ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខា​ធិការ អញ្ជើញ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​បេតុង និង​បន្ទប់​ទឹក​អនាម័យ នៅ​ក្នុង​បរិវេណ​ផ្សារ​ស្តៅ​កន្លែង ស្រុក​កៀនស្វាយ
PrinterEmail
ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          កាលពី​ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០១៥ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃ​អគ្គលេខា​ធិ​ការ​ដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ  បាន​អញ្ជើញ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​បេតុង និង​​បន្ទប់​ទឹក​អនាម័យ នៅ​ក្នុង​បរិវេណ​ផ្សារ​ស្តៅកន្លែង ខាង​ក្រោយ​វត្​តស្តៅកន្លែង ជាប់​មាត់​ទន្លេ ស្ថិត​​ក្នុង​ឃុំ​ដីឥដ្ឋ ស្រុក​កៀន​ស្វាយ ខេត្​តកណ្តាល ។

          មាន​មតិ​សំណេះ​​សំណាល​ក្នុង​ពិធី​នោះ​ផង​ដែរ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេ​ខាធិការ បាន​ថ្លែង​​នូវ​ការ​កោតសរ​សើរថា “ ផ្សារ​​ស្តៅកន្លែងនេះ គឺជាផ្សារគំរូសម្រាប់​ទូទាំង​ប្រទេស​កម្ពុជា ព្រោះ​សូម្បីតែផ្សារធំៗមួយ​ចំនួន​ក៏ពុំទាន់មានជំរាលបេតុង និងបន្ទប់ទឹកអនាម័យ ដែលបម្រើសេចក្តីត្រូវការ ​អនុ​គ្រោះដល់បងប្អុនជនពិការប្រើ​ប្រាស់បាន​ដូចផ្សារ​ស្តៅកន្លែងនេះដែរ  “ ។

          លោក សោម ស៊ិន អភិបាលរងស្រុក និងជាប្រធានគណៈកម្ម​ការអភិវឌ្ឍន៍ជនពិការស្រុកកៀនស្វាយ បានឱ្យដឹងថា ស្រុកកៀនស្វាយបានស្ថាបនាបន្ទប់ទឹកអនាម័យសម្រាប់​ជនពិការនេះ​​បី​កន្លែងគឺនៅផ្សារវត្តក្រៅ ឃុំ​ដីឥដ្ឋ ផ្សារផ្លូវថ្មី និង ផ្សារស្តៅកន្លែងនេះ ហើយកំពុងពិនិត្យ​លទ្ធភាព​ក្នុងការសាង​សង់​សមិទ្ធ​ផល​ដែល​បម្រើវិស័យពិការភាពនេះនៅទីផ្សេងៗទៀត ។

          ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមទៀតថា ចំពោះការសាងសង់ជំរាលផ្សារ និងបន្ទប់ទឹកអនាម័យ​សម្រាប់​​ជនពិការនៅស្រុកកៀនស្វាយនេះ គឺជាគម្រោងសាកល្បង ដើម្បីប្រមូល​យកបទ​ពិសោធន៍ល្អ​ហើយ​នឹងពង្រីកការងារនេះទៅទូទាំងប្រទេសកម្ពុជា  ។

          ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខា​ធិការ នៃអគ្គលេ​ខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏បាន​ប្រគេនបច្ច័យមួយចំនួនដើម្បី​ជួយកសាងសមិទ្ធផលនានាក្នុងវត្ត ថវិកាមួយ​ចំនួនទៀតសម្រាប់​អភិវឌ្ឍន៍​ក្នុង​បរិវេណ​ផ្សារ​នេះបន្ថែមទៀត ដើម្បីជួយសម្រួលដល់បងប្អូនជនពិការក្នុងសហគមន៍​ឲ្យមានភាពងាយ​ស្រួលបន្ថែមទៀត ៕

 

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend