នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម ឆាយ វណ្ណា អនុរដ្ឋ​លេខា​ធិការ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ភោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​អគារ​របស់​អង្គការ​បេះដូង​តូច​អន្តរ​ជាតិ
PrinterEmail
ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៤ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ឯកឧត្តម ឆាយ វណ្ណា អនុរដ្ឋ​លេខា​ធិការ តំណាង​ដ៏​ខ្ពង់​ខ្ពស់​​ឯកឧត្តម វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​​យុវនីតិ​​សម្បទា បាន​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​​ពិធី​សម្ភោធ​​ដាក់​​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​អគារ​របស់​អង្គការ​បេះដូង​តូច​អន្តរ​ជាតិ ស្ថិត​នៅ​ភូមិ​ទួលមាស ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់ ឯកឧត្តម ឯកអគ្គ​កុងស៊ុល មន្រ្តី​រាជការ លោកគ្រូ​អ្នកគ្រូ និង​សិស្សា​នុសិស្ស​ផងដែរ ។

          លោក តូនី ហ្គារ៉ាត នាយក​ប្រតិបត្តិ​អង្គការ​បេះដូង​តូច​អន្តរ​ជាតិ មាន​ប្រសាសន៍​ថា អង្គការ​បេះដូង​តូច​អន្តរ​ជាតិ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ដើម្បី​អនុវត្ត​គម្រោង​មួយ​ដែល​មាន​ឈ្មោះ​ថា ភូមិ​សហគមន៍ កុមារ​ឃុំ​អរិយក្សត្រ បន្ទាប់​ពីពិនិត្យ​ឃើញ​ថា កុមារ​​ត្រូវ​​គេ​​បោះ​បង់​ចោល និង​កុមារ​ក្រី​ក្រ ដែល​រស់​នៅ​ក្នុង​ឃុំ​អរិយក្សត្រ ត្រូវ​ការ​ការ​គាំ​ទ្រ ដល់​ការ​រស់​នៅ​របស់​ពួក​គេ ដូចជា​​ការ​សិក្សា និង​ការ​ថែទាំ​សុខភាព​ជា​ដើម ។

          លោក​បាន​បន្ត​ទៀត​ថា សំណង់​អគារ​​ដែល​​សម្ភោធ​​ដាក់​ឲ្យ​ប្រើប្រាស់​​ជា​ផ្លូវ​ការ​នា​ពេល​នេះ គឺ​បាន​មក​ពី​ការ​គាំ​ទ្រ​ពី​សប្បុរស​ជន ជំនួយ​របស់​រដ្ឋាភិបាល​ប្រទេស​ប៊ែលហ្សិក ជា​ពិសេស​គឺ​ការ​រៃអង្គាស​ថវិកា​របស់​សិស្សានុសិស្ស​ដើម្បី​ជួយ​ដល់​ក្មេង​ក្រី​ក្រ និង​ងាយ​រង​គ្រោះ នៅ​ប្រទេស​កម្ពុជា ហើយ​សកម្ម​ភាព​​នេះ​មាន​ចំនង​ជើង​ថា គម្រោង​ក្មេង​ជួយ​ក្មេង រវាង​កម្ពុជា និង​ប៊ែលហ្សិក ។

          មាន​មតិ​សំណេះ​​សំណាល​​នៅ​​ក្នុង​​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម ឆាយ វណ្ណា អនុរដ្ឋ​លេខា​ធិការ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តម វង សូត រដ្ឋមន្រ្តី​​ក្រសួង​​សង្គមកិច្ច​ អតីត​​យុទ្ធជន និង​យុវនីតិ​សម្បទា ក៏បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​វត្ត​មាន​របស់​​ប្រតិភូ​​ម្ចាស់​ជំនួយ​ ដែល​កំពុង​បំពេញ​បេសក​កម្ម និង​ស្នាក់​នៅ​ក្នុង​ទឹក​ដី​ព្រះរាជា​ណាចក្រ​កម្ពុជា ហើយ​ក៏​បាន​​កោត​​សរ​​សើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹក​នាំ មន្រ្តី​រាជការ​របស់​ក្រសួង និង​មន្ទីរ​សង្គម​កិច្ច អតីត​​យុទ្ធជន និង​យុវនីតិ​សម្បទា​ខេត្ត​កណ្តាល ជាពិសេស​អង្គការ​បេះដូង​តូច​អន្តរ​ជាតិ ដែល​បាន​សហការ និង​​ផ្តល់​​ទីតាំង​​សម្រាប់​​សាងសង់​គម្រោង​អគារ​របស់​អង្គការ​ដ៏​ស្រស់​ស្អាត និង​មាន​សារៈ​សំខាន់​ចំពោះ​ក្មួយ​ៗ​កុមារ​​នៅ​ឃុំ​​អរិយក្សត្រ​​នា​​ពេល​នេះ ។

          ឯកឧត្តម​មាន​ប្រសាសន៍​ទៀត​​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​​ប្រកប​ដោយ​​គតិ​​បណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​​យក​​ចិត្ត​​ទុក​ដាក់​ទៅ​លើ​វិស័យ​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ពិសេស​គឺ​ផ្តល់​សេវា​​ដល់​​ប្រជា​ពលរដ្ឋ​​ក្រីក្រ ងាយ​​រងគ្រោះ ដើម្បី​លើក​ស្ទួយ​ជីវភាព​របស់​ប្រជាជន​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត ។

          ឯកឧត្តម​បាន​​គូស​​បញ្ជាក់​​ទៀត​ថា ទោះបី​ស្ថាន​ភាព​កុមារ​កម្ពុជា​ភាគ​ច្រើន​មាន​លក្ខណៈ​ល្អ​ប្រសើរ​ក៏​ដោយ ក៏​នៅ​មាន​កុមារ​​មួយ​​ចំនួន​​ទៀត​​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក រងគ្រោះ និង​ងាយ​រង​គ្រោះ ដូច្នេះ​ទាមទារ​ឲ្យ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​​យុវនីតិ​សម្បទា បន្ត​បំពេញ​បេសក​កម្ម​ឈាន​មុខ ក្នុង​ការ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន អង្គការ​ជាតិ អន្តរ​​ជាតិ​​ពាក់​ព័ន្ធ និង​សប្បុរស​ជន​នា​នា ដើម្បី​ផ្តល់​នូវ​សេវា និង​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ផ្នែក​បច្ចេក​ទេស សម្ភារៈ ថវិកា ស្មារតី និង​បំពេញ​បាន​នូវ​តម្រូវ​ការ​ចាំបាច់​របស់​កុមារ​រង​គ្រោះទាំង​នោះ ។

          ឆ្លៀត​នៅ​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ឆាយ វណ្ណា និង​គណៈ​ប្រតិភូ​នៃ​ប្រទេស​ប៊ែល​ហ្សិក បាន​អញ្ជើញ​កាត់​ខ្សែ​បូ​សម្ភោធ​អគារ​របស់​អង្គការ​បេះដូង​តូច​អន្តរ​ជាតិ និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​កុមារ​ទីទ័ល​ក្រីក្រ កុមារ​រងគ្រោះ និង​ងាយ​រងគ្រោះ​ចាប់​ពី​​ពេល​នេះ​តទៅ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend