នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម វង សូត រដ្ឋមន្រ្តី អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ចែក​កង់​ដែល​ជា​អំណោយ របស់​អង្គ​ការ កុគីសៃ ខេ​ជេ​អូ ប្រទេស​ជប៉ុន​ដល់​កុមារ​ក្រីក្រ និង​កុមារ​កំព្រា នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ
PrinterEmail
ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០១៤ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០១៤ ឯកឧត្តម វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​​សម្បទា បាន​អញ្ជើញ​ជា​អធិបតី​​ភាព​ក្នុង​ពិធី​ចែក​កង់​ដែល​ជា​អំណោយ​របស់​អង្គការ​កុគីសៃ ខេជេអូ នៃ​ប្រទេស​​ជប៉ុន​​ដល់​កុមារ​ក្រីក្រ និង​កុមារ​កំព្រា នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដោយ​មាន​ការ​អញ្ជើញ​​ចូល​រួម​ពី​សំណាក់ ឯកឧត្តម គណៈ​ប្រតិភូ​អម​ដំណើរ លោកគ្រូ​អ្នកគ្រូ និង​សិស្សា​នុសិស្ស សរុប​ប្រមាណ ៥០០នាក់  ។

          លោក ម៉ាសាហិរ៉ូ សាណូ ប្រធានអង្គការកុគីសៃ ខេជេអូ មានប្រសាសន៍ថា កម្មវិធី​ចែក​កង់​ដល់កុមារកម្ពុជា បានកើន​ឡើង​ជាង ១ម៉ឺន​គ្រឿងហើយ ដោយរាប់បញ្ចូល​ទាំងការចែកកង់លើកទី៣១នេះ សំដៅជួយសម្រួលដល់ការ​សិក្សា​ឲ្យក្មួយៗ ទាំងអស់​អាច​ធ្វើដំណើរទៅសាលារៀន និងសម្រួលដល់ជីវភាព​រស់​នៅប្រចាំថ្ងៃរបស់​ពួកគេ​បាន​ផងដែរ ។

          លោកសង្ឃឹមថា ក្មួយៗទាំងអស់នឹងខិតខំប្រឹងប្រែងរៀនសូត្រ និងក្លាយ​ជាធនធានមនុស្សដ៏សំខាន់ ក្នុងការចូល​រួម​អភិវឌ្ឍ​ន៍​ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនតទៅមុខទៀត និងចូល​រួមជុំវិញ​ទំនាក់ទំនងល្អរវាង​ប្រទេសជប៉ុន និងប្រទេសកម្ពុជាផងដែរ ។

          ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មាន​ប្រសាស​ន៍​កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំ​ប្រឹងប្រែង​របស់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា អង្គការ​កុមារ​អាស៊ី​អាស្ពេកា និងអាជ្ញាធរដែនដីស្រុកពញាក្រែក  ដែលបានខិតខំបំពេញ​ភារកិច្ច​ការងារ​ដោយ​ស្មារតី​យកចិត្តទុកដាក់ ក្នុងការអនុវត្ត​ផែនការសមកម្មភាពរបស់ក្រសួង ជាក់ស្តែងពេលនេះគឺបានសហការរៀបចំពីធីចែកកង់ នៅ​លើ​​ទឹក​ដីនៃ​ភូមិ​អភិវឌ្ឍន៍ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលអាចចាត់ទុកជាទឹកដីប្រវត្តិសាស្រ្តផងដែរ ។  

          ឯកឧត្តមបានបន្ត​ទៀត​ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកត្រើយ​សុខ​សន្តិភាព និងការអភិវឌ្ឍ​លើគ្រប់វិស័យ ការវិនិយោគមានការកើនឡើងយ៉ាងឆាប់រហ័ស ទន្ទឹមនោះ​ក៏មាន​តម្រូវ​ការធនធានមនុស្ស​ជាច្រើន​ដើម្បី​បំពេញ​ការ​ងារ​ទាំងនោះ ។

          ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា ក៏បានផ្តាំផ្ញើ​ដល់ប្អូនៗ​ដែល​ជា​សិស្សានុ​សិស្ស​ក្រីក្រ ក៏ដូចជាកុមារកំព្រា​ទាំងអស់​ ទន្ទឹម​នឹង​ការទទួល​បានកង់​នាពេលនេះ ត្រូវចេះថែរក្សា និងសម្អាតកង់របស់ខ្លួន ដើម្បី​ប្រើ​ប្រាស់ឲ្យបាន​យូរអង្វែង ជាពិសេសមិនត្រូវ​មានការ​អស់សង្ឃឹមក្នុងជីវិតនោះទេ ត្រូវតែខិតខំប្រឹងប្រែងរៀន​សូត្រដើម្បី​អនាគត​ខ្លួន ។

          គួរបញ្ជាក់ផងដែរថា អង្គការ​កុគីសៃ ខេជេអូ ប្រទេសជប៉ុន បានកង់ចែកជូនកុមារកម្ពុជា មានរយៈពេល ៣ឆ្នាំមកហើយ ក្នុង១ឆ្នាំ៤លើក ដែល​១លើក៤០០កង់ ហើយលើកនេះ បានផ្តល់ជូនដល់សិស្សានុសិស្សក្រីក្រ​ដែលមកពីសាលាចំនួន១០ ស្ថិត​នៅ​ក្នុង​ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំនួន ៤០០កង់ ៕

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend