នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម ឆាយ វណ្ណា អនុ​រដ្ឋ​លេខា​​ធិការ អញ្ជើញ​បើក​វគ្គ​បណ្តុះ​បណ្តាល ស្តី​ពី​បច្ចុប្បន្ន​ភាព​ការ​តាម​ដាន និង​វាយ​តម្លៃ​ប្រចាំ​ឆ្នាំ ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ សូន្យ​បី
PrinterEmail
ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៤ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          វគ្គ​បណ្តុះ​បណ្តាល ស្តីពី​បច្ចុប្បន្ន​ភាព​ការ​តាម​ដាន និង​វាយ​តម្លៃ​ប្រចាំ​ឆ្នាំ ដើម្បី​បង្កើន​ប្រសិទ្ធិ​ភាព​​ការ​អនុវត្ត​ប្រព័ន្ធ​តាម​ដាន និង​វាយ​តម្លៃ ជាតិ​ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​គោល​ដៅ​សូន្យ​បី ត្រូវ​បាន​ប្រារព្ធ​ធ្វើ​​ឡើង នា​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៤ ក្រោម​អធិបតី​ភាព ឯកឧត្តម ឆាយ វណ្ណា អនុ​រដ្ឋ​លេខា​ធិការ ក្រសួង​​សង្គម​​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា នៅ​ភោជនីដ្ឋាន​សួន​អេ​ដេន ។

          លោកស្រី​​វេជ្ជ​បណ្ឌិត ងិន លីណា តំណាង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍ មាន​ប្រសាសន៍​ថា គោល​បំណង នៃ​វគ្គ​បណ្តុះ​​បណ្តាល​ដែល​បាន​រៀប​ចំ​ឡើង​​នាពេលនេះ​ គឺ​ដើម្បីបង្កើនប្រសិទ្ធភាព​ការអនុវត្ត​ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ ជាតិឆ្ពោះ​ទៅ​សម្រេច​បាននូវគោល​ដៅ​សូន្យបី ជាពិសេសពង្រឹង​សមត្ថភាព​បុគ្គលិក និងមន្រ្តី​ទទួលបន្ទុកការងារតាមដាន និងវាយតម្លៃ​គម្រោង ឬ​កម្ម​វិធីឲ្យមាន​សមត្ថភាពពេញ​លេញ ក្នុងការ​បំពេញ​ការងារតាមដាន និងវាយតម្លៃទៅតាមចំណេះ​ដឹង និងជំនាញវិទ្យាសាស្រ្ត ។

          ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម ឆាយ វណ្ណា អនុ​រដ្ឋលេខា​ធិការ ​ក៏​បាន​សម្តែង​នូវ​ការ​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រុម​ការងារ​មូល​និធិ​សកល ក្រសួង​សង្គម​កិច្ច ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​​សហការ​បាន​យ៉ាង​ល្អ​ជា​មួយ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍ ក៏​ដូចជាដៃគូពាក់ព័ន្ធនានា ក្នុងការ​អនុវត្តផែនការយុទ្ធសាស្រ្តជាតិ ទូលំទូលាយឆ្លើយតបការរីករាលដាលនៃមេរោគអេដស៍ និង​ជម្ងឺអេដស៍ នៅក្នុងប្រទេសកម្ពុជា ជាពិសេស ផែនការសកម្មភាពជាតិសម្រាប់កុមារកំព្រា កុមាររងផល​ប៉ះពាល់​ដោយ​មេរោគ​អេដស៍ និងកុមារងាយ​រង​គ្រោះដទៃទៀត ។

          ឯកឧត្តម​បាន​គូស​បញ្ជាក់​ទៀត​ថា អង្គការ​​សហប្រជា​ជាតិ​បាន​​ដាក់​ផែន​ការ​យុទ្ធសាស្រ្ត​សូន្យ​បី ដល់​បណ្តាល​ប្រទេស​នៅ​ទូ​ទាំង​ពិភព​​លោក ដែល​ក្នុង​នោះ​ប្រទេសកម្ពុជាក៏បានចូលរួមអនុវត្តយុទ្ធសាស្ត្រនេះផងដែរ ហើយយុទ្ធសាស្រ្ត​សូន្យបី​នោះគឺ ទី១. ការ​កាត់បន្ថយអត្រាមរណភាពរបស់ប្រជាពលរដ្ឋ​ដែលស្លាប់ដោយសារឆ្លង​មេរោគ​អេដស៍, ទី២. បំបាត់ចោលនូវភាពរើសអើង ចំពោះ​អ្នក​ដែលរងគ្រោះដោយសារជម្ងឺអេដស៍ និងទី៣. កុំឲ្យមាន​ជម្ងឺអេដស៍កើតជាថ្មីឡើងវិញ ។

          ជាទីបញ្ចប់ ឯកឧត្តម ឆាយ វណ្ណា អនុ​រដ្ឋលេខា​ធិការ ក៏​បាន​ផ្តល់​​នូវ​​អនុសាសន៍​ល្អ​ៗ និង​ផ្តាំ​ផ្ញើ​ដល់​សិក្ខា​កាម​ទាំង​អស់ ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​គ្រូឧទ្ទេស ដើម្បី​​ទទួល​បាន​នូវ​បទពិសោធន៍​ល្អ​ៗ ជាពិសេសដើម្បីឆ្លើយតបទៅនឹងការអនុវត្តជាក់ស្តែង ស្រប​តាម​​ផែន​ការ​យុទ្ធសាស្រ្ត​ជាតិ​របស់​ក្រសួង ​ក៏​ដូចជា​ផែនការ​យុទ្ធសាស្រ្ត​របស់​រាជរដ្ឋាភិបាល​ផងដែរ ៕

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend