នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម ឆាយ វណ្ណា នាយក​ខុទ្ទកាល័យ និង​ក្រុម​ការ​ងារ តំណាង​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច បាន​នាំ​យក​អំណោយ​ឆាកតន្រ្តី ជូន​ដល់​សមាគម​តន្រ្តី​សំនៀង​ជន​ពិការ
PrinterEmail
ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          កាលពីព្រឹកថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៣ ឯកឧត្តម ឆាយ វណ្ណា នាយកខុទ្ទកាល័យ និងក្រុមការងារ តំណាង​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​នាំយក​អំណោយ​ឆាកតន្រ្តី ធ្វើ​ពី​ដែក និង​ក្រាល​ឈើ ដែល​មាន​ទំហំ ៦ម × ៨ម ឧបត្ថម្ភ​ដល់​សមាគម​តន្រ្តី​សំនៀង​ជន​ពិការ  ដែល​ស្ថិត​ក្នុង​ភូមិ​ទ្រា ១ ​សង្កាត់​​ស្ទឹង​មានជ័យ ខណ្ឌ​​មានជ័យ រាជធានី​ភ្នំពេញ ។

            ពិធី​ប្រគល់​អំណោយ​នេះ​មាន​ការ​ចូល​រួម​ពី​តំណាង​អាជ្ញាធរ​មូល​ដ្ឋាន ទីប្រឹក្សា​សមាគម​និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​នោះ​ផង​ដែរ។​ ក្នុង​នាម​អាជ្ញាធរ​មូលដ្ឋាន​លោក​មេភូមិ ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​លោក​ជំទាវ ដែល​បាន​យក​ចិត្តទុក​ដាក់​គិតគូរ​ដល់​ជីវ​ភាព ​និង​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រួសារ​ក្រីក្រ ជាពិសេស​ជនពិការ​ដែល​ជួប​ការ​លំ​បាក ។​

          ទន្ទឹម​នោះ​លោក ចាប តូ ប្រធាន​សមាគម ព្រម​ទាំង​សមាជិក​ទាំង​អស់ ក៏​បាន​សម្តែង​នូវ​ទឹកចិត្ត​សប្បាយ​រីក​រាយ ដែល​រូប​គាត់  ក៏​ដូចជា​សមាគម​បាន​ទទួល​អំណោយ​ដ៏​ថ្លៃ​ថ្លា ពី​ឯកឧត្តម​បណ្ឌិត អ៊ិត​ សំហេង និង​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្រ្តី ជាពិសេស​គណបក្ស​ប្រជាជន​កម្ពុជា សូម​ឲ្យ​ទទួល​បាន​ជ័យជំនះ​បន្ថែម​ទៀត​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ​នេះ។

            ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម ឆាយ វណ្ណា ក៏​បាន​កោត​សរ​សើរ និង​វាយ​តំលៃ​ខ្ពស់ ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​សមាគម​តន្រ្តី​សំនៀង​ជន​ពិការ និង​មាន​មតិ​ផ្តាំផ្ញើ​ដល់​សមា​គម ត្រូវ​ខិតខំ​តស៊ូ​ជំនះ​រាល់​ឧបសគ្គ និង​ការ​លំបាក​ទាំងឡាយ​ក្នុង​ការ​ស្វែង​រក​ថវិកា​តាមរយៈ​ការ​ប្រគុំ​តន្រ្តី ដើម្បី​ទ្រទ្រង់​សមាគម ពិសេស​ការ​សាមគ្គី​ភាព និង​ចេះ​ជួយ​ទុក្ខធុរៈ​គ្នា​ទៅវិញ​ទៅមក​។

          ឯកឧត្តម​ក៏បាន​បន្ថែម​ទៀត​ថា ការ​នាំ​យក​អំណោយ​ឧបត្ថម្ភ​នា​ពេល​នេះ បង្ហាញ​អំពី​ការ​យក​ចិត្ត​ទុក​ដាក់ របស់​ថ្នាក់​ដឹកនាំ​ក្រសួង​សង្គកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ចំពោះ​ជនពិការ​ក្នុង​ប្រទេស​កម្ពុជា​យើង ជាពិសេស​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​តែង​តែ​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ​ទូទៅ ជាពិសេស​ជនពិការ​គ្មាន​ទី​ពឹង ៕

 

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend