នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម សំហេង បុរស អគ្គនាយក អញ្ជើញ​ជា​អធិបតី​ក្នុងពិធី​ចែកកង់​ដែល​ជា​អំណោយ របស់​អង្គការ កុគីសៃ ខេជីអូ ប្រទេស​ជប៉ុន ដល់​កុមារ​ក្រីក្រ និង​កុមារ​កំព្រា
PrinterEmail
ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          ពិធី​ចែក​កង់​ចំនួន ៤០០​គ្រឿង ដែល​ជា​អំណោយ​របស់​អង្គការ  កុគីសៃ ខេជីអូ នៃ​ប្រទេស​ជប៉ុន ជូន​ដល់ កុមារ​ក្រីក្រ និង​កុមារកំព្រា ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​បុរី​កុមារ ខេត្ត​កំពង់ធំ កាលពី​ព្រឹកថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០១៣  ក្រោម​អធិបតី​ភាព ឯកឧត្តម សំហេង បុរស អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​រដ្ឋបាល និង​ហិរញ្ញវត្ថុ និង​ជាអនុ ប្រធាន​សហ​ភាពសហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ។

          យោង​តាម​មតិ​រាយការណ៍​របស់​លោក ជា វ៉ាន់ចាន់ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​ខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹងថា​កុមារ​កំព្រា និង​កុមារ​ក្រីក្រ ដែល​ទទួល​បាន​កង់​នា​ថ្ងៃ​នេះ ជា​សិស្សា​នុសិស្ស​មកពី​បណ្តា​វិទ្យាល័យ អនុ​វិទ្យាល័យ គរុ​សិស្ស​ក្រីក្រ កូន​និវត្តន៍​ជន និង​អតីត​យុទ្ធជន​ក្រីក្រ នៅក្នុង ក្រុង ស្រុក​ទាំងអស់ ក្នុង​ខេត្ត​កំពង់ធំ និង​កុមារ​កំព្រា​នៅក្នុង​បុរី​កុមារ សរុប​ចំនួន ៤០០​នាក់ ។

          មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម សំហេង បុរស អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​រដ្ឋបាល និង​ហិរញ្ញ​វត្ថុ និង​ជាអនុ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​ពាំនាំ​នូវការ​ផ្តាំផ្ញើ​សាកសួរ​សុខ​ទុក្ខ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋា​ភិបាល ថ្នាក់​ដឹកនាំ​ក្រសួង​សង្គមកិច្ច ក៏ដូចជា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ជានិច្ច​ជា​កាល​​ តែងតែ​យកចិត្ត​ទុក​ដាក់​ចំពោះ​សុខទុក្ខ​របស់​ប្អូន​ៗ​កុមារ​ទាំងអស់ ជា​ពិសេស កុមារ​ក្រីក្រ កុមារ​កំព្រា និង​កុមារ​ងាយ​រង​គ្រោះ​ទាំង​អស់ ។

          ក្នុង​នាម​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឯកឧត្តម សំហេង បុរស ក៏បា​ន​ថ្លែង​អំណរគុ​ណដ​ល់អ​ង្គការ  កុគីសៃ ខេជីអូ នៃ​ប្រទេស​ជប៉ុន ដែល​បាន​ផ្តល់​កង់​ចំនួន ៤០០​គ្រឿង ដើម្បី​ចែក​ជូនដល់​ប្អូន​ៗ កុមារ​ក្រីក្រ កុមារ​កំព្រា​នា​ថ្ងៃ​នេះ ដែល​លើក​នេះ គឺ​ជា​លើកទី​១៣​ហើយ ដែល​អង្គការ​បាន​ផ្តល់​កង់​ជូន​ដល់​កុមារ​ក្រីក្រ និង​កុមារ​កំព្រា នៅ​តាម​បណ្តា​រាជធានី​ខេត្ត ទូទាំង​ប្រទេស ដែល​គិត​មកដល់​ពេលនេះ សរុប​មាន​ចំនួន ប្រមាណ​ជាង ៥​ពាន់ កង់ ។

          ឯកឧត្តម​បាន​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​ក្រោមការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ដឹកនាំ​នាវា​កម្ពុជា ឆ្ពោះ​ទៅរក​ត្រើយ​សុខ​សន្តិ​ភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ការ​វិនិយោគ​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ទន្ទឹមនោះ​ក៏មាន​តម្រូវ​ការ​ធនធាន​មនុស្ស​ជាច្រើន​ដើម្បីបំ​ពេញ​ការងារ​ទាំង​នោះ ដូច្នេះ​ប្អូនៗ​ទាំង​អស់​ត្រូវ​ខិតខំ​ពង្រឹង​ពង្រីក​សមត្ថភាព​របស់​ខ្លួន ដើម្បី​ត្រៀម​ខ្លួន​ទទួល​ការងារ​ទាំង​នោះ នៅពេល​ដែលប្អូន​ៗ​បាន​បញ្ចប់​ការ​សិក្សា ។

          ឆ្លៀត​ឱកាស​នោះ​ដែរ ឯកឧត្តម ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្អូនៗ​ដែល​ជា​សិស្សា​នុសិស្ស​ក្រីក្រ ក៏​ដូចជា​កុមារ កំព្រា​ទាំង​អស់ ទន្ទឹមនឹង​ការ​ទទួល​បាន​កង់​នា​ពេល​នេះ ត្រូវ​ចេះ​ថែរក្សា និង​សម្អាត​កង់​របស់​ខ្លួន ដើម្បី​ប្រើប្រាស់​ឲ្យ​បាន​យូរ​អង្វែង ជាពិសេស មិន​ត្រូវ​មាន​ការ​អស់​សង្ឃឹម​ក្នុង​ជីវិត​នោះ​ទេ ត្រូវ​តែ​ខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ដើម្បី អនាគត​ខ្លួន ព្រោះ​ប្អូនៗ​ជា​ទំពាំង​ស្នង​ឬស្សី និង​ជា​សសរ​ទូ្រង​សម្រាប់​ប្រទេស​ជាតិ ហើយ​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយពី​គ្រឿង​ញៀ​ន ។

          បន្ទាប់​ពី​បាន​ធ្វើការ​ចែកកង់​ជា​និម្មិត​រូប​ដល់​កុមារ​កំព្រា និង​កុមារ​ក្រីក្រ​រួច​មក ឯកឧត្តម សំហេង បុរស អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ក្រុម​ការងារ ក៏បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​តាម​បន្ទប់​ស្នាក់នៅ​របស់​កុមារ​កំព្រា បណ្ណា​ល័យ និង​បន្ទប់ បង្រៀន​កុំព្យូរទ័រ នៅ​ក្នុង​បុរី​កុមារ​កំព្រា ខេត្ត​កំពង់ធំ នេះ​ផង​ដែរ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend