នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​អង្គការ Mercy Relief ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ
PrinterEmail
ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន​សុខគ្រី

          រសៀល​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៣ ឯកឧត្ត​ម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​អង្គការ Mercy Relief ដែល​ដឹកនាំ​ដោយ​លោក Hassan Ahmad តំណាង​អង្គការ Mercy Relief នៃ​ប្រទេស​សិង្ហបូរី ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ នៅ​ទីស្តីការ​ក្រសួង ។

          លោក Hassan Ahmad តំណាង​អង្គការ Mercy Relief នៃ​ប្រទេស​សិង្ហបូរី មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក បាន​សហការ​ជាមួយ​ក្រសួង ក៏​ដូចជា​​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា រាជធានី​ភ្នំពេញ អនុវត្ត​នូវ​គម្រោង​កម្មវិធី​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ នៅ​មជ្ឈមណ្ឌល​បណ្តុះ​​បណ្តាល​វិជ្ជាជីវៈ​ពោធិ៍​សែន​ជ័យ ក្នុង​គោល​បំណង​ជួយ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​រយៈពេល​ខ្លី ជូន​ដល់​ប្រជាពល​រដ្ឋ​ក្រីក្រ​ដែល​ងាយ​ទទួល​រង​គ្រោះ និង​ជន​ចំណាក​ស្រុក ឲ្យ​ទទួល​បាន​នូវ​ជំនាញ និង​កសាង​សមត្ថ​ភាព ដើម្បី​ឲ្យ​ពួក​គាត់​អាច​មាន​លទ្ធភាព​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ដោយ​ខ្លួន​ឯង ។

          លោក Hassan Ahmad បាន​បន្ត​ទៀត​ថា អង្គការ​របស់​លោក នឹង​ផ្តល់​នូវ​ធុង​ចម្រោះ​ទឹកស្អាត​ចំនួន ៣០០ ធុង​ជូន​ដល់​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី ដើម្បី​ធ្វើ​ការ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​គ្រោះ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​មាន​តម្រូវ​ការ​ទឹក​ស្អាត ដើម្បី​ទទួល​ទាន​ពិត​ប្រាកដ ។

          មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ​នេះ​ផង​ដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​សម្តែង​នូវ​ការ​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​មនុស្ស​ធម៌​របស់​អង្គការ Mercy Relief នៃ​ប្រទេស​សិង្ហបូរី ដែល​កន្លង​មក បាន​ជួយ​ឧបត្ថម្ភ​ជា​ស្បៀង និង​សំភារៈ​ប្រើប្រាស់​មួយ​ចំនួន  ដល់​ប្រជាពលរដ្ឋ​ដែល​ទទួល​រងគ្រោះ​ទឹក​ជំនន់ ក្នុង​អំឡុង​ឆ្នាំ​២០១១ និង​ថ្លែង​អំណរ​គុណ​ផង​ដែរ​ ចំពោះ​គម្រោង​កម្មវិធី​របស់​អង្គការ​ដែល​ធ្វើ​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ រយៈពេល​ខ្លី ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រដែល​ងាយ​ទទួល​រង​គ្រោះ ជន​អនាថា និង​ជន​ចំណាក​ស្រុក ដើម្បី​ឲ្យ​ពួក​គាត់​បាន​ទទួល​ជំនាញ​វិជ្ជា​ជីវៈ​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត កាត់​បន្ថយ​ភាព​ក្រី​ក្រ ស្រប​តាម​គោល​នយោ​បាយ និង​យុទ្ធ​សាស្ត្រ​ចតុ​កោណ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹក​នាំ ។

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ទៀត​ថា ចំពោះ​ធុង​ចម្រោះ​ទឹក​ស្អាត​ដែល​អង្គការ Mercy Relief នៃ​ប្រទេស​សិង្ហបូរី ដែល​នឹង​ធ្វើការ​ប្រគល់​ជូន​នោះ ឯកឧត្តម​នឹង​ធ្វើ​ការ​បែង​ចែក​ឲ្យ​ចំ​គោល​ដៅ ពោល​គឺ​នឹង​ចែក​ជូន​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​ងាយរង​គ្រោះ ដែល​មាន​តម្រូវ​ការ​ពិត​ប្រាកដ ដើម្បី​ឲ្យ​ពួក​គាត់​បាន​ទឹក​ស្អាត​សម្រាប់​ទទួល​ទាន ។

          ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា ក្រសួង​នឹង​ធ្វើការ​ពង្រឹង​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ នៅ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ពោធិសែន​ជ័យ​នេះ ឲ្យ​មាន​គុណភាព​ល្អ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ប្រជា​ពលរដ្ឋ ដែល​ងាយរង​គ្រោះ​ទាំង​នោះ មាន​មុខ​របរ និង​អាច​ចិញ្ចឹម​ជីវិត​បាន​ដោយ​ខ្លួន​ឯង ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend