នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​រដ្ឋមន្រ្តី អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ចែក​កង់​ដែល​ជា​អំណោយ របស់​អង្គការ កុគីសៃ ខេជេអូ ប្រទេស​ជប៉ុនដល់​កុមារ​ក្រីក្រ និង​កុមារ​កំព្រា
PrinterEmail
ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          ពិធី​ចែក​កង់​ចំនួន ៤០០​គ្រឿង ដែល​ជា​អំណោយ​របស់​អង្គការ  កុកឹសៃ ខេជេអូ នៃ​ប្រទេស​ជប៉ុន ជូន​ដល់​កុមារ​ក្រី​ក្រ និង​កុមារ​កំព្រា ចំនួន ៤០០​នាក់ ដែល​មក​ពី​សាលា​ចំនួន ២១ នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​​ប្រារព្ធ​ធ្វើ​​នៅ​ទី​ស្នាក់​ការ​អង្គការ​​កុមារ​​អាស៊ី​អាស្ពេ​កា​ទួលស្លែង នា​ព្រឹក​​ថ្ងៃទី​០៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ក្រោម​អធិបតី​​ភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ។

          លោក ម៉ាសាហិរ៉ូ សាណូ ប្រធាន​អង្គការ​កុកឹសៃ ខេជេអូ មាន​ប្រសាសន៍​ថា កម្មវិធី​​ចែក​​កង់​​ដល់​កុមារ​កម្ពុជា បាន​កើន​ឡើង​ជាង ១០,០០០ ​គ្រឿង​ហើយ ដោយ​រាប់​បញ្ចូល​​ទាំង​ការ​ចែក​កង់​លើកទី​២៨​នេះ សំដៅ​ជួយ​សម្រួល​ដល់​ការ​សិក្សា​​ឲ្យ​ក្មួយ​ៗ ទាំងអស់​អាច​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន និង​សម្រួល​ដល់​ជីវភាព​​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​បាន​ផង​ដែរ ។

          លោក​សង្ឃឹម​ថា ក្មួយ​ៗ​ទាំងអស់​នឹង​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ និង​ក្លាយ​​ជា​ធនធាន​មនុស្ស​ដ៏​សំខាន់ ក្នុង​ការ​ចូល​រួម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ឲ្យ​កាន់​តែ​រីកចម្រើន​តទៅ​មុខ​ទៀត និង​ចូល​​រួម​ជុំវិញ​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ជប៉ុន និង​ប្រទេស​កម្ពុជា​ផង​ដែរ ។

          ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា មាន​ប្រសាសសន៍​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​អង្គការ​ដៃ​គូ ដែល​កន្លង​មក​បាន​សហការ​គ្នា​យ៉ាង​ល្អ ខិតខំ​បំពេញ​​ភារកិច្ច​​ការងារ​ដោយ​ស្មារតី​យក​ចិត្ត​ទុក​ដាក់ ក្នុង​ការ​អនុវត្ត​ផែនការ​សកម្មភាព​របស់​ក្រសួង ដូច​ដែល​បាន​កំណត់ ។  

          ឯកឧត្តម​បាន​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត របស់​សម្តេច​​អគ្គ​មហា​​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ដឹកនាំ​នាវា​កម្ពុជា ឆ្ពោះ​ទៅ​រក​ត្រើយ​​សុខ​​សន្តិ​ភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ការ​វិនិយោគ​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ទន្ទឹម​នោះ​​ក៏​មាន​​តម្រូវ​ការ​ធនធាន​មនុស្ស​ជាច្រើន​ដើម្បី​បំពេញ​ការងារ​ទាំង​នោះ ។

          ឯកឧត្តម​បាន​គូស​បញ្ជាក់​ទៀត​ថា ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​នានា​ធ្វើ​ការ​ងារ​យ៉ាង​សកម្ម ពាក់ព័ន្ធ​នឹង​​កិច្ច​ការពារ​កុមារ ដោយ​ផ្តល់​នូវ​ការ​ការពារ​ឲ្យ​រួច​ផុត​ពី​ការ​រំលោភ​បំពាន​ផ្សេង​ៗ ជាពិសេស​គិតគូរ​​ទៅ​​លើ​​ការ​​ការ​ពារ​សិទ្ធិ​ជាមូលដ្ឋាន​ទាំង​៤ របស់​កុមារ​គឺ សិទ្ធិ​រស់រាន​មាន​ជីវិត សិទ្ធិ​ទទួល​បាន​ការ​ការពារ សិទ្ធិ​ទទួល​​​បាន​​ការ​​រៀន​សូត្រ និង​សិទ្ធិ​ក្នុង​ការ​ចូល​រួម ។

          ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​​សម្បទា ក៏បាន​ផ្តាំផ្ញើ​ដល់​ក្មួយ​ៗ​ដែល​ជា​សិស្សានុសិស្ស​ក្រី​ក្រ ក៏ដូចជា​កុមារ​កំព្រា​​ទាំង​អស់​ ទន្ទឹម​​នឹង​​ការ​ទទួល​​បាន​កង់​នា​ពេល​នេះ ត្រូវ​ចេះ​ថែរក្សា និង​សម្អាត​កង់​របស់​ខ្លួន ដើម្បី​ប្រើប្រាស់​ឲ្យ​បាន​យូរ​អង្វែង ជា​ពិសេស មិន​ត្រូវ​មាន​ការ​អស់​សង្ឃឹម​ក្នុង​ជីវិត​នោះ​ទេ ត្រូវតែ​ខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ដើម្បី​អនាគត​ខ្លួន ព្រោះ​ប្អូនៗ​​ជា​​ទំពាំង​ស្នង​ឬស្សី និង​ជា​សសរ​ទូ្រង​សម្រាប់​ប្រទេស​ជាតិ ហើយ​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀ​ន ៕

 

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend