នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង ស្តីពី​គម្រោង​ស្តារ​លទ្ធភាព​ពលកម្ម​ជន​ពិការ​តាម​សហគមន៍ ជាមួយ​អង្គការ​បេសក​កម្ម​ភិវឌ្ឍន៍​ជន​ពិការ​កម្ពុជា (ស៊ីឌី​អិមឌី)
PrinterEmail
ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          ព្រឹក​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ២០១៣ នៅ​ទីស្តី​ការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា មាន ប្រារព្ធ​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​គម្រោង​ការ​រវាង​ក្រសួង​សង្គមកិច្ច និង​អង្គការ​បេសកកម្ម​អភិវឌ្ឍន៍​ជន ពិការ​កម្ពុជា ហៅ​កាត់ថា CDMD សម្រាប់​គម្រោង​ស្តារ​លទ្ធភាព​ពលកម្ម​ជនពិការ​តាម​សហគមន៍ ក្រោម​អធិបតី​ភាព ឯកឧត្តម ហាវ ប៊ុនសែ រដ្ឋលេខា​ធិការ ។

          លោក ញ៉ឹប ធី នាយក​ប្រតិបត្តិ​អង្គការ​បេសកកម្ម​អភិវឌ្ឍន៍​ជនពិការ​កម្ពុជា មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក គឺ​ជា​អង្គការ​ជាតិ​មិនមែន​រដ្ឋាភិបាល​មួយ ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៦ ក្នុង​គោល​បំណង​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ជនពិការ និង​សម្រប​សម្រួល​ការរាប់​បញ្ចូល​ពិការ​ភាពក្នុង​កម្មវិធី​អភិវឌ្ឍន៍​នានា ដោយ​គ្មាន​ការ​រើសអើង ។

          លោក ញ៉ឹប ធី មាន​ប្រសាសន៍​ទៀត​ថា អង្គការ​បេសកកម្ម​អភិវឌ្ឍន៍​ជនពិការ​កម្ពុជា បាន​ចាត់​ទុក​ការ​ទំនាក់​ទំនង​កិច្ចសហ​ប្រតិបត្តិ​ការ គឺ​ជា​កត្តា​សំខាន់​មួយ ហើយយើងមិន​អាច​ឈាន​ទៅ​សម្រេច​គោលដៅ​រ​បស់​យើង​បាន​ទេ ប្រសិន​បើ​គ្មាន​កិច្ចសហការ​ល្អ​ជាមួយ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​ជា​ដៃគូ ដើម្បី​អភិវឌ្ឍ​សហគមន៍​សម្រាប់​ជនពិការ និង​គ្រួសារ​ជនពិការ ជាពិសេស ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ។

          មាន​ប្រសាសន៍​នា​ឱកាស​នោះ​ដែរ ឯកឧត្តម ហាវ ប៊ុនសែ រដ្ឋលេខា​ធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​ថ្លែង​នូវ​ការ​កោត​សរសើរ និង​អរគុណ​ចំពោះ​អង្គការ​បេសកកម្ម​អភិវឌ្ឍន៍​ជនពិការ​កម្ពុជា ដែល​កន្លង​មក​តែងតែ​ផ្តល់​នូវ​ការ​គាំទ្រ និង​កិច្ច​សហការ​យ៉ាង​ល្អ​ជាមួយ​ក្រសួង ក្នុង​ការ​លើក​ស្ទួយ​វិស័យ​ពិការ​ភាព​នៅ​កម្ពុជា តាមរយៈ​ការ​អនុវត្ត​កម្មវិធី​ស្តារ​លទ្ធភាព​ពលកម្ម​ជនពិការ​នៅ​តាម​សហគមន៍ ដែល​នេះ​ជា​យុទ្ធសាស្ត្រ​មួយ​សម្រាប់​ស្តារ​លទ្ធភាព​ពលកម្ម​ជូន​ជនពិការ ផ្តល់​ឱកាស​ស្មើ​ភាព​គ្នា កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​រាប់​បញ្ចូល​ជន​ពិការ​ទៅ​ក្នុង​សង្គម ។

          ឯកឧត្តម ហាវ ប៊ុនសែ រដ្ឋលេខា​ធិការ មាន​ប្រសាសន៍​ទៀត​ថា គម្រោង​ស្តារ​លទ្ធភាព​ពលកម្ម​ជន​ពិការ​នៅ​តាម​សហគមន៍​របស់​អង្គការ CDMD ដែល​ចុះ​ហត្ថលេខា​នា​ថ្ងៃ​នេះ គឺ​ពិតជា​គម្រោង​ការ​មួយ​យ៉ាង​សំខាន់​ណាស់ ក្នុង​ការ​ជម្រុញ​វិស័យ​ពិការ​ភាព​នៅ​កម្ពុជា​ឲ្យ​មាន​ដំណើរ​ការ​ទៅ​មុខ ជាពិសេស ក្រោយ​ពេល​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនពិការ​របស់​អង្គការ​សហប្រជា​ជាតិ កាល​ពី​ដើម​ឆ្នាំ ២០១៣ កន្លង​ទៅ​នេះ ។

          ឯកឧត្តម ហាវ ប៊ុនសែ បាន​បន្ត​ទៀត​ថា វឌ្ឍន​ភាព​នៃ​វិស័យ​ពិការភាព ដែល​កម្ពុជា​ទទួល​បាន​នាពេល​បច្ចុប្បន្ន​នេះ គឺ​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋា​ភិបាល និង​ប្រជាជន​កម្ពុជា ប៉ុន្តែ​ក្នុង​នោះ​ក៏​មិន​អាច​ខ្វះ​បាន​នូវ​ការ​រួម​វិភាគ​ទាន ទាំង​ផ្នែក​ហិរញ្ញ​វត្ថុ និង​បច្ចេក​ទេស ពី​សំណាក់​អង្គការ​ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​នានា​ផងដែរ ។   

          គួរ​បញ្ជាក់​ផង​ដែរ​ថា គម្រោង​ស្តារ​លទ្ធភាព​ពលកម្ម​ជន​ពិការ​តាម​សហគមន៍​នេះ​ មាន​រយៈពេល​ ០៣ឆ្នាំ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០១៣ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០១៦ ដែល​មាន​ទំហំ​ថវិកា​សរុប ១.០៧៧.១២៧ ដុល្លា​អាមេរិក ហើយ​គ្រោង​នេះ​នឹង​អនុវត្ត​នៅ​រាជធានី ខេត្ត ចំនួន ៥ រួមមាន៖ រាជធានី​ភ្នំពេញ, ខេត្ត​កណ្តាល, តាកែវ, កំពត និង កំពង់ស្ពឺ ។

         តមក ឯកឧត្តម ហាវ ប៊ុនសែ រដ្ឋលេខា​ធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​លោក ញ៉ឹប ធី នាយក​ប្រតិបត្តិ​អង្គការ​បេសកកម្ម​អភិវឌ្ឍន៍​ជនពិការ​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​គម្រោង​ការ​ថ្មី​នេះ សម្រាប់​​ការ​ស្តារ​លទ្ធភាព​ពលកម្ម​ជន​ពិការ​តាម​សហគមន៍ ៕

 

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend