នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម សែម សុខា រដ្ឋលេខា​ធិការ អញ្ជើញ​​ដឹក​នាំ​កិច្ច​ប្រជុំ​រៀបចំ​ផែន​ការ​សកម្ម​ភាព​ឆ្នាំ​២០១៤ របស់​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ
PrinterEmail
ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៤ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

           រសៀល​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ២០១៤ នៅ​ទីស្តីការ​​ក្រសួង​​សង្គមកិច្ច អគ្គលេខាធិការ នៃ​​អគ្គ​លេខាធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​សកម្ម​ភាព​ជន​ពិការ បាន​បើក​កិច្ច​ប្រជុំ​ដើម្បី​រាយការណ៍​ពី​លទ្ធផល​ការងារ​​ឆ្នាំ​​២០១៣ និង​ពិគ្រោះ​យោបល់​ផែនការ​សកម្មភាព​ឆ្នាំ​២០១៤ ក្រោម​អធិប​តីភាពឯកឧត្តម សែម សុខា រដ្ឋលេខា​ធិ​ការ និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាង​ដ៏ខ្ពង់​ខ្ពស់​របស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន​ក្រុមប្រឹក្សាសកម្ម​ភាព​ជន​ពិការ ដោយមានការ​ចូល​រួម​ពីសំណាក់ ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំ សមាជិក សមាជិកា​របស់​ក្រុម​ប្រឹក្សា​សកម្ម​ភាព និង​អង្គការ​ដៃគូ ពាក់ព័ន្ធផងដែរ ។
          ថ្លែងនៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ បានរាយការណ៍ជូនដល់អង្គពិធីនូវរបាយការណ៍ការងារ ដែលសម្រេចបានក្នុង ឆ្នាំ ២០១៣ រួមមានៈប្រកាស​ជាផ្លូវការ​នូវ​ការ​ដាក់​បន្ត​ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០១៤-២០១៨ កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៣ ក្រោមអធិបតី​ភាព​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជា​ប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាពជនពិការ, បានប្រារព្ធទិវាជនពិការកម្ពុជា និងទិវា​ជនពិការអន្តរជាតិ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ដោយអនុលោមតាមអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី០២ ខែ​ឧសភា ឆ្នាំ២០១៣ ស្តីពី​ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ និងបានរៀបចំសិក្ខាសាលា នៅក្នុង​រាជធានី​​/​ខេត្តជាច្រើនលើកផងដែរ ។

          បន្ទាប់មក ឯកឧត្តមក៏បានបង្ហាញពីផែនការសកម្មភាពឆ្នាំ២០១៤ របស់ក្រុមប្រឹក្សា​សកម្មភាពជនពិការរួមមានៈ​កសាង​ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៤-២០១៨, ផ្សព្វផ្សាយ​អនុសញ្ញា ស្តីពីសិទ្ធិជនពិការ,ការកសាងច្បាប់ គោល​នយោបាយ និងលិខិតបទដ្ឋានគតិយុត្ត នានា ។ល។ លើសពីនេះ ឯកឧត្តមមានប្រសាសន៍ទៀតថា ផែនការ​សកម្មភាពនេះ​គឺ​ពិត​ជា​មានសារៈសំខាន់ ណាស់លើ វិស័យពិការភាព និងជាយុទ្ធសាស្រ្តគន្លឹះក្នុងការជម្រុញការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើក​កម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិ​ជនពិការ ជាពិសេសស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់​រាជរដ្ឋា​ភិបាលកម្ពុជា ។

          មានប្រសាសន៍​នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ និងជាអនុប្រធាន ក្រុមប្រឹក្សាសកម្មភាព​ជនពិការ ក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ដែលជាសមាជិក ក៏ដូចជាមន្រ្តី របស់ក្រុម​ប្រឹក្សា​សកម្មភាពជនពិការ នាពេលកន្លងមក ដោយសម្រេចបាននូវលទ្ធផលផ្លែផ្កាគួរឲ្យកត់​សម្គាល់ ក្នុងគោលដៅលើក​កម្ពស់​វិស័យ​ពិការ​ភាព​ឲ្យមានភាពរីកចម្រើនបានមួយកម្រិតទៀត ។

          ឯកឧត្តម បានគូស​បញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានចេញ​អនុ​ក្រឹត្យ​លេខ ២១៦ អនក្រ.បក ចុះ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ២០១៣ ដើម្បីប្រគល់ភារកិច្ចជូនក្រុមប្រឹក្សា​សកម្មភាពដើម្បីរៀប​ចំផែនការយុទ្ធសាស្រ្ត​ជាតិ និងផែនការ​សកម្មភាពទាក់ទងនឹងវិស័យពិការភាព ពិសេសគឺពង្រឹងគុណភាព និង​ប្រសិទ្ធ​ភាព​ខ្ពស់ស្របតាម​អនុសញ្ញា​អង្គការ​សហ​ប្រជា​ជាតិ​ស្តី​ពីសិទ្ធិជនពិការ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend