នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​បណ្ឌិត​រដ្ឋមន្រ្តី អនុញ្ញាត្ត​ឲ្យ​គណៈ​ប្រតិភូ របស់​អង្គការ​កុមារ​កំព្រា នៃ​សេច​ក្តី​សន្យា​ដំណឹង​ល្អទាំង​៤ ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ
PrinterEmail
ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា អនុញ្ញាត​ឲ្យ គណៈ​ប្រតិ​ភូ​អង្គការ​កុមារ​កំព្រា​នៃ​សេចក្តី​សន្យា​ដំណឹង​ល្អ​ទាំង ៤ ដែល​ដឹក​នាំ​ដោយ​លោក​ស្រី ស៊ូ មន្ថា ប្រធាន​អង្គការ​ចូល​ជួប​សម្តែង​ការគួរ​សម និង​ពិភាក្សា​ការ​ងារ កាល​ពី​ព្រឹក​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៣ នៅ​ទីស្តី​ការ​ក្រសួង ។

          លោកស្រី ស៊ូ មន្ថា ប្រធាន​អង្គការ​កុមារ​កំព្រា​នៃ​សេចក្តី​សន្យា​ដំណឹង​ល្អ​ទាំង ៤ មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​ស្រី​បាន​ចាប់​ផ្តើម​ដំណើរ​ការ​សកម្មភាព​ចាប់​តាំង​ពី​ឆ្នាំ១៩៩៩ លើ​គម្រោង “ការ​ចិញ្ចឹម​បី​បាច់​កុមារ​កំ​ព្រា ផ្តល់​ទី​ជម្រក និង​ឱកាស​រៀន​សូត្រ” ដែល​ដំបូង​ឡើយ​មាន​តែ ១​មណ្ឌល និង​មាន​កុមារ​តែ ៥០​នាក់ រួម​ជាមួយ​បុគ្គលិក ១០​នាក់ តែ​ប៉ុណ្ណោះ ហើយ​ចាប់​តាំង​ពី​ឆ្នាំ​២០០០ រហូត​ដល់​បច្ចុប្បន្ន​នេះ ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​ម្ចាស់​ជំនួយ​នោះ អង្គ​ការ​បាន​ពង្រីក​មណ្ឌល​របស់​ខ្លួន​រហូត​ដល់ ៩ មណ្ឌល នៅ​ទូទាំង ២២ រាជធានី/ខេត្ត ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

          លោកស្រី ស៊ូ មន្ថា បាន​បន្ត​ទៀត​ថា អង្គការ​បាន​ផ្តល់​នូវ​ការ​បណ្តុះ​បណ្តាល​ដល់​កុមារ​នៅ​មជ្ឈ​មណ្ឌល​កណ្តាល​ចោម​ចៅ នូវ​មុខ​វិជ្ជា​ផ្សេង​ៗ​ដូចជា៖ ជាង​ត្រាក់ទ័រ ជាង​ឡាន តន្ត្រី​បូរាណ និង​សម័យ តម្បាញ និង​ដេរ​ប៉ាក់ កុំព្យូទ័រ និង​កសិ​កម្ម ដែល​រួម​មាន​ការ​ចិញ្ចឹម​ត្រី ក្រួច មាន់ ទា ។

          មាន​ប្រសាសន៍​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​នោះ​ផង​ដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​សម្តែង​នូវ​ការ​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​សកម្មភាព​របស់​អង្គការ​កុមារ​កំព្រា នៃ​សេចក្តី​សន្យា​ដំណឹង​ល្អ​ទាំង ៤ ក្នុង​រយៈពេល​កន្លង​មក ដែល​បាន​រៀប​ចំ​សេវា​កម្ម​សម្រាប់​កុមារ​របស់​យើង​បាន​យ៉ាង​ល្អ ដែល​មាន​ដូចជា​ការ​រៀបចំ​សេវា​ថែទាំ​កុមារ​ឲ្យ​មាន​ការ​ស្នាក់​នៅ​ល្អ ការ​រៀន​សូត្រ ជា​ពិសេស​ការ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ហើយ​អង្គការ​កុមារ​កំព្រា​នៃ​សេចក្តី​សន្យា​ដំណឹង​ល្អ​ទាំង ៤ ក៏​ជា​ដៃ​គូ​មួយ​ដ៏​ល្អ​របស់​ក្រសួង សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​ផង​ដែរ ។

          ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី​ បាន​​បន្ត​​ទៀត​​ថា ក្នុង​នាម​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្ប​ទា សូម​ថ្លែង​អំណរ​គុណ​ចំពោះ​អង្គការ​កុមារ​កំព្រា​នៃ​សេចក្តី​សន្យា​ដំណឹង​ល្អ​ទាំង ៤ ដែល​កន្លង​មក​បាន​សហការ​ជាមួយ​ក្រសួង​ក្នុង​ការ​រៀបចំ​កែ​ទម្រង់​នីតិ​វិធី​នៃ​ការ​គ្រប់​គ្រង​មណ្ឌល ហើយ​បាន​ធ្វើ​ការ​អប់រំ​បណ្តុះ​បណ្តាល​ដល់​បុគ្គលិក ស្រប​តាម​គោល​នយោបាយ​ថែទំាំ​ជំនួស​ចំពោះ​កុមារ និង​បទដ្ឋាន​អប្បបរមា​ក្នុង​ថែទាំ​កុមារ ក៏​ដូច​ជា​បាន​កាត់​បន្ថយ​នូវ​ចំនួន​មណ្ឌល ដោយ​ប្រែ​ក្លាយ​ទៅ​ជា​កន្លែង​ផ្តល់​សេវា​សហ​គមន៍ ។ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី សង្ឃឹមថា​អង្គការ​កុមារ​កំព្រា​នៃ​សេចក្តី​សន្យា​ដំណឹង​ល្អ​ទាំង ៤ នឹង​បន្ត​កិច្ច​សហការ​ដ៏​ល្អ​នេះ​បន្ត​ទៀត ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​សុខុមាល​ភាព​កុមារ ឲ្យ​កាន់​តែ​ប្រសើរ សំដៅ​កសាង​ធនធាន​មនុស្ស និង​លើក​កម្ពស់​ផល​ប្រយោជន៍​ល្អ​បំផុត​សម្រាប់​អនាគត​ដ៏​ប្រសើរ​របស់​កុមារ​នៅ​កម្ពុជា ។

          ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្ប​ទា បាន​ប្រគល់​លិខិត​ថ្លែង​អំណរ​គុណ​ដល់​អង្គការ​កុមារ​កំព្រា​នៃ​សេចក្តី​សន្យា​ដំណឹង​ល្អ​ទាំង ៤ និង​បាន​បំពាក់​គ្រឿង​ឥស្ស​រិយយស មេដាយ​សហ​មេត្រី ថ្នាក់​ធិប​ឌិន ជូន​លោក​ស្រី ស៊ូ មន្ថា ប្រធាន​អង្គការ និង​មេដាយ​សហ​មេត្រី ថ្នាក់​អស្ស​ឬទិ្ធ ជូន​ដល់​មន្ត្រី​នៃ​អង្គការ​កុមារ​កំព្រា​នៃ​សេចក្តី​សន្យា​ដំណឹង​ល្អ​ទាំង ៤ ចំនួន ០៣ រូប​ផង​ដែរ ៕

 

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend