នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ អញ្ជើញ​បិទ​កិច្ច​ប្រជុំ​ស្តីពី “ ការ​អនុវត្ត​អនុ​សញ្ញា​សិទ្ធិ​ជន​ពិការ និង​ការ​ប្រមូល​ទិន្នន័យ​ពិការ​ភាព​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ”
PrinterEmail
ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៤ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          រសៀល​​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៤ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិ​ការ នៃ​អគ្គលេខា​ធិការ​ដ្ឋាន​ក្រុម​​ប្រឹក្សា​សកម្ម​ភាព​ជន​ពិការ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តម វង សូត រដ្ឋមន្ត្រី​ក្រសួង​​សង្គម​​កិច្ច អតីត​​យុទ្ធជន និង​​យុវនីតិ​​សម្បទា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ បាន​អញ្ជើញ​បិទ​កិច្ច​ប្រជុំ​ស្តី​ពី ” ការ​​អនុវត្ត​​អនុសញ្ញា​​សិទ្ធិ​​ជន​​ពិការ និង​ការ​ប្រមូល ទិន្នន័យ​ពិការ​ភាព​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក នៅ​សណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ ។

          ថ្លែង​នា​ឱកាស​​នោះ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃ​អគ្គលេខា​ធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​​សកម្មភាព​ជន​ពិការ មាន​ប្រសាសន៍​ថា វិស័យ​ពិការ​ភាព គឺ​ជា​វិស័យ​មួយ​ដែល​មាន​បញ្ហា​ស្មុគ​ស្មាញ ដែល​ក្នុង​នោះ​រួម​មាន បញ្ហា​ការ​​អនុវត្ត​អនុសញ្ញា​ស្តី​ពី​សិទ្ធិ​ជន​​ពិការ ការ​អនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងការអនុវត្ត​អនុក្រឹត្យ​ជាច្រើនដែលពាក់ព័ន្ធនឹង​ការ​ងារ​ពិការ​ភាពនេះ ដូច្នេះចាំបាច់ទាមទារឲ្យមានការចូលរួមអនុវត្ត សហការគ្នាឲ្យបានល្អ​ពីសំណាក់យើងទាំងអស់គ្នា​ដើម្បី​ឲ្យ​វិស័យ​សុខុមាល​ភាព​ជន​ពិការ​នៅកម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃទៀត មាន​ភាពល្អប្រសើរឡើងបន្ថែមទៀត ។

          ឯកឧត្តម​អគ្គលេខាធិការ បាន​បន្ត​ទៀត​ថា តាមរយៈ​កិច្ច​ប្រជុំ​រយៈពេល ២​ថ្ងៃ​នេះ សមាជិក​ទាំង​អស់​ដែល​បាន​ចូល​រួម នឹង​ទទួល​បាន​នូវ​ចំណេះ​ដឹង និង​បទ​ពិសោធន៍​ផ្សេងៗ​​ក្នុងការអនុវត្ត​ច្បាប់ គោល​នយោបាយ និងកម្មវិធីនានា ដើម្បីធ្វើឲ្យគុណ​ភាព​ជីវិត​របស់​ជន​ពិការ​មាន​ភាព​ប្រសើរ​ឡើង ។ ជាមួយ​​គ្នា​នេះ ព័ត៌មាន​ផ្សេង​ៗ​ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​សច្ចា​ប័ន​លើ​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជន​ពិការ ដែលជាជំហ៊ានសំខាន់ ដើម្បី​ធ្វើឲ្យ​សម្រេច​បាននូវការផ្តល់សិទ្ធិជនពិការដោយជោគជ័យ ។

          ឯកឧត្តម​បាន​គូស​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះរាជា​​ណា​ចក្រ​​កម្ពុជា និង​ជា​ប្រធាន​កិត្តិយស​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់យ៉ាងខ្លាំង​ទៅ​លើ​សុខុមាលភាពជនពិការ ដោយបានចែងយ៉ាងច្បាស់ ទៅលើការអនុវត្តរបប​គោលនយោបាយ​ចំពោះ​ជនពិការ​​ក្រីក្រ​​នៅ​​តាម​សហគមន៍​តាមរយៈ​ក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រមទាំងការលើក​កម្ពស់ការអនុវត្តច្បាប់ អនុសញ្ញា​​ស្តីពី​សិទ្ធិជនពិការ ក៏ដូចជាច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងៗ រួមទាំងពង្រឹងនូវមូលនិធិ​ជនពិការ ។ នេះគឺបង្ហាញពី​ឆន្ទៈ​ដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិជនពិការ ឲ្យមាន​ប្រសិទ្ធ​ភាពខ្ពស់ ពោល​គឺ “ ធ្វើឲ្យសិទ្ធិក្លាយជាពិត “ ។  

          ឯកឧត្តម​អគ្គលេខាធិការ បាន​ឲ្យ​ដឹង​ទៀត​ថា ឆ្នាំ​នេះ ប្រធាន​បទ នៃ​ទិវា​​ជន​ពិការ បាន​ផ្តោត​សំខាន់​ទៅ​លើ​ចំនុច ៣ គឺៈ ១. ការសម្របសម្រួលសមស្រប សម្រាប់បងប្អូនជន​ពិការក្នុងការចល័ត ទាញចេញចូល ក៏ដូចជាផ្តល់អាទិភាព នៅតាមទីសាធារណៈ អគារ​រដ្ឋបាលរបស់រដ្ឋ, ២. ការជ្រើស​រើសបងប្អូនជន​ពិការឲ្យចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន, ៣. ការ​ផ្តល់​នូវ​ប្រព័ន្ធ​បច្ចេក​វិទ្យា​​ដល់​បង​ប្អូន​​ជន​ពិការ ។

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend