នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម វង សូត រដ្ឋមន្រ្តី និង​ជា​អគ្គលេខា​ធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា (ស.អ.ក) អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ខួប​លើកទី​៧ ទិវាអតីត​យុទ្ធជន​កម្ពុជា ឆ្នាំ ២០១៤
PrinterEmail
ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៤ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          ​នៅ​ទីស្តីការ​ក្រសួង​សង្គម​កិច្ច, ខួប​លើកទី​៧ ទិវា​អតីត​យុទ្ធជន​កម្ពុជា ឆ្នាំ​២០១៤ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​​នារសៀល​ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៤ ក្រោម​អធិបតី​ភាព​ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីត​​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ជា​អគ្គ​លេខា​ធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​​សំណាក់​ឯកឧត្តម លោកជំទាវ មន្រ្តី​រាជការ និង​បង​ប្អូន​អតីត​យុទ្ធជន​មកពី​គ្រប់​រាជធានី/ខេត្ត សរុប​ប្រមាណ ៤៥០នាក់ ។

          ឯកឧត្តម យី យ៉ូន រដ្ឋលេខាធិការ និង​ជា​អគ្គលេខា​ធិការ​រង​​សមាគម​​អតីត​យុទ្ធជន​កម្ពុជា បាន​​អាន​សារ​លិខិត​ជូនពរ​របស់​សម្តេច​អគ្គម​ហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​​រដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រ​​កម្ពុជា និង​ជាប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ក្នុង​ឱកាស​ខួប​លើកទី​៧ ទិវាអតីតយុទ្ធជនកម្ពុជា ជូនបងប្អូន​អតីត​យុទ្ធជន និងជនរួម​ជាតិបានជ្រួតជ្រាបពី​គំរូ​វីរៈ​ភាព​ដ៏​មោះ​មុត និងគុណបំណាច់ដ៏ធំធេងរបស់វីរៈយុទ្ធជន វីរៈយុទ្ធ​នារី នៃកងកម្លាំង​ប្រដាប់អាវុធ និងប្រជាពលរដ្ឋ​គ្រប់​រូបដែល​ធ្វើពលិកម្ម​យ៉ាង​អង់អាចក្លាហានដោយសាច់ស្រស់ ដើម្បីបុព្វហេតុ​មាតុ​ភូមិជាទីសេ្នហានៃយើង ។

          ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច​ អតីត​​យុទ្ធជន និង​យុវនីតិ​​សម្បទា និង​ជា​អគ្គ​លេខា​​ធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា មាន​ប្រសាសន៍​ថា ការ​រៀបចំ​ទិវា​​នា​ពេល​នេះ គឺ​ដើម្បី​រំលឹក​​ដល់​គុណ​បំណាច់​ដ៏​ធំ​ធេង របស់​​បង​ប្អូន​អតីត​យុទ្ធជន យុទ្ធ​នារី ដែល​​បាន​ធ្វើ​ពលិកម្ម​ដើម្បី​បុព្វ​ហេតុ​ជាតិ​មាតុ​ភូមិ ។

          ឯកឧត្តម​​​រដ្ឋ​មន្រ្តី​​បាន​​បន្ត​​​ទៀត​​ថា ប្រទេស​កម្ពុជា​បាន​ឆ្លង​កាត់​​នូវ​​សង្គ្រាម និង​របប​ប្រល័យ​ពូជសាសន៍​ដែល​បាន​បំផ្លិច​បំផ្លាញ​​សង្គម​​ជាតិ​​ខ្ទេច​​ខ្ទី​​ដល់​​ឬស​​គល់ ព្រម​​ទាំង​បាន​បន្សល់​ទុក​​នូវ​អតីត​យុទ្ធជន ដែល​ជា​ជន​ពិការ និវត្តន៍​ជន ជន​បាត់បង់​សមត្ថភាព​ការងារ និង​គ្រួសារ​យុទ្ធ​ជន​ពលី មរណៈ​ជាច្រើន ។ តាំង​ពី​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ រាជរដ្ឋា​ភិបាល​​បាន​​យក​ចិត្ត​​ទុក​​ដាក់​អនុវត្ត​គោល​នយោបាយ លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​បង​ប្អូន​អតីត​យុទ្ធជន​ឲ្យ​បាន​ប្រសើរ​ឡើង ។

          ទន្ទឹម​​នឹង​​នោះ ក្រសួង​​សង្គម​​កិច្ច អតីត​​យុទ្ធជន និង​​យុវនីតិ​​​សម្បទា ក៏​​ដូច​ជា​​ស្ថាប័ន​​ពាក់​​ព័ន្ធ​​នា​នា បាន​ផ្តល់​​អាទិភាព​​ដល់​បង​​ប្អូន​អតីត​យុទ្ធជន និង​ក្រុម​គ្រួសារ ក្នុង​ការ​ទទួល​បាន​​នូវ​សេវា​សាធារណៈ​ផ្សេង​ៗ ស្រប​​តាម​​គោល​​នយោ​បាយ​​របស់​​រាជរដ្ឋាភិ​បាល ។

          ឯកឧត្តម​​រដ្ឋមន្រ្តី​​​មាន​​ប្រសាសន៍​​​ទៀត​​​ថា ជាមួយ​​នឹង​​សមិទ្ធិ​ផល​​ដ៏​​ធំ​​ធេង​​ដែល​​សម្រេច​​បាន លើ​​វិស័យ​​​សុខុមាល​​ភាព​​​អតីត​យុទ្ធ​​ជន និង​វឌ្ឍន​ភាព នៃ​សមាគម​​អតីត​យុទ្ធជន​យ៉ាង​ណា​ក៏​ដោយ ក៏​បង​ប្អូន​អតីត​យុទ្ធជន​នៅ​មាន​ឧបសគ្គ​ជា​ច្រើន តម្រូវ​​ឲ្យ​​យើង​ត្រូវ​​តែ​​យក​​ចិត្ត​​ទុក​​ដាក់ ដោះស្រាយ​បញ្ហា​ទាំង​នោះ​ជា​បន្ត​បន្ទាប់ ដោយ​បន្ត​ពង្រឹង និង​ពង្រីក​សេវា​បណ្តុះ​បណ្តាល​ជំនាញ និង​ឥណទាន​​ជា​ដើម ដើម្បី​​ឲ្យ​បង​ប្អូន​អតីត​យុទ្ធជន​ទទួល​បាន​នូវ​សមត្ថ​ភាព និង​លទ្ធ​ភាព ដើម្បី​អភិវឌ្ឍន៍​ជីវ​ភាព​ឲ្យ​​កាន់​តែ​​ប្រសើរ​ឡើង​​​​បន្ថែម​​​ទៀត ។

          ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច និង​ជា​អគ្គលេខា​ធិការ​សមាគ​ម​​អតីត​​យុទ្ធជន​កម្ពុជា ក៏​បាន​ចែក​ជូន​នូវ​អំណោយ​មួយ​ចំនួន​ជូន​ដល់​បង​ប្អូន​អតីត​យុទ្ធជន សរុប​ចំនួន ៣៥០​នាក់  ដោយ​​ម្នាក់​ៗ​ទទួល​បាន សម្ភារៈ​​ប្រើ​ប្រាស់, គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា ៨ ម៉ឺន​រៀល ៕

 

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend