នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម សរ សុពុត្រា អនុ​រដ្ឋលេខា​ធិការ​​ អនុញ្ញាត​ឲ្យ​ប្រធាន​អង្គការ​ជួយ​ជន​ចាស់​ជរា​កូរ៉េ ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ
PrinterEmail
ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ​ឯកឧត្តម សរ សុពុត្រា អនុ​រដ្ឋលេខាធិការ តំណាង​ដ៏​​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ជា​ប្រធាន​គណៈកម្មា​​ធិការ​ជាតិ​កម្ពុជា​ដើម្បី​មនុស្ស​ចាស់ ​អនុញ្ញាត​ឲ្យ​លោក ចូ ហ៊ីយ៉ុន​សេ ប្រធាន​អង្គការ​ជួយ​ជន​ចាស់​ជរា​កូរ៉េ និង​​សហ​ការី ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​​ការ​ងារ នៅ​ទីស្តី​ការ​ក្រសួង ។

          លោក ចូ ហ៊ីយ៉ុនសេ មាន​ប្រសាសន៍​ថា អង្គការ​ជួយ​ជន​ចាស់​ជរា បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៨២ មក​ម៉្លេះ ក្នុង​គោល​បំណង​ជួយ​ដល់​មនុស្ស​វ័យ​ចំណាស់​ដែល​មាន​ភាព​ក្រីក្រ ឯកោ ទន់​ខ្សោយ ដើម្បី​ពង្រឹង​សុខុមាល​ភាព ការ​ចូល​រួម​របស់​ពួក​គាត់​នៅ​ក្នុង​សង្គម​ដូច​ពលរដ្ឋ​ទូ​ទៅ​ដែរ ។

          លោក​បាន​បន្ត​ទៀត​ថា អង្គការ​ជួយ​ជន​ចាស់​ជរា​កូរ៉េ បាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និត​ជាមួយ​សមាជិក​បច្ចេក​ទេស​អង្គការ​អាស៊ាន ពិសេស​ក្នុង​ផ្នែក​ថែទាំ​មនុស្ស​ចាស់​តាម​ផ្ទះ ហើយ​កម្ម​វិធី​នេះ កំពុង​បាន​អនុវត្ត​ក្នុង​ប្រទេស​ចំនួន ៤ រួម​មានៈ ប្រទេស​កម្ពុជា, ភីលី​ពីន, ឥណ្ឌូ​នេស៊ី និង​ម៉ាឡេស៊ី ។

          លោក ចូ ហ៊ីយ៉ុនសេ មាន​ប្រសាសន៍​ទៀត​ថា អង្គការ​នឹង​បន្ត​ការ​គាំទ្រ​លើ​គម្រោង​ថែទាំ​មនុស្ស​ចាស់​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​​ប្រសើរ​ឡើង ព្រម​ទាំង​ពង្រីក​នូវ​តំបន់​សមាគម​មនុស្ស​ចាស់​បន្ថែម​ទៀត ដើម្បី​លើក​ស្ទួយ​ជីវភាព សុខភាព​ក្នុង​ការ​រស់នៅ​របស់​មនុស្ស​ចាស់​ជរា ពិការ​ក្រីក្រ​គ្មាន​ទីពឹង នៅ​ទូទាំង​ប្រទេស​កម្ពុជា ។

          មាន​ប្រសាសន៍​នៅ​ក្នុង​ជំនួប​នោះ​ផង​ដែរ ឯកឧត្តម សរ សុពុត្រា អនុ​រដ្ឋលេខា​ធិការ​ក្រសួង​សង្គមកិច្ច បាន​សម្តែង​នូវ​ការ​កោត​សរ​សើរ និង​វាយ​តម្លៃ​​ខ្ពស់ ចំពោះ​កិច្ច​សហ​ប្រតិបត្តិ​ការ​បាន​យ៉ាង​ល្អ​ប្រសើរ រវាង​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​អង្គការ​ជួយ​ជន​​ចាស់​ជរា​កូរ៉េ នា​ពេល​កន្លង​មក ជាពិសេស​គម្រោង​ថែទាំ​មនុស្ស​ចាស់​ដែល​កំពុង​នឹង​អនុវត្ត នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយ​មានជ័យ ។

          ឯកឧត្តម​បាន​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា អាណ្ណតិ​ទី៥ ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី និង​ជា​ប្រធាន​កិត្តិយស​គណៈកម្មាធិការ​ជាតិ​កម្ពុជា​ដើម្បី​មនុស្ស​ចាស់ បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​សុខុមាល​ភាព​របស់​មនុស្ស​ចាស់ ដោយ​ដាក់​បញ្ចូល​បញ្ហា​មនុស្ស​ចាស់​ក្នុង​កម្មវិធី​នយោបាយ​ជាតិ សំដៅ​​ជួយ​សម្រួល​ទុក្ខ​លំបាក​របស់​មនុស្ស​ចាស់​ក្រីក្រ គ្មាន​ទីពឹង​នៅ​ទូទាំង​ប្រទេស​កម្ពុជា ។

          ឯកឧត្តម​បាន​គូស​បញ្ជាក់​​ទៀត​ថា ដើម្បី​លើក​កម្ពស់​សុខុ​មាល​ភាពមនុស្ស​ចាស់ ក្រសួង​បាន​ជួយ​សម្រប​សម្រួល​គាំទ្រ និង​ជម្រុញ​លើក​​ទឹកចិត្ត​ដល់​ការ​បង្កើត និង​គ្រប់គ្រង​សមាគម​មនុស្ស​ចាស់​តាម​សហ​គមន៍ នៅ​មូលដ្ឋាន​ឃុំ-​សង្កាត់​ទូទាំង​ប្រទេស ព្រម​ទាំង​កសាង​មន្រ្តី​ជំនាញ តាម​រយៈ​ការ​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល កិច្ច​ប្រជុំ សិក្ខា​សាលា ជាពិសេស​បាន​​រៀបចំ​ទិវា​មនុស្ស​ចាស់ ដោយ​កំណត់​យក​ថ្ងៃទី​០១ ខែ​តុលា ជា​រៀង​រាល់​ឆ្នាំ រួម​ជាមួយ​នឹង​ទិវា​មនុស្ស​ចាស់​អន្តរ​ជាតិ ។

          គួរ​បញ្ជាក់​ផង​ដែរ​ថា តាម​ការ​ស្រាវ​ជ្រាវ​បាន​កត់​សម្គាល់​ឃើញ​ថា សមាមាត្រ​របស់​មនុស្ស​ចាស់​ដែល​មាន​អាយុ​ចាប់​ពី ៦០​ឆ្នាំ​ឡើង​ទៅ ក្នុង​ចំណោម​ប្រជាជន​ទូ​ទៅ កំពុង​តែ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយ​មុន​ឆ្នាំ​២០០០ មនុស្ស​ចាស់​មាន ៤,៤% នៃ​ប្រជាជន​សរុប និង​បាន​កើន​ឡើង​ដល់ ៦,៤% នៅ​ឆ្នាំ​២០០៨ ស្មើ​នឹង ៨៨​ម៉ឺន​នាក់ ហើយ​ចំនួន​នេះ​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​កើន​ឡើង​ទ្វេដង​ដែល​មាន​ចំនួន​ប្រមាណ​ជា ១,៥ លាន​នាក់​គិត​ត្រឹម​ឆ្នាំ​​២០២៥ ខាង​មុខ​នេះ ៕ 

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend