំងនេះ​បង្កើត​ឡើង​សំដៅ​ពង្រឹង​គុណភាព​នៃ​ការ​ថែទាំ​កុមារ​នៅ​តាម​មណ្ឌល ហើយ​ក្រសួង​មិន​លើក​ទឹក​ចិត្ត​មាន​ការ​បង្កើត​មណ្ឌល​ច្រើន​ពេក​ទេ ពោល​គឺ ​ក្រសួង​លើក​ទឹក​ចិត្ត​ចំពោះ​ការ​ចិញ្ចឹម​បី​បាច់​ថែរក្សា​កុមារ ក្នុង​ក្រប​ខណ្ឌ​គ្រួសារ និង​សាច់​ញាតិ ឬ​សហគមន៍ ហើយ​ការ​ទុក​ដាក់​កុមារ​ក្នុង​មណ្ឌល គឺ​ជា​ជម្រើស​ចុង​ក្រោយ ។

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា កន្លងមក​ក្រសួង​បាន​ធ្វើ​ការ​បិទ​មណ្ឌល​មួយ​ចំនួន​ធំ ដែល​មិន​គោរព​ទៅ​តាម​គោល​នយោបាយ​ថែទាំ​ជំនួស​ចំពោះ​កុមារ និង​បទដ្ឋាន​អប្បបរមា​ក្នុង​ការ​ថែទាំ​កុមារ​នៅ​តាម​មណ្ឌល ហើយ​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​មណ្ឌល​កុមារ ២១៧​មណ្ឌល និង​កុមារ​សរុប​ចំនួន ១១.១១៣ នាក់ ។

          ជាទីបញ្ចប់ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​ស្នើ​ឲ្យ​សមាជិក សមាជិកា នៃ​អង្គ​ប្រជុំ​ទាំង​អស់ យក​អស់​ពី​កម្លាំង​កាយ​ចិត្ត ប្រាជ្ញា​ស្មារតី ពិនិត្យ និង​ផ្តល់​នូវ​គំនិត​យោបល់​ល្អ​ៗ ដែល​ជា​ធាតុ​ចូល ដើម្បី​បញ្ចូល​ក្នុង​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១២ និង​ទិសដៅ​ឆ្នាំ​២០១៣ ក៏​ដូចជា​ការ​ពិនិត្យ​មើល​ខ្សែ​វីដេអូ​រឿង​អប់រំ​ខ្លី​ស្តី​ពី​សិទ្ធិ​កុមារ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend