នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តមរដ្ឋមន្រ្តី អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​អង្គការ​ អេស អូ អេស ចូល​ជួប​សម្តែង​ការ​គួរសម
PrinterEmail
ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          នៅ​ទីស្តី​ការ​ក្រសួង​សង្គមកិច្ច, ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ២០១៥ ឯកឧត្តម វង សូត រដ្ឋមន្រ្​តីក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​អង្គការ អេស អូ អេស ដែល​ដឹក​នាំ​​ដោយ​លោក​ស្រី ស៊ូបា ម័រទី អគ្គនាយិកា​ភូមិកុមារ​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី ចូល​ជួប​ពិភាក្សា​ការងារ ។  

          លោកស្រី ស៊ូបា ម័រទី អគ្គនាយិការ​អង្គការ ភូមិ​កុមារអន្តរជាតិ (SOS) ប្រចាំតំបន់អាស៊ី បានបង្ហាញការចង់បានឲ្យរាជរដ្ឋាភិបាលកម្ពុជា ក្លាយជាដៃគូសហការ ដ៏ចម្បងមួយជាមួយខ្លួនក្នុងការថែទាំដល់កុមារកម្ពុជា។ អង្គការមួយនេះ ក៏ស្នើឲ្យក្រសួងអប់រំ ផ្តល់គ្រូទៅបង្រៀនកុមារនៅតាមអង្គការផងដែរ ។

          លោកស្រីអគ្គនាយិកា បានទទូចឲ្យរាជរដ្ឋាភិបាលចូលរួមផ្តល់នូវកិច្ចសហការឲ្យបានរឹងមាំ និង ក្លាយជាដៃគូ ចម្បងជាមួយអង្គការ SOS សម្រេចការងារថែទាំ និង ការចិញ្ចឹមបីបាច់កុមារកម្ពុជា។ លោកស្រី ស៊ូបា ម័រទី បាន  បន្តថា អង្គការរបស់លោកស្រី ក៏កំពុងតែបោះពុម្ពសៀវភៅ ដើម្បីបង្រៀនដល់ម៉ែដោះថែទាំនៅតាមមណ្ឌលរបស់ អង្គការផងដែរ ។

          ជាការឆ្លើយតប ឯកឧត្តម វង សូត រដ្ឋមន្រ្តី បានថ្លែងថា ក្នុងនាមក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា តែងតែគាំទ្ររាល់គម្រោង និងទឹកចិត្តមនុស្សធម៌របស់អង្គការជានិច្ច ហើយនឹងខិតខំចូលរួមដោះស្រាយរាល់បញ្ហាប្រឈមទាំង អស់នេះ ដោយសារអង្គការ SOS ជាអង្គការ ដ៏សំខាន់មួយសម្រាប់ជួយដល់កុមារកម្ពុជា ដែលជួបការខ្វះខាត  និងគ្មានទីពឹង។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នឹងចូលរួមសហការ ហើយគាំទ្រយ៉ាងរឹងមាំ  ចំពោះបេសកកម្មរបស់អង្គការ SOS ។

          ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសរសើរ​ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាង​អង្គការ SOS និងក្រសួងសង្គមកិច្ច នាពេលកន្លងមក ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនគួរ​ជាទីមោទនៈ សំដៅលើកកម្ពស់សុខុមាលភាពកុមារនៅកម្ពុជាឲ្យរិតតែប្រសើរឡើង ។

          ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឲ្យអង្គការជួយបន្តគំរោងសាងសង់ភូមិកុមារ SOS នៅខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ដោយខាង​ក្រសួងបានសម្របសម្រួលមានទីតាំងរួចរាល់ហើយ ដោយសង្ឃឹមថា អង្គការនឹងបន្តជួយបន្ថែមទៀត ៕ 

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend