នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញ​សំណេះ​សំណាល​ សួរ​សុខ​ទុក្ខ និង​ចែក​អំណោយ ជូន​ដល់​ប្រជាពល​រដ្ឋ​ក្រីក្រ ជន​រងគ្រោះ​ធម្មជាតិ និង​ជន​រង​គ្រោះ​ជាយថា​ហេតុ​ផ្សេង​ៗ នៅ​វត្​តព្រៃ​តា​ស្មូន ខេត្ត​ព្រៃវែង
PrinterEmail
ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          ប្រជាពលរដ្ឋ​ជួប​ការ​ខ្វះ​ខាត ចាស់​ជរា និង​និវត្តន៍​ជន ចំនួន​២០០ គ្រួសារ​រស់​នៅ​ឃុំ​ជាច ស្រុក​កំចាយមារ ខេត្តព្រៃវែង​ទទួល​បាន​អំណោយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​​តាមរយៈ​ក្រសួង​​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​​សម្បទា ​ដើម្បី​​កាត់​​បន្ថយ​​ការ​​ខ្​វះ​ខាត​ចំពោះ​មុខ ។ អំណោយ​មនុស្ស​ធ៌ម​នេះ​ត្រូវ​បាន​ឯកឧត្ដម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា នាំ​យក​ទៅ​ប្រគល់​ជូន​នៅថ្ងៃទី​០៩ ខែ​មេសា ឆ្​នាំ២០១៥ ។

          ឯកឧត្ដម វង សូត រដ្ឋមន្រ្តី បាន​មាន​ប្រសាសន៏ថា ៖ រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​សម្ដេច​ទាំង​៣ មិន​ដែលបំភ្លេច​ពី​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​និវត្តន៍ជន និង​ប្រជាពលរដ្ឋ​​ក្រីក្រ យើង​ម្ដង​ណា​ឡើយ។ មិន​តែ​​ប៉ុណ្ណោះ​ បាន​​ដាក់​ចេញ​គោល​នយោបាយ​ជាច្រើន​សម្រាប់​លើក​ស្ទួយ​នូវ​សិទ្ធិ​សេរីភាព និង​ជួយ​ឧបត្ថម្ភ​គាំពារ​ជីវភាព​​ឲ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត​ផង ។ ទោះជាយ៉ាង​ណាក៏ដោយរាជរដ្ឋាភិបាល​នៅតែតាមគិតគូដល់ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋយើងទូទាំងប្រទេស ។ លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានស្ថាបនា ជាបន្តបន្ទាប់​សំដៅធ្វើយ៉ាងណាឲ្យការអភិវឌ្ឍប្រទេសបានលឿន និងលើកកម្ពស់កំរិតជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ។

          ជាមួយគ្នានេះផងដែរ ឯកឧត្ដមរដ្ឋមន្រ្តី ក៏បានផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ត្រូវមាន​ការ​បែង​ចែក​ឲ្យ​បាន​ច្បាស់​រវាង​អ្នកថា និងអ្នកធ្វើហើយហ៊ានទទួលស្គាល់ការពិតពីការខិតខំដឹកនាំរបស់រាជរដ្ឋាភិបាល និង​សមិទ្ធិផល​ដែល​សម្រេចបាននាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន ។ ជាក់ស្តែងអំណោយដែលបានប្រគល់ជូនប្រជាពលរដ្ឋ ចាស់ជរា និងនិវត្តន៍ជននាពេលនេះ គឺបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ថរាជរដ្ឋាភិបាល​កម្ពុជា​នាអាណ្ណតិថ្មីនេះ ដើម្បីការលំបាកជូនបងប្អូន ទោះបីតិចក្តីច្រើនក្តី ក៏អាចដោះស្រាយបានមួយពេលខ្លីដែរ ។

          ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខនេះ​ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានពាំនាំយកនូវអំណោយ មួយចំនួនជូន ដល់ប្រជាពលរដ្ឋទាំង២០០គ្រួសារនាពេលនោះ ដោយមួយគ្រួសារៗទទួលបានៈ កន្ទេល១ មុង១ ភួយ១  គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាចំនួន២ម៉ឺនរៀល ។

          នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្ដម​រដ្ឋមន្រ្តី បាន​ប្រគេន​ថវិកា ចំនួន​១​ម៉ឺន​ដុល្លា​អាមេរិក ដល់​វត្តព្រៃតាស្មូនសម្រាប់​បន្ត​ការ​កសាង​ព្រះវិហារ​ផង​ដែរ ដែល​​បច្ចុប្បន្​ននេះ​កំពុង​សាង​សង់​សម្រេច​បាន​ប្រមាណ​៦០% ហើយ ។​ គួរបញ្ជាក់ឲ្យដឹងដែរថា ៖ វត្តព្រៃតាស្មូន​នេះ​កសាងឡើងនៅឆ្នាំ១៩៥៨ ។​ ប៉ុន្តែជាអកុសលត្រូវខ្ទិចខ្ទីអស់នាសម័យសង្គ្រាម​​ហើយក្រោយមកបាន​រៀបចំ​កសាង​ជាបណ្ដើរៗឡើងវិញនៅឆ្នាំ២០១១, ជាក់ស្ដែងដូចជាព្រះវិហារថ្មីនេះជាសក្ខីភាពស្រាប់ ៕

 

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend