នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម ឃួន រ៉ានីន រដ្ឋ​លេខា​ធិការ បើក​វគ្គ​បណ្តុះ​បណ្តាល ស្តីពី​កត្តា​ហានិភ័យ​លើ​ការ​មិន​ពាក់​មួក​សុវត្ថិ​ភាព និង​ការ​បើក​បរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង
PrinterEmail
ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          ពិធិ​បើក​វគ្គ​បណ្តុះ​បណ្តាល ស្តីពី​កត្តា​ហានិភ័យ​លើ​ការ​មិន​ពាក់​មួក​សុវត្ថិ​ភាព និង​ការ​បើក​បរ​ក្រោម​​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង នៅ​ទីស្តីការ​ក្រសួង​សង្គមកិច្ច នា​ព្រឹក​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ក្រោម​អធិប​តី​ភាព​​ឯកឧត្តម ឃួន រ៉ានីន រដ្ឋ​លេខាធិការ តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ឯកឧត្តម លោក​ជំទាវ គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ថ្នាក់​ដឹកនាំ មន្រ្តី​រាជការ​ក្រសួង​សង្គមកិច្ច សិស្ស និស្សិត សរុប​ចំនួន ១១០ នាក់ ។

          ថ្លែង​នៅ​ក្នុង​ពិធី​​នោះ​ផង​ដែរ ឯកឧត្តម សំហេង បុរស ប្រធាន​ក្រុម​ការងារ​​យុវជន​ក្រសួង​សង្គមកិច្ច មាន​ប្រសាសន៍​ថា វគ្គ​បណ្តុះ​​បណ្តាល​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​​ដើម្បី​រួម​ចំណែក​​ចែក​រំលែក​នូវ​បទ​ពិសោធន៍,ចំណេះ​ដឹង និង​វិធី​សាស្រ្ត​ផ្សេងៗ​ក្នុង​ការ​បង្ការ​ទប់​ស្កាត់, ការ​លុប​បំបាត់ និង​ដើម្បី​​កាត់​បន្ថយ​នូវ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​តែងតែ​កើត​មាន​ឡើង​ជា​រៀង​រាល់​ថ្ងៃ នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ឈាន​ទៅ​លុប​បំបាត់​ជា​អតិ​បរមា ។

          ឯកឧត្តម​បាន​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជា​ជន តាមរយៈ​ការ​ចង​ក្រង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក គោល​នយោបាយ ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍ ជា​ពិសេស គឺ​ការ​អប់រំ ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ ធ្វើ​យ៉ាង​ណា​ដើម្បី​​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ឲ្យ​មក​នៅ​ត្រឹម​កម្រិត​អប្ប​បរមា​តាម​ផែន​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក រយៈពេល​១០​ឆ្នាំ និង​ស្រប​តាម​យុទ្ធសាស្រ្ត​ទសវត្សរ៍ នៃ​សកម្ម​ភាព​សុវត្ថិភាព​ចរាចរណ៍ ។

          មាន​ប្រសាសន៍​នៅ​ក្នុង​​ពិធី​បើក​​វគ្គ​បណ្តុះ​បណ្តាល​នេះ​ផង​ដែរ ឯកឧត្តម ឃួន រ៉ានីន បាន​សម្តែង​នូវ​ការ​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​ក្រុម​ការងារ​យុវជន ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម សំហេង បុរស ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​យក​អស់​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​អនុវត្ត​នូវ​រាល់​សកម្មភាព​ការ​ងារ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នា​ពេល​កន្លង​មក ។

          ឯកឧត្តម​បាន​គូស​បញ្ជាក់​ទៀត​ថា រាជរដ្ឋា​ភិបាល អាណ្ណតិ​ទី៥ នីតិ​កាល​ទី៥ នៃ​រដ្ឋសភា ដែលមាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា បាន​យក​ចិត្ត​ទុក​ដាក់​​យ៉ាង​ខ្លាំង ហើយ​តែងតែ​ធ្វើការ​អំពាវ​នាវ​ជា​ប្រចាំ​ដល់​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​ចូល​រួម​ទប់​ស្កាត់, លុប​បំបាត់, កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​គ្រប់​រូបភាព ពិសេស​គឺ​តាម​រយៈ​ប្រព័ន្ធ​ព័ត៌មាន ដើម្បីផ្សព្វផ្សាយ​ច្បាប់​​ចរាចរ​ណ៍, សុវត្ថិភាព​ចរាចរណ៍ ជូន​ដល់​ប្រជា​ពលរដ្ឋ​បាន​ជ្រួត​ជ្រាប និង​បន្ត​នូវ​ការ​ប្រុង​ប្រយ័ត្ន ។

          ឯកឧត្តម ឃួន រ៉ានីន រដ្ឋ​លេខាធិការ មាន​ប្រសាសន៍​ទៀត​ថា តាមរយៈ​ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​នា​ថ្ងៃ​នេះ សិក្ខា​កាម​ទាំង​អស់​នឹង​​ទទួល​បាន​នូវ​ចំណេះ​ដឹង​ថ្មី​ៗ ,បទ​ពិសោធន៍​ល្អ​ៗ និង​វិធីសាស្រ្ត​ផ្សេង​ៗ ក្នុង​ការ​ទប់​ស្កាត់ និង​កាត់​បន្ថយ​​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បាន​ជា​អតិបរមា ដើម្បី​ប្រែ​ក្លាយ​ប្រទេស​កម្ពុជា ឲ្យ​ទៅ​ជា​ប្រទេស​មួយ ដែល​មាន​សុវត្ថិ​ភាព ចរាចរណ៍​ដ៏​គួរ​ឲ្យ​កក់​ក្តៅ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend