នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
សេចក្តីប្រកាសព័ត៌មាន
PrinterEmail
ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​ និង​ជា​ប្រធាន​គណៈ​កម្មការ​​សម្រាប់​​ដោះ​ស្រាយ​បញ្ហា​កូដ្ម​កម្ម បាតុកម្ម​តាម​គ្រប់​មុខ​សញ្ញា សូម​ជួន​ដំណឹង​​ដល់​​​សាធារណ​​ជន​​ឲ្យ​បាន​ជ្រាប​ថា រោងចក្រ​វីងស្តាស៊ូ ដែល​មាន​ទីតាំង​ស្ថិត​នៅភូមិ​អង្គ​សុគន្ធា ឃុំ​មហាឬស្សី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មាន​កម្មករ​និយោជិត​បម្រើ​ការងារ​ចំនួន ៦១៤៧ នាក់ (ស្រី ៥៧៨៨ នាក់)។​

          កាលពី​ថ្ងៃទី​១៦​ ខែ​ឧសភា ឆ្នាំ​២០១៣ វេលាម៉ោង​​ប្រមាណ ៧:១៥ នាទីព្រឹក មាន​ឧបទ្ទវហេតុ​បាក់​ធ្នើ​ចន្លោះ​ពី​អាគារ​មួយ​ទី​អាគារ​មួយ​ទំហំ ៩x១២ ម៉ែត្រ ដែល​ជា​ផ្នែក​លាង​​បាត​​ស្បែក​ជើង មាន​កម្មករ​ធ្វើការ​ក្នុង​ផ្នែក​នេះ​ប្រមាណ ២០​​នាក់។ ក្នុង​ឧបទ្ទវហេតុ​នេះ  បណ្តាល​ឲ្យ​​កម្មករ​កម្មការិនីក្នុង​ផ្នែក​នេះ​រង​របួស​ចំនួន ៧ នាក់ និង​ស្លាប់ ២ នាក់ ក្នុង​នោះ​ស្រី​ម្នាក់ ដោយ​មិន​​មាន​​ការ​ពាក់​ព័ន្ធ​នឹង​កម្មករ​កម្មការនី​​នៅ​ផ្នែក​​ផលិត​​កម្ម​ផ្សេង​ទៀត​ទេ។

          គណៈ​កម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដ្មកម្ម បាតុកម្ម​តាម​គ្រប់​មុខ​សញ្ញា​ កំពុង​​សហការ​​ជាមួយ​អាជ្ញាធរ​ដែន​ដី ក្រសួង​មហាផ្ទៃ​ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ កងរាជ​អាវុធ​​ហត្ថ​​លើ​​ផ្ទៃ​ប្រទេស ​កង​អង្គរក្ស​សម្តេច​តេជោ និង​សហជីព បន្ត​ការ​រុករក​​ជន​​រង​គ្រោះ​​ជា​បន្ត ។ ចំណែក​អ្នកស្លាប់​បាន​​បញ្ជូន​​ទៅ​​ដល់​​គេហដ្ឋាន​របស់​សព និង​អ្នក​រង​របួស​​បាន​​​បញ្ជូន​​​ទៅ​មន្ទីរ​ពេទ្យ ដើម្បី​សង្រ្គោះ និង​ព្យាបាល។

          គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដ្ម​កម្ម បាតុកម្ម​តាម​គ្រប់​មុខ​សញ្ញា​ នឹង​ធ្វើ​​ការ​ស៊ើប​អង្កេត​ចំពោះ​ករណី​នេះ​ជា​បន្ត ។ ចំពោះ​អ្នក​ស្លាប់ និង​អ្នក​របួស នឹង​មាន​ការ​​ឧបត្ថម្ភ​​ពី​បេឡាជាតិ​របប​សន្តិសុខ​សង្គម និង​មាន​ការ​ឧបត្ថម្ភ​ពិសេស​ពីរាជរដ្ឋាភិបាល​​បន្ថែម​ទៀត ។

          សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាង​លើ សូម​សាធារណ​ជន ជ្រាប​ជា​ព័ត៌​មាន ។

ខេត្តកំពង់ស្ពឺ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០១៣

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend