នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​រដ្ឋមន្រ្តី អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​របស់​អង្គការ​កុមារ​អាស៊ី​អាស្ពេកា ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ
PrinterEmail
ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          នៅ​ទីស្តីការ​​ក្រសួង​​សង្គម​កិច្ច,ព្រឹក​ថ្ងៃទី​១០ ខែ​មីនា ឆ្​នាំ២០១៥ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​​សម្បទា អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​របស់​អង្គការ​កុមារ​អាស៊ី​អាស្ពេកា ដែល​ដឹក​នាំ​ដោយ​​លោក រ៉ូឡង់ ហ្ស៊ីរ៉ូល ប្រធាន​​អង្គការ​កុមារ​អាស៊ី​អាស្ពេកា​ប្រចាំ​ប្រទេស​បារាំង ចូល​​ជួប​​សម្តែង​​ការ​​គួរ​សម និង​​ពិភាក្សាការងារ​លើ​បញ្ហា​កុមារ​កំព្​រានៅ​កម្ពុជា ។

          លោក រ៉ូឡង់ ហ្ស៊ីរ៉ូល ប្រធាន​អង្គការកុមារ​អាស៊ីអាស្ពេកា​ប្រចាំ​ប្រទេសបារាំង បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី​ថា កន្លងមកការ​ទទួលខុសត្រូវរបស់កុមារបានល្អ ប៉ុន្តែក្នុងមួយ​រយៈកន្លងមកនេះ ការគ្រប់កុមារនៅកម្ពុជាគឺមិនសូវល្អនោះទេ ដោយសារវិបត្តិសេដ្ឋកិច្ច​នៅបារាំងមាន​ការធ្លាក់​ចុះ​បន្តិច ធ្វើអោយការផ្គត់ផ្គង់សម្រាប់ការហូបចុករបស់កុមារមិនសូវគ្រប់គ្រាន់ ។ ហើយអង្គការ​កុមារអាស៊ី​អាស្ពេ​កា​ក៏បានពិភាក្សាទៅលើបញ្ហានេះដែរ ហើយនិងកាត់បន្ថយរាល់ការការចំណាយដែលមិនចាំបាច់ ដើម្បី​យក​ថវិកា​នោះមកផ្គត់ផ្គង់លើការហូបចុករបស់កុមារវិញ ក្នុងនោះដែរលោកបានសំណូមពរអោយឯកឧត្តមរដ្ឋមន្រ្តី​ជួយ​ពន្លឿន​ប្រាក់ឧបត្ថម្ភ សម្រាប់របបហូបចុករបស់កុមារ ដែល​រាជរដ្ឋាភិបាល​នឹងផ្តល់​ជូន​នោះ ។

          ជាការឆ្លើយតប ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបញ្ជាក់ថា សម្រាប់កម្ពុជា​ស្ថានភាព​សេដ្ឋកិច្ច និង​នយោបាយ​គឺ​ស្ថិតនៅក្នុងស្ថានភាពមួយល្អប្រសើរ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងគិតថា នៅក្នុង​អំឡុង​ខែ​មេសា​នេះ​រាជរដ្ឋាភិបាល​ និងជម្រុញការ​បង្កើន​ប្រាក់បៀរវត្ស​ជូនមន្រ្តីរាជការ​អោយបាន​មួយ​កម្រិតថែមទៀត ។ ជាមួយ​នោះ​ដែរ ក្រសួងសង្គមកិច្ចដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងគិតគូរ​យ៉ាង​ខ្លាំងចំពោះបញ្ហាកុមារ សម្រាប់កុមារដែលរស់នៅក្នុងមណ្ឌល ត្រូវឡើង​របប​ឧបត្ថម្ភ​លើការ​ហូប​ចុក​រស់នៅ​របស់​កុមារនៅតាមមណ្ឌល ប៉ុន្តែមិនទាន់សម្រេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅឡើយ ។

          លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បាន​សម្តែង​នូវ​ការកោតសរសើរ និងវាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហប្រតិបត្តិការយ៉ាង​ជិតស្និត​រវាង​ក្រសួង​សង្គមកិច្ច និងអង្គការ​កុមារអាស៊ីអាស្ពេកា ក្នុងរយៈពេល​ជាង ២០ ឆ្នាំមកនេះ ហើយអង្គការតែងតែ​យកចិត្ត​ទុកដាក់​ជួយដល់កុមារកំព្រា កុមារ​ក្រីក្រ​នៅ​តាម​សហគមន៍ និង​ជួយឧបត្ថម្ភគាំទ្រដល់កុមារកំព្រានៅក្នុងមណ្ឌលរដ្ឋ និង​មណ្ឌល​របស់អង្គការ​កុមារ​អាស៊ី​អាស្ពេកា ដែលនេះ​ជា​សកម្មភាពដ៏ល្អ ក្នុងការជួយកាត់បន្ថយភាពក្រីក្រជូនរាជរដ្ឋាភិបាលកម្ពុជា ។

          ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់​ទៀតថា កន្លងមកអង្គការកុមារអាស៊ីអាស្ពេកា​បានសហការ​ជាមួយអង្គការ​របស់​ជប៉ុនជួយ​ឧបត្ថម្ភគាំទ្រដូចជា​ផ្តល់​កង់ជូនដល់កុមារក្រីនៅតាមសាលារៀនយ៉ាងច្រើន ជាពិសេស​អ្វី​ដែល​សំខាន់​ជាងនេះទៀតនោះ អង្គការកុមារ​អាស៊ីអាស្ពេកាបានជួយយកចិត្តទុកដាក់ពីបញ្ហាកុមារកំព្រា និងកុមារក្រីក្រ ដោយ​អង្គការបានផ្តល់​អាហាបីពេល​ក្នុង១ថៃ្ងសម្រាប់មណ្ឌលកុមារ សេវាថែទាំសុខភាពសម្រាប់កុមារ ផ្តល់​ការ​អប់រំ​សម្រាប់កុមារ ចាប់ពីថ្នាក់បឋម​សិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា និងបាន​បញ្ជូន​កុមារ​ទៅ​រក​សាលា​បណ្តុះ​បណ្តាលវិជ្ជាជីវៈ ។

          ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថែ្លងអំណរគុណ ដល់អង្គការកុមារអាស៊ីអាស្ពេកា​ដែល​បានជួយ​ដល់កម្ពុជា​លើបញ្ហា​កុមារ​កំព្រា​ទាំងមណ្ឌលរដ្ឋ និងមណ្ឌលរបស់អង្គការកុមារអាស៊ីអាស្ពេកាផ្ទាល់ ហើយចំពោះកិច្ចសហការទៅមុខទៀត កម្ពុជានៅតែគិតថា​អង្គការកុមារអាស៊ីអាស្ពេការ ជាអង្គការ​មួយ​ដ៏​សំខាន់​សម្រាប់​ជួយដល់កម្ពុជា ជាពិសេស​គឺកិច្ច​សហប្រតិ​បត្តិ​ការ​ជាមួយរាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend