នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​បណ្ឌិត​រដ្ឋមន្រ្តី អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​របស់​ក្រុម​ការងារ​ចម្រុះ​ត្រី​ភាគី និង​ដៃ​គូ​ពាក់​ព័ន្ធ ដើម្បី​បន្ត​ការ​សិក្សា​ស្រាវជ្រាវ​អំពី​បញ្ហា​ប្រាក់​ឈ្នួល​អប្ប​បរមា​សម្រាប់​កម្មករ និយោជិត
PrinterEmail
ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

         រសៀល​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៣ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ជា​ប្រធាន​ក្រុម​ការងារ​ទំនាក់​ទំនង​វិជ្ជា​ជីវៈ បាន​អញ្ជើញ​ដឹកនាំ​​កិច្ច​​ប្រជុំ​​របស់​​ក្រុម​​ការងារ​ចម្រុះ​ត្រី​ភាគី និង​ដៃ​គូ​ពាក់​ព័ន្ធ ដើម្បី​​បន្ត​​ការ​​សិក្សា​ស្រាវជ្រាវ​អំពី​បញ្ហា​ប្រាក់​ឈ្នួល​អប្ប​បរមា​សម្រាប់​កម្មករ និយោជិត នៅ​ទីស្តី​ការ​ក្រសួង ។

          បន្ទាប់ពី​កិច្ច​ប្រជុំ​ត្រីភាគី​បិទ​រវាង​តំណាង​​រាជរដ្ឋាភិបាល តំណាង​​​សហជីព និង​តំណាង​សមាគម​រោងចក្រ​កាត់ដេរ អនុគណៈ​កម្មការ ចំនួន​បួន​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​សិក្សា​ពី​លទ្ធភាព​នៃ​ការ​កំណត់ ប្រាក់​ឈ្នូល​អប្បបរមា របស់​កម្មករ រោងចក្រ​កាត់ដេរ និង​ស្បែក​ជើង នៅ​ដើម​ឆ្នាំ​២០១៤ ខាង​មុខ​នេះ ។

          ឯកឧត្តម ឃួន រ៉ានីន អនុ​រដ្ឋលេខា​ធិការ បាន​អញ្ជើញ​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​ក្រុម​អ្នកសារ​ព័ត៌មាន នៅក្រោយ​កិច្ច​ប្រជុំ​ថា កិច្ចប្រជុំ​ត្រី​ភាគី ថ្ងៃនេះ​បាន​សម្រេច​បង្កើត​នូវ​អនុ​គណៈ​កម្មការ ចំនួន​បួន​ដែល​ខាង​ក្រសួង​សង្គម​កិច្ច​កាន់​ខាង​ក្រុម​ដែល​សិក្សា ស្រាវ​ជា្រវ​ពី​តំលៃ​ពិត​នៃ​ផលិត​កម្ម និង​ក្រុម​សិក្សា​ស្រាវជ្រាវ​ពី​លក្ខណៈ​សម្បត្តិ​គុណភាព​ការ​ងារ។ 

          ដោយ​ឡែក​ខាង​ក្រសួង​ការងារ កាន់​ខាង​ក្រុម​ដែល​សិក្សា​ស្រាវ​ជ្រាវ​អំពី​កិច្ចការ​ចំណាយ ទ្រទ្រង់​ជីវភាព​កម្មករ និង​ក្រុមសិក្សា​ស្រាវជ្រាវ​ពី​លទ្ធភាព​រោងចក្រ​ដែល​អាច​ផ្តល់ ជូន​កម្មករ ដែល​ក្រុម​ទាំងនេះ​ត្រូវ​ចំណាយ​ពេល ១​ខែ និង​១​សប្តាហ៍ ដើម្បី​សិក្សា​ពី​បញ្ហា​ទាំង​អស់​នេះ ។

          ឯកឧត្តមបានបន្តទៀតថា ជាទូទៅយើងដឹងថាវិស័យកាត់ដេរ វាយណភ័ណ្ឌកាត់ដែរ សំលៀកបំពាក់ និងផលិតស្បែកជើងនេះ តែងតែនាំមុខគេ ក្នុងការជួយជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាកើនជាលំដាប់ ។

          លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា មានប្រសាសន៍ថា អនុគណៈកម្មការទាំងបួន ដែលកិច្ចប្រជុំត្រីភាគីនៅថ្ងៃនេះ សម្រេចបង្កើតឡើង វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការសិក្សាស្រាវជ្រាវរកទិន្នន័យឲ្យបានច្បាស់លាស់ ដើម្បីដាក់ចូលទៅក្នុងកិច្ចប្រជុំលើកក្រោយក្នុងការសម្រេច ថាតើតំឡើងប្រាក់ឈ្នូលអប្បបរមាប៉ុន្មាន ដើម្បីឲ្យវាសមស្របទៅនិងជីវភាពរស់នៅរបស់កម្មករ ។

          លោកបានបន្តថា យើងតំឡើងប្រាក់ឈ្នូលអប្បបរមាឲ្យប្រសើរជាងរាល់ឆ្នាំ ហើយជាគោលការណ៍យើងហ្នឹង គឺថានៅក្នុងអាណត្តិទី៥ របស់រាជរដ្ឋាភិបាលនេះ គឺយើងនឹងខំធ្វើយ៉ាងណាម៉េចឲ្យប្រាក់ខែកម្មករយើង គឺនៅក្នុងកម្រិត១៧០ដុល្លារ ជាប្រាក់ខែទាបបំផុត នេះជាផែនការរបស់យើង ។

            គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរ ដល់បងប្អូនកម្មករ កម្មការិនី យើងជានិច្ច ក្នុងការតំឡើងប្រាក់ឈ្នូលឲ្យកម្មករ​ កម្មការិនី ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ពួកគេកាន់តែប្រសើរឡើង ៕

 

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend