នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​នាយិកា​កម្មវិធី​ប្រចាំ​តំបន់​អាស៊ី ហ្វៀមអេដ ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ
PrinterEmail
ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          ព្រឹកថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៣ នៅទីស្តីការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​លោកស្រី ម៉ារី សុន នាយិកា​កម្មវិធី​ប្រចាំ​តំបន់​អាស៊ី ហ្វៀមអេដ និង​សហការី ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ។

          លោកស្រី ម៉ារី សុន នាយិកា​កម្មវិធី​ប្រចាំ​តំបន់​អាស៊ី ហ្វៀមអេដ មាន​ប្រសាសន៍​ថា ហ្វៀម​អេដ គឺ​ត្រូវបាន​ប្រើ​ប្រាស់​កម្លាំង​ភាពយន្ត ដើម្បី​លើក​កំពស់​សុខភាព ពង្រឹង​សហគមន៍ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្នែក​ជីវិត​រស់នៅ​របស់​ប្រជា​ជន ដែល​ប្រឈម​មុខនឹង​គ្រោះថ្នាក់​បំផុត ហើយ​ចាប់​តាំងពី​ឆ្នាំ ១៩៩៩ រហូត​មក ហ្វៀមអេដ បាន​ធ្វើ​ការ​សហការ​ជាមួយ UNHCR និង​ប​ណ្តា​អង្គការ​ជុំ​វិញ​ពិភពលោក ដើម្បី​នាំមក​នូវ​ព័ត៌មាន​សំខាន់​ៗទាក់ទង​នឹង​បញ្ហា​សុខភាព សុវត្ថិ​ភាព កិច្ច​ការ​ពារ​កុមារ និង​ស្ត្រី និង​បញ្ហា​ផេ្សងៗ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ជីវិត​រស់នៅ​របស់​ប្រជា​ពលរដ្ឋ ។

          លោកស្រី ម៉ារី សុន មាន​ប្រសាសន៍​ទៀត​ថា ហ្វៀមអេដ អេស៊ា មាន​គោលបំណង​ស្វែងរក​ឱកាស​ដើម្បី​ចាប់​ផ្តើម​កម្ម​វីធី​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល ជាមួយ​នឹង​ការចាប់​ផ្តើម​បញ្ចាំង​ដល់​ទស្ស​និក​ជន តាមរយៈ​ភាពយន្ត​ចល័ត ដែលមាន​ខ្លឹមសារ​អប់រំ និង​សង្គ្រោះ​ជីវិត​ដល់​សហគមន៍​នៅ​គ្រប់​បណ្ដា​ខេត្ត ហើយ ហ្វៀមអេដ នឹង​ធ្វើការ​សហការ​ជាមួយ​បណ្តា​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​សហគមន៍​មូល​ដ្ឋាន ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ជួយ​ខ្លួន​ឯង​បាន តាមរយៈ​ការ​និយាយ​រឿង​ប្រាប់គ្នា​ទៅ​វិញ​ទៅមក ការ​ចែក​រំលែក​បទពិសោន៍ និង​ការ​សប្បាយ ។

          ថ្លែង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​នេះ​ផង​ដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិ​សម្បទា បាន​សម្តែង​នូវ​ការ​ចាប់​អារម្មណ៍ ចំពោះ​ខ្សែ​វីដេអូ​អប់រំ​ដែល ហ្វៀមអេដ បាន​ផលិត​ឡើង​ក៏​ដូចជា​ស្វាគមន៍​ចំពោះ​គម្រោង​ការ​ក្នុង​ការ​ចាប់ផ្តើម​អនុវត្ត​កម្មវិធី​របស់ ហ្វៀមអេដ នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​ផង​ដែរ ដែល​នេះ គឺពិតជា​ឱកាស​មួយ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​របស់​យើង​ផង​ដែរ  ហើយ​ឯកឧត្តម​សង្ឃឹម​ថា ហ្វៀមអេដ នឹង​ក្លាយ​ទៅ​ជា​អង្គការ​ដៃគូ​មួយ​ក្នុង​ចំណោម​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាដៃគូ​របស់​ក្រសួង​ជាង ២០០​ទៀត នា​ពេល​អនាគត ដើម្បី​ពង្រឹង​ពង្រីក​វិស័យ​សង្គមកិច្ច ឲ្យ​កាន់តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ថែម​ទៀត ។

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ទៀត​ថា ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​ធ្វើ​កិច្ចការ​សង្គម​ជាច្រើន​ជា​មួយ​នឹង​ជន​ក្រីក្រ​ងាយ​រងគ្រោះ ជន​អនាថា ជនចាស់​ជរា​គ្មាន​ទីពឹង កុមារ​កំព្រា កុមារ​ពិការ និង​ជនពិការ ហើយ​ក្រសួង គឺ​ពិតជា​ត្រូវការ​ការ​អប់រំ​តាមរយៈ​ខ្សែ​វីដេអូ​ប្រភេទ​នេះ​ច្រើន​ទៀត ដើម្បី​ធ្វើការ​អប់រំ ផ្សព្វ​ផ្សាយ និង​ទប់​ស្កាត់​នូវរាល់​បញ្ហា​សង្គម​ជាច្រើន​ដូចជា ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​ទប់ស្កាត់​ការជួញ​ដូរ​មនុស្ស និង​កុមារ​លុប​បំបាត់​ការរើស​អើង​ជន​ពិការ ។ល។

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា ទាក់​ទង​នឹង​បញ្ហា​កុមារ​ជនពិការ ជន​ងាយរងគ្រោះ មនុស្ស​ចាស់ គឺ​ក្រសួង​តែងតែ​មាន​ផលិត​ខ្សែ​វីដេអូ​ខ្លីៗ ដើម្បី​ដាក់​បញ្ចាំង​ក្នុង​គោល​បំណង​អប់រំ​ផ្សព្វ​ផ្សាយ ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ជ្រួតជ្រាប​កាន់តែ​ច្បាស់​អំពី​បញ្ហា​ប្រឈម និង​ដំណោះ​ស្រាយ​នៅក្នុង​សង្គម​ផង​ដែរ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend