នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម វង សូត រដ្ឋមន្ត្រី អញ្ជើញ​ជា​អធិបតី​ក្នុង​ឱកាស​​ប្រារព្ធ​ខួប​លើក​ទី​១៦ នៃ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ០១ តុលា ២០១៤
PrinterEmail
ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៤ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          នៅ​ទីស្តី​ការ​ក្រសួង​សង្គមកិច្ច ខួប​​លើក​​ទី​១៦ នៃ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរ​ជាតិ ០១ តុលា ២០១៤ ត្រូវ​​បាន​ប្រារព្ធ​ធ្វើ​ឡើង​​នៅ​ព្រឹ​ក​​ថ្ងៃ​ទី​០​៧​ ខែ​​តុ​លា ​ឆ្នាំ​​២០​១៤ ​ក្រោ​ម​​អធិបតី​ភាព​ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិ​សម្បទា និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​កម្ពុជា​​ដើម្បី​មនុស្ស​​ចាស់ ក្រោម​ប្រធាន​បទ «សមាគម​មនុស្ស​ចាស់​ជា​យន្ត​ការ​ដ៏​សំខាន់​ជួយ​អភិវឌ្ឍន៍​សហគមន៍ និង​សង្គម​ជាតិ »​ ដោយ​មាន​​ការ​ចូល​រួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់​ដឹកនាំ​ក្រសួង មន្រ្តី​រាជការ និង​លោកតា លោក​យាយ សរុប​ចំនួន ៤០០ នាក់ ។

          បន្ទាប់​ពី​​អាន​​នូវ​សារលិខិត​ជូន​ពរ របស់សម្តេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជូន​អង្គ​ពិធី​ទាំង​មូល​បាន​ជ្រួត​ជ្រាបរួចមក ឯកឧត្តម មុត ខៀវ រដ្ឋលេខាធិការ និងជាអនុប្រធាន​អចិន្រ្តៃយ៍គណៈកម្មាធិការជាតិកម្ពុជា​ដើម្បីមនុស្ស​ចាស់ បានថ្លែង​នូវ​ចំណាប់​អារម្មណ៍ថា ការ​ប្រារព្ធទិវាមនុស្សចាស់​នាពេលនេះ  គឺបង្ហាញ​ពីការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​រាជរដ្ឋា​ភិ​បាល​កម្ពុជា​ចំពោះ​មនុស្ស​ចាស់ ជា​ពិសេស​បាន​​កសាង​លិខិត​បទដ្ឋាន​គតិ​យុត្ត​នានា និងគោលនយោបាយជាតិជាបន្តបន្ទាប់ សំដៅ​លើក​ស្ទួយ​សុខុមាល​ភាព​មនុស្ស​​ចាស់​ឲ្យ​បាន​ប្រសើរ​ឡើង ។

          មានមតិសំណេះសំណាលក្នុងអង្គពិធី ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន​សម្តែង​នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្រ្តី​រាជការ​គ្រប់លំដាប់ថ្នាក់ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ភារកិច្ច​ប្រកប​ដោយការទទួលខុសត្រូវខ្ពស់ ដោយសម្រេចបាន​នូវ​សមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់ ។

          ឯកឧត្តម​រដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​ទៀត​ថា ការ​ប្រារព្ធ​​ទិវា​​មនុស្ស​​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរ​ជាតិ ០១ តុលា គឺ​ពិត​​ជា​មាន​សារៈ​សំខាន់​ណាស់ ដើម្បី​លើក​កម្ពស់​កិច្ច​គាំ​ពារ ដ៏​​មាន​​ប្រសិទ្ធ​ភាព សំដៅ​​លើក​​ស្ទួយ​​សុខុមាល​​ភាព​​របស់​​មនុស្ស​​ចាស់​ឲ្យ​​បាន​​ល្អ​ប្រសើរ និង​បង្ហាញ​ឲ្យ​ឃើញ​ពី​តួ​នាទី​ដ៏​​សំខាន់​របស់​មនុស្ស​ចាស់​ក្នុង​សង្គម​ជាតិ ។ មនុស្ស​ចាស់​​ជា​​បុព្វការី​ជន ដែល​​បាន​បង្កើត​​ធន​ធាន​មាន​​សារៈ​​ប្រយោជន៍ ព្រម​ទាំង​ផ្តល់​នូវ​ចំណេះ​ដឹង ចំណេះ​ធ្វើ វប្បធម៌ ប្រពៃ​ណី ទំនៀម​ទម្លាប់ និង​​បទ​​ពិសោធន៍​យ៉ាង​​ច្រើន​​ឥត​គណនា​​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ៗ​ទៀត ។

          ​ឯកឧត្តម​រដ្ឋមន្រ្តីបានគូសបញ្ជាក់ថា « រាជរដ្ឋាភិបាលកម្ពុជា បាន​ចាត់​ទុក​ទិវា​មនុស្សចាស់កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរ​ជាតិ ០១ តុលា ជាទិវាបុណ្យរំលឹកដល់គុណូបការៈរបស់មនុស្សចាស់ ដែលបានកសាង​បន្សល់ទុកនូវកេរមរតកដ៏ថ្លៃថ្លា សម្រាប់​កូន​ចៅ​ជំនាន់​នេះ និងជំនាន់ក្រោយមួយទៀត ។ ជា​ការ​ពិត​ណាស់​មនុស្សចាស់មានតួនាទីសំខាន់ក្នុងការកសាងគ្រួសារ សហគម​ន៍ ការអប់រំមនុស្ស ជំនាន់ក្រោយអំពី​ទំនៀម​ទម្លាប់ ប្រពៃណី សាសនា និងការភិវឌ្ឍន៍» ។

          ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​រដ្ឋមន្រ្តី ក៏​បាន​អំពាវ​នាវ​ដល់​​ថ្នាក់​ដឹក​នាំ មន្រ្តី​រាជ​ការ អាជ្ញា​ធរ​គ្រប់​ជាន់​ថ្នាក់ សហគម​ន៍​​ជាតិ អន្តរ​ជាតិ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ និង​លើក​កម្ពស់​​វិស័យ​សុខុមាល​ភាព​មនុស្ស​ចាស់​បន្ថែម​ទៀត ។ ទន្ទឹម​គ្នា​នេះ​ដែរ មនុស្ស​​ចាស់​ផ្ទាល់ ក៏​សូម​ចូល​រួម​សហការ រៀប​ចំ​​ឲ្យ​មាន​ជា​សមាគម ដើម្បី​​ជួយ​សម្រួល​​ទុក្ខ​លំបាក​គ្នា​ទៅ​វិញ​ទៅ​មក និង​យក​អស់​ពី​កម្លាំង​កាយ​ចិត្ត រួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​កាន់​តែ​រីក​ចម្រើន ។

          ដើម្បីអបអរសាទរទិវានេះផងដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ និង​ជា​ប្រធាន​គណៈកម្មាធិការជាតិកម្ពុជា​ដើម្បីមនុស្ស​ចាស់ បាន​ចែកជូននូវសម្ភារៈមួយចំនួនដល់លោកយាយ លោកតា ដែល​បាន​ចូល​រួម​ក្នុង​អង្គពិធីចំនួន ៣០០ នាក់ ដោយម្នាក់​ៗ​ទទួលបានៈ អាវស១, កន្សែងពោះគោ១, សាប៊ូ១, តែកន្លះគីឡូ, ទឹកដោះ​គោ​ខាប់​១​កំប៉ុង​,​ ស្ករស១គីឡូ,​ ថ្នាំដុស​ធ្មេញ​+​ច្រាស​ដុសធ្មេញ១ និងថវិកា ២ម៉ឺនរៀល ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend