នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម វង សូត រដ្ឋមន្រ្តី អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ និង​ចែក​អំណោយ​ជូន​ដល់​ជន​រង​គ្រោះ​ដោយសារ​គ្រឿង​ញៀន ចំនួន ២ មណ្ឌល នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ
PrinterEmail
ថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៤ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៤ ឯកឧត្តម​រដ្ឋមន្រ្តី វង សូត អម​ដំណើរ​ដោយ​មន្រ្តី​ក្រសួង​សង្គមកិច្ច មន្រ្តី​អាជ្ញាធរ​ខេត្ត ជា​ច្រើន​នាក់​ទៀត បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ និង​ចែក​អំណោយ​ជូន​ដល់​ជន​រង​គ្រោះ​​ដោយ​សារ​គ្រឿង​ញៀន ប្រមាណ ១៧១នាក់ ក្នុងនោះ​មាន​ស្រី ១២​នាក់ នៅ​ក្នុង «មជ្ឈមណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់» ស្ថិត​នៅ​ក្នុង​ភូមិ​ភ្នំបាក់ សង្កាត់​ទឹកថ្លា ក្រុង​សេរី​សោភ័ណ្ឌ ខេត្ត​បន្ទាយ​មានជ័យ ។

          លោក គង់ សំអឿន ប្រធាន មន្ទីរស.អ.យ ស្តីទី ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ថ្លែង​ឲ្យ​ដឹង​ថា «មជ្ឈមណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់» បាន​ចាប់​ផ្តើម​ដំណើរ​ការ នៅឆ្នាំ​២០០៧ ហើយ​រហូត​មក​ដល់​ឆ្នាំ​២០១៤ មជ្ឈ​មណ្ឌល​បាន​បន្សាប​គ្រឿង​ញៀន ជូន​យុវជន​ញៀន​ថ្នាំ បាន​ចំនួន ១.៣៩៣នាក់ ក្នុងនោះ មានស្រី ៩៩នាក់ ។ បើ​តាម​លោក គង់ សំអឿន បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​ការ​ជួយ​បន្សាប សារ​ធាតុ​ញៀន​ហើយ​នោះ មជ្ឈមណ្ឌល​ក៏​បាន​ជួយ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ជូន​ដល់​ពួកគេ ដើម្បី​យក​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត ពេល​ពួក​គេ​ចាក​ចេញ​ពី​មណ្ឌល​ផង​ដែរ។ ជំនាញ​វិជ្ជា​ជីវៈ ដែល​បាន​ផ្តល់​ជូន​ពួក​គេ​រួម​មាន​ដូច​ជា ៖ កាត់​សក់, ជាង​ផ្សារ​អេឡិច​ត្រូនិច, ជាង​ជួស​ជុល​ទូរទស្សន៍ ម៉ាញ៉េ ការ​ចិញ្ចឹម​មាន់ បណ្តុះ​ផ្សិត និង​ដាំ​បន្លែ ។

          ឯកឧត្តម វង សូត រដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​ចុះ​សួរ​សុខ​ទុក្ខ​នោះ​ថា ជន​រង​គ្រោះ​ដោយ​សារ​ការប្រើ​ប្រាស់ គ្រឿង​ញៀន​នៅ​កម្ពុជា នៅ​តែ​ជា​បញ្ហា​ដែល​រាជរដ្ឋា​ភិបាល និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន កំពុង​ផ្តោត ការ​យក​ចិត្ត​ទុក​ដាក់យ៉ាង​ខ្លាំង ។

          ឯកឧត្តម​​រដ្ឋមន្រ្តី បាន​ឲ្យ​ដឹង​ផង​ដែរ​ថា គិត​ត្រឹម ៩ខែ​ឆ្នាំ២០១៤​នេះ មាន​ជន​រង​គ្រោះ ទទួល​សេវា​ព្យាបាល ស្តារនីតិ​សម្បទា នៅ​តាម​មណ្ឌល​បណ្តោះ​អាសន្ន​របស់​រដ្ឋ​ទាំង​០៧ មាន​ចំនួន ២.៤៥២នាក់ ក្នុង​នោះ​បាន ធ្វើ​សមាហរណកម្ម​ទៅ​កាន់​ក្រុម​គ្រួសារ និង​សហគមន៍​ចំនួន. ១៣៨៣​នាក់ និង​បោះ​បង់​ការ​ព្យាបាល​ចំនួន​៦០​នាក់ បច្ចុប្បន្ន​ជន​រង​គ្រោះ ដែល​កំពុង​ស្នាក់​នៅ​ព្យាបាល​បន្ត​ជាក់​ស្តែង​ចំនួន ១.០២៩នាក់ ។

          ក្នុង​នាម​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និង​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនី​សម្បទា ឯកឧត្តម​ក៏​បាន​អំពាវ​នាវ​ឲ្យ​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់ រួម​គ្នា​ផ្សព្វ​ផ្សាយ​ការ​អប់រំ​ដល់​យុវជន និង​ប្រជាពលរដ្ឋ​ឲ្យ​ជៀស​ផុត​ពី​ការ​ប្រើ​ប្រាស់​សារធាតុ​ញៀន និង​បាន​ធ្វើ​ការ​ផ្តាំ​ផ្ញើ​ដល់​មន្ទីរស.អ.យ បន្ត​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ អង្គការ​ដៃគូ​អភិវឌ្ឍ​ពាក់​ព័ន្ធ​នានា ដើម្បី​អនុវត្ត​វិធាន​ការ​ផ្សព្វ​ផ្សាយ​អប់រំ តាម​គ្រប់​រូបភាព​ជា​ប្រចាំ និង​ចលនា ឲ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ អន្តរ​ជាតិ អង្គការ​មិន​មែន​រដ្ឋាភិបាល វិស័យ​ឯកជន សំដៅ​​កាត់​បន្ថយ​តម្រូវ​ការ​គ្រឿង​ញៀន និង​បន្ត​ចាត់​ទុក​ការ​យល់​ដឹង​ជា សាធារណៈ​អំពី​គ្រោះ​ថ្នាក់​នៃ​គ្រឿង​ញៀន ជាពិសេស​នៅ​តាម​ចំណុច​គោល​ដៅ ដែល​មាន​ការ​ប្រឈម​ខ្ពស់ និង​ត្រូវ​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ សប្បុរសជន ដើម្បី​កៀរ​គរ និង​ប្រើ​ប្រាស់​ធនធាន និង​ជំនួយ​នានា ឲ្យ​ចំ​គោល​ដៅ និង​មាន​ប្រសិទ្ធិ​ភាព ។

          ឯកឧត្តម​រដ្ឋមន្រ្តី ក៏​បាន​ផ្តាំផ្ញើ​ដល់​យុវជន​កំពុង​ផ្តាច់​សារធាតុ​ញៀន ក្នុង​មជ្ឈមណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់​ទាំង​អស់ ត្រូវ​គោរព និង អនុវត្ត​តាមវិន័យ​បទ​បញ្ជា និង​កម្ម​វិធី​អប់រំ​របស់​មជ្ឈមណ្ឌល ត្រូវ​មាន​សាមគ្គី​ភាព ចេះ​ស្រលាញ់​រាប់​អាន​គ្នា ខិត​ខំ​កសាង​ខ្លួន ឲ្យ​ក្លាយ​ជា​កូន​ល្អ មិត្ត​ល្អ និង​ពលរដ្ឋ​ល្អ ដើម្បី​វិល​ត្រឡប់​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ និង​សហគមន៍​វិញ ។

          ក្រោយ​បញ្ចប់​កិច្ច​សំណេះ​សំណាល ឯកឧត្តម​រដ្ឋមន្រ្តី វង សូត ក៏​បាន​ផ្តល់​ជា​អំណោយ នូវ​គ្រឿង​ឧបភោគ បរិភោគ និង ថវិកា​មួយ​ចំនួន ជូន​ដល់​មជ្ឈមណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់ និង​ជូន​អំណោយ​ដល់​ក្រុម​អ្នក​កំពុង​ព្យាបាល​ផ្តាច់​សារធាតុ​ញៀនផងដែរ ។ ហើយនារសៀលថ្ងៃដដែលនេះ ឯកឧត្តម វង សូត រដ្ឋមន្រ្តី បាន​បន្ត​ចុះ​សាក​សួរ​សុខ​ទុក្ខ និង​ចែក​ជូន​នូវ​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា​ដូច​គ្នា ដល់​ជន​រង​គ្រោះ​ដែល​កំពុង​ព្យាបាល​ផ្តាច់​សារ​ធាតុ​ញៀន​នៅ «មជ្ឈ​មណ្ឌល​បញ្ជា​ការ​ដ្ឋាន កង​រាជ​អាវុធ​ហត្ថ​ខេត្ត» ស្ថិត​ក្នុង​ភូមិ​គោរដ្ឋាន សង្កាត់​អូរអំពិល ក្រុង​សេរី​សោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ​ផង​ដែរ ៕

 

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend