នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
លោក​ជំទាវ​ឧបនាយក​រដ្ឋមន្រ្តី ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​និវត្ត​ជន អតីត​យុទ្ធជន កុមារ​កំព្រា និង​ប្រជាជន​ក្រី​ក្រ នៅ​ខេត្ត​ស្វាយរៀង
PrinterEmail
ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៤ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          ខេត្ត​ស្វាយ​រៀង, ថ្ងៃទី​៣០ ខែ​​វិច្ឆិកា ឆ្នាំ​២០១៤ លោក​ជំទាវ​ឧបនាយក​រដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តី​​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការ​កិច្ច អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​សំណេះ​សំណាល​​ជាមួយ​និវត្ត​ជន អតីត​យុទ្ធ​ជន កុមារ​កំព្រា និង​ប្រជាជន​ក្រី​ក្រ ចំនួន ៧០០ នាក់ ដែល​មក​ពី​ស្រុក ក្រុង​ទាំង​៨ ក្នុង​ខេត្ត​​ស្វាយ​រៀង ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់ ឯកឧត្តម វង សូត រដ្ឋមន្ត្រី​ក្រសួង​​សង្គម​​កិច្ច អតីត​​យុទ្ធជន និង​យុវនីតិ​​សម្បទា និង​លោក​ជំទាវ ហេង ពៅ, គណៈ​ប្រតិភូ​អម​ដំណើរ អាជ្ញាធរ​មូលដា្ឋន និង​មន្រ្តី​រាជ​ការ សរុប​ប្រមាណ ៨០០ នាក់ ។

          ថ្លែង​ក្នុង​អង្គ​ពិធី​នោះ ឯកឧត្តម វង សូត រដ្ឋមន្ត្រី​ក្រសួង​​សង្គម​​កិច្ច អតីត​​យុទ្ធ​ជន និង​យុវនីតិ​​សម្បទា បាន​សម្តែង​នូវ​ការ​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹក​នាំ មន្រ្តី​រាជការ អាជ្ញាធរ​​មូល​​ដ្ឋាន​គ្រប់​ជាន់​ថ្នាក់ ជាពិសេស​មន្ទីរ​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​​សហការ​រៀប​ចំ​​ពិធី​នេះ​ឡើង ដែល​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ក្រសួង ក៏​ដូចជា​រាជរដ្ឋា​ភិបាល ក្នុង​ការ​ជួយ​​សម្រួល​ការ​លំបាក​របស់​ប្រជា​ពលរដ្ឋ នៅ​​ក្នុង​មូល​ដ្ឋាន​នេះ ។

          ឯកឧត្តម​​រដ្ឋមន្រ្តី​បាន​បន្ត​​ទៀត​ថា រាជរដ្ឋា​​ភិបាល​កម្ពុជា បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​មុខ​សញ្ញា​និវត្ត​ជន អតីត​យុទ្ធ​ជន និង​ជន​បាត់បង់​សម្បទា​វិជ្ជា​ជីវៈ តាមរយៈ​​ការ​ដាក់​ចេញ​នូវ​គោល​នយោ​បាយ​ជាតិ ផ្អែក​តាម​គោល​ការណ៍​អភិបាល​កិច្ច​ល្អ មាន​តម្លារ​ភាព និង​មាន​ការ​​ទទួល​ខុស​​ត្រូវ​ខ្ពស់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គុណ​​បំណាច់​របស់​ពួក​គាត់ សំដៅ​លើក​ស្ទួយ​នូវ​សិទ្ធិ​សេរី​ភាព និង​ជួយ​​ឧបត្ថម្ភ​​គាំទ្រ​​ជីវភាព​ឲ្យ​បាន​ល្អ​ប្រសើរ​ថែម​មួយ​កម្រិត ។

           ឯកឧត្តម​រដ្ឋមន្រ្តី មាន​ប្រសាសន៍​ទៀត​ថា ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិ​សម្បទា បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​មុខ​សញ្ញា ក្នុង​ក្រប​ខណ្ឌ​ជា​សេនា​ធិការ​​របស់​​រាជរដ្ឋា​​ភិបាល ដើម្បី​ជួយ​ទ្រ​ទ្រង់ និង​បម្រើ​សេវា​ជូន​ប្រជា​ពលរដ្ឋ​ឲ្យ​រិត​តែ​មាន​ភាព​​ល្អ​​ប្រសើរ​​ឡើង​បន្ថែម​ទៀត ។

          មាន​មតិ​សំណេះ​​សំណាល​នា​ឱកាស​នោះ​ផង​ដែរ លោកជំទាវ​ឧបនាយក​រដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការ​កិច្ច ក៏​បាន​ពាំ​នាំ​នូវ​ការ​សាក​សួរ​សុខ​ទុក្ខ និង​ក្តី​នឹក​រលឹក ពី​សំណាក់​សម្តេច​​ទាំង​បី គឺ​សម្តេច​អគ្គ​មហា​ធម្មពោធិ​សាល ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា សម្តេច​​អគ្គ​​មហា​​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ និង​ជាពិសេស​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​ដែល​​ជានិច្ច​​កាល​តែង​តែ​គិត​គូរ​​យក​​ចិត្ត​ទុក​​ដាក់ ចំពោះ​សុខ​ទុក្ខ និង​ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​​យើង​នៅ​គ្រប់​​ទី​កន្លែង ជាពិសេស​​បង​ប្អូន​អតីត​យុទ្ធ​ជន និវត្តជន កុមារ​កំព្រា ជន​រង​គ្រោះ និង​ងាយ​រង​គ្រោះ ។

          លោកជំទាវ​ឧបនាយក​រដ្ឋមន្រ្តី បាន​បញ្ជាក់​ទៀត​ថា ប្រទេស​កម្ពុជា​បាន​ឆ្លង​កាត់​​នូវ​​សង្គ្រាម និង​របប​ប្រល័យ​ពូជសាសន៍​ដែល​បាន​​បំផ្លិច​បំផ្លាញ​​សង្គម​​ជាតិ​ខ្ទេច​ខ្ទី​ដល់​ឬស​គល់ ព្រម​ទាំង​បាន​បន្សល់​ទុក​​នូវ​កុមារ​កំព្រា អតីត​យុទ្ធជន ដែល​ជា​ជន​ពិការ និវត្ត​ជន ជន​បាត់​​បង់​​សមត្ថ​ភាព​ការ​ងារ និង​គ្រួសារ​យុទ្ធជន​ពលី​មរណៈ​ជា​ច្រើន ។ ប៉ុន្តែ​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ រាជរដ្ឋា​ភិ​​បាល​​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ប្រទេស​​ជាតិ​​មាន​សុខ​សន្តិ​ភាព ស្ថេរ​ភាព​នយោ​បាយ អភិវឌ្ឍន៍​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ក៏​មាន​ភាព​រីក​ចម្រើន​គួរ​ជា​ទីមោទ​នៈ ។

          ជាទីបញ្ចប់ លោកជំទាវ​ឧបនាយក​រដ្ឋមន្រ្តី ក៏​បាន​អំពាវ​នាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​បង្កើន​ស្មារតី​យក​ចិត្ត​ទុក​ដាក់​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​ផ្តាំ​ផ្ញើ​ដល់​បង​ប្អូន​ប្រជា​​ពលរដ្ឋ​ទាំង​​អស់ ដែល​ជា​មាតា​បិតា អាណា​ព្យាបាល ខិត​ខំ​ណែ​នាំ​ទូន្មាន​ប្រៀន​ប្រដៅ​កូន​ចៅ​ឲ្យ​ខិត​ខំ​រៀន​សូត្រ ចៀស​ឲ្យ​​ផុត​ពី​គ្រឿង​ញៀន និង​អំពើ​អបាយ​មុខ​ផ្សេង​ៗ ដើម្បី​ពង្រឹង​សម្ថត្ភភាព​របស់​ខ្លួន និង​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​​នា​ពេល​អនាគត ។

          ឆ្លៀត​ក្នុង​​ឱកាស​នោះ លោកជំទាវ​ឧបនាយក​រដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ក៏​បាន​នាំយក​​នូវ​អំណោយ​របស់​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា ជូន​ដល់​បង​ប្អូន​អតីត​យុទ្ធ​ជន និវត្ត​ជន កុមារ​កំព្រា និង​ប្រជាជន​ទីទ័ល​ក្រ​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ទាំង ៧០០ នាក់ ដោយ​ម្នាក់ៗ​ទទួល​បានៈ អង្ករ ២៥ គ.ក្រ, មីយើង ១កេស, មុង១, ភួយ១, កន្ទេរ១, សារុង១, ក្រមា១ និងថវិកា ៥ម៉ឺនរៀល ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend