នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម វង សូត រដ្ឋមន្រ្តី អញ្ជើញ​​ជា​អធិបតី​ភាព​ក្នុង​ពិធី​សំណេះ​សំណាល ជាមួយ​និវត្តន៍​ជន អតីត​យុទ្ធជន ជន​ក្រីក្រ និង​ពលករ​វិល​ត្រលប់​មក​ពី​ប្រទេស​ថៃ នៅ​ខេត្ត​ត្បូងឃ្មុំ
PrinterEmail
ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៤ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          ​ពិធី​សំណេះ​សំណាល​ជាមួយ​និវត្តន៍ជន អតីត​​យុទ្ធជន ជន​ក្រី​ក្រ និង​ពលករ​ដែល​ទើប​ត្រលប់​មក​ពី​​ប្រទេស​ថៃ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នា​​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតី​ភាព​ឯកឧត្តម វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​​សម្បទា ស្ថិត​នៅ​ក្នុង​ភូមិ​ពោធិស្រុក ឃុំ​កោងកាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដោយ​មាន​ការ​​អញ្ជើញ​ចូល​រួម​​ពី​​សំណាក់ ឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរ អាជ្ញាធរមូលដ្ឋាន និវត្តន៍ជន បងប្អូន​អតីតយុទ្ធជន ជនក្រីក្រ និង​ពលករ​ដែល​ទើប​ត្រលប់​មកពី​ប្រទេស​ថៃ សរុបប្រមាណ ៨៥០ នាក់ ។

          យោង​តាម​​របាយ​​ការណ៍​របស់​លោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តត្បូងឃ្មុំ បានឲ្យ​ដឹង​ថា   មុខសញ្ញាអតីតមន្រ្តីរាជការស៊ីវិលមានចំនួន ១,៧១៥នាក់ កូន ២៤២នាក់ ប្រពន្ធ ១,១៩៩នាក់, មុខសញ្ញាអតីត​យុទ្ធជន មានចំនួន ១,៦៦០នាក់ កូន ៩០២នាក់ ចំណែកពលករដែលទើបមកពីប្រទេសថៃ គិតត្រឹមថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៤ មានចំនួន ៦,៨៨៦នាក់ ក្នុងនោះស្រីមាន ២,៨៨៨នាក់ ។

          ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ​ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច​ អតីត​​យុទ្ធជន និង​យុវនីតិ​​សម្បទា មាន​ប្រសាសន៍​ថា ការ​រៀបចំ​​ពិធី​​នា​ពេល​នេះ គឺ​ចំ​ពេល​ដែល​ព្រះរាជា​ណាចក្រ​កម្ពុជា​ទាំង​មូល​បាន​នឹង​កំពុង​ប្រារព្ធ​ខួប​លើកទី​៧ ទិវា​អតីត​យុទ្ធជន ដែល​ជា​ព្រឹត្តការណ៍​ជាតិ​ប្រកប​ដោយ​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត សំដៅ​ធ្វើ​​ឲ្យ​​ប្រជាជន​​កម្ពុជា​​គ្រប់​​រូប​​ត្រូវ​​ចង​ចាំ នូវ​ពលីកម្ម​ដ៏​ថ្លៃ​ថ្លា​ចំពោះ​អតីត​យុទ្ធជន យុទ្ធ​នារី ប្រជាជន ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​បុព្វហេតុ ជាតិ​​មាតុ​ភូមិ និង​ប្រជាជន​នៅ​គ្រប់​ជំនាន់ និង​ដំណាក់​កាល​នីមួយ​ៗ ។

          ឯកឧត្តម​រដ្ឋមន្រ្តីបានបន្ត​ទៀតថា រាជរដ្ឋា​ភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមុខសញ្ញានិវត្តន៍ជន អតីត​យុទ្ធជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិ ផ្អែកតាមគោលការណ៍អភិបាលកិច្ចល្អ មានតម្លាភាព និងមានការ​ទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹងគុណ​បំណាច់របស់ពួកគាត់ សំដៅលើកស្ទួយនូវសិទ្ធិសេរីភាព និងជួយ​ឧបត្ថម្ភ​គាំទ្រជីវភាពឲ្យបានល្អប្រសើរ ។

          ឯកឧត្តម​បានគូសបញ្ជាក់ទៀតថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ចេញនូវវិធានការណ៍ ពង្រឹងពង្រីកកម្មវិធីសង្គ្រោះបន្ទាន់ សម្រាប់ជនក្រីក្រងាយរងគ្រោះ ទប់ស្កាត់ទុរគតភាព និងជាពិសេស ការធ្វើចំណាកស្រុក ដោយ​ប្រថុយ​ប្រថាន ជាក់ស្តែងពេលថ្មីៗកន្លងមកនេះ អាជ្ញាធរថៃបានបញ្ជូនពលករ ខ្មែរប្រមាណជាង ២០ម៉ឺននាក់ ដែលកំពុង​ធ្វើការ​មក​ប្រទេស​កំណើត​វិញ ។

          ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការសង្គ្រោះបន្ទាន់ប្រកបដោយប្រសិទ្ធិភាព ជាពិសេសគឺ​បាន​បង្ក​លក្ខណៈងាយស្រួលដល់បង​ប្អូនពលករ ដែលពុំមានជំនាញច្បាស់ ឲ្យទទួលនូវឱកាសបណ្តុះបណ្តាលមុខជំនាញ ស្រប​តាម​តម្រូវការទីផ្សារការងារ ដើម្បីបងប្អូនមានលទ្ធភាពស្វែងរកការងារធ្វើ និងប្រកបរបរអាជីវកម្មខ្លួនឯង បង្កើនប្រាក់ចំណូល លើក​ស្ទួយ​កម្រិត​ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង ។

          ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក៏បាន នាំយកនូវ​អំណោយមួយចំនួន​ជូន​ដល់​និវត្តន៍ជន អតីតយុទ្ធជន ជនក្រីក្រ និងពលករដែលទើបត្រលប់មកពីប្រទេសថៃ សរុបចំនួន ៧០០នាក់ ដោយម្នាក់ៗទទួលបាន សម្ភារៈប្រើប្រាស់, គ្រឿងឧបភោគបរិភោគ ថវិកា ៥ ម៉ឺនរៀល និងមេភូមិ/មេឃុំ នៅក្នុងខេត្តត្បូងឃ្មុំ សរុបចំនួន ៦៤នាក់ ដោយ​ម្នាក់​ៗទទួលបានថវិកា ៥ ម៉ឺនរៀល ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend