នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរ​សម និង​រាយការណ៍​អំពី​សកម្មភាព​ការ​ងាររបស់​ខ្លួន
PrinterEmail
ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០១៣ នៅ​ទីស្តី​ការ​ក្រសួង​សង្គមកិច្ច អតីត​​យុទ្ធជន និង​​យុវនីតិ​​សម្បទា ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី និង​​ជា​ប្រធាន​គណៈ​កម្មាធិការ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅ​គ្រប់​មុខ​សញ្ញា អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា (CCTU) ដែល​ដឹកនាំ​ដោយ លោក ជួន មុំថុល ប្រធាន ចូល​ជួប​សម្តែង​ការ​គួរសម និង​រាយការណ៍​អំពី​សកម្មភាព​ការងារ​របស់ខ្លួន ។

          លោក ជួន មុំថុល ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា (CCTU) មាន​ប្រសាសន៍​រាយការណ៍​ដោយ​សង្ខេប អំពី​សកម្មភាព​ការងារ​របស់ខ្លួន ក្រោយពី​បាន​ប្រារព្ធ​ធ្វើ​ពិធី​សមាជ​អាណត្តិ​ទី៤ កាលពី​ចុងឆ្នាំ​២០១២ និង​បន្ទាប់​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​រួច​មក CCTU បាន​សម្រេច​ធ្វើ​ការ​កែសម្រួល​ទៅលើ​រចនា​សម្ព័ន្ធ​របស់ខ្លួន ដោយ​ឡែក លក្ខន្តិកៈ និង​ប​ទបញ្ជា​ផ្ទៃ​ក្នុង ក៏​បាន​ធ្វើ​វិសោធនកម្ម​រួចមកហើយ​ដែរ ដើម្បី​ឆ្ពោះ​ទៅ​អនុវត្ត​ទិសដៅ​កម្ម​វិធី​ការងារ​របស់​ខ្លួន​សម្រាប់​អាណត្តិទី​៤ នេះ ។

          លោក ជួន មុំថុល មាន​ប្រសាសន៍​ទៀត​ថា ក្នុង​នាម​តំណាង​ក្រុម​ប្រឹក្សា​ភិបាល ក៏​ដូចជា​សមាជិក សមាជិកា​នៃ​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា សូម​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អនុវត្ត​តាម​បទបញ្ជា​លេខ ០៣.​​បប របស់​រាជរដ្ឋា​ភិ​បាល​​កម្ពុជា ដែល​បាន​ដាក់​ចេញ​កាល​ពីពេល​ថ្មីៗ​នេះ ដើម្បី​រួម​ចំណែក​ក្នុង​ការ​រក្សា​ការ​ពារ​សន្តិ​សុខ សណ្តាប់​ធ្នាប់​សាធារណៈ នៅ​តាម​តំបន់​រោងចក្រ សហ​គ្រាស និង​តំបន់​ឧស្សាហកម្ម ។

          តមក​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ជា​ប្រធាន​គណៈ​កម្មាធិការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​គ្រប់​មុខ​សញ្ញា មាន​ប្រសាសន៍​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះសកម្មភាព និង​លទ្ធផល​ដែល​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា​សម្រេច​បាន ជា​ពិសេស គឺ​ការ​ទប់​ស្កាត់​បាន​នូវ​ការ​ធ្វើ​បាតុកម្ម ដែល​នាំ​ឲ្យ​ខាត​បង់​ផល​ប្រយោជន៍​រួម​របស់​កម្មករ​និយោជិត ដោយ​ឈរ​លើ​គោល​ការណ៍​ចរចារ សម្រប​សម្រួល និង​ដោះស្រាយ​ដោយ​សន្តិ​វិធី ដែល​សកម្មភាព​ទាំងអស់​នេះ គឺ​ស្រប​ទៅ​តាម​ច្បាប់​ស្តី​ពី​ការ​ងារ​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា ។

          ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ ក៏បាន​មាន​ប្រសាសន៍​លើក​ទឹកចិត្ត​ដល់​ក្រុមប្រឹក្សា​ភិបាល ក៏​ដូចជា​សមា​ជិក សមាជិកា នៃ​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា​ទាំង​អស់ ឲ្យ​បន្ត​ខិតខំ​អនុវត្ត​បទ​បញ្ជា​លេខ ០៣.​បប នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ស្រប​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​រក្សា​ឲ្យ​មាន​ស្ថេរ​ភាព និង​សណ្តាប់​ធ្នាប់ នៅ​តាម​តំបន់​រោងចក្រ សហ​គ្រាស និង​តំបន់​ឧស្សាហកម្ម​នា​នា ដើម្បី​បង្កើត​ឲ្យ​មាន​សុខ​ដុម្យ​បនីយ​កម្មរវាង​និយោជក និង​កម្មករ​និយោជិត សំដៅ​បង្កើន​សមត្ថមភាព​ផលិត​កម្ម រួម​ចំណែក​ក្នុង​ការ​ពន្លឿន​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា ។

          ជាទីបញ្ចប់​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ជា​ប្រធាន​គណៈ​កម្មាធិការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​គ្រប់មុខ​សញ្ញា បាន​ផ្តល់​អនុសាសន៍​ឲ្យ​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា ត្រូវ​បន្ត​ពង្រឹង​ពង្រីក​នូវ​ភាព​ជា​តំណាង​របស់​ខ្លួន​នៅ​តាម​បណ្តាល​រោងចក្រ សហ​គ្រាស ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត ៕

http://www.mosvy.gov.kh/public/admin/public/upload/files/Year%202013/April%202013/09-04-13%20CCTU/09-04-13%28CCNU%2903.jpg

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend