នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
សម្តេច​អគ្គមហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា និង​លោក​ជំទាវ ​សៅ ទី ហេង សំរិន អញ្ជើញ​​សំណេះ​​សំណាល សួរ​សុខ​ទុក្ខ និង​ចែក​អំណោយ ជូន​ដល់​ប្រជា​ពលរដ្ឋក្រី​ក្រ ជន​ចាស់​ជរា និង​ជន​រង​គ្រោះជាយថា​ហេតុ​ផ្សេង​ៗ នៅ​វត្​តគីរី​សុវណ្ណរាម ហៅ​វត្តថ្កូវ ខេត្ត​ត្បូងឃ្ម
PrinterEmail
ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          ប្រជាពលរដ្ឋក្រីក្រ ជន​ចាស់​ជរា និង​ជន​រង​គ្រោះ​ជាយថា​ហេតុ​ផ្សេង​ៗ ចំនួន​៣០០ គ្រួសារ​រស់​នៅ​ឃុំ​កក់ ស្រុកពញាក្រែក ខេត្​តត្បូង​ឃ្មុំ ទទួល​​បាន​អំណោយ​ពី​សំណាក់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​​រដ្ឋសភា នៃព្រះរាជា​ណាចក្​រកម្ពុជា និង​លោកជំទាវ តាមរយៈ​ក្រសួង​​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​​សម្បទា ​ដើម្បី​​ជួយ​សម្រួល​ដល់​ការ​​​ខ្វះ​​ខាត​ចំពោះ​មុខ ។

          ពិធី​នេះ​ត្រូវ​បាន​ប្រារព្​ធធ្​វើឡើង​នា​រសៀល​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៥ ស្ថិត​ក្នុង​វត្តគីរី​សុវណ្ណ​រាម ហៅ​វត្ត​ថ្កូវ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​​ឯកឧត្តម វង សូត រដ្ឋមន្​រ្តីក្រសួង ស.អ.យ, ឯកឧត្តម លោកជំទាវ អាជ្ញាធរមូលដ្ឋាន យាយ​ជីតា​ជី និង​បងប្អូន​ប្រជាពលរដ្​ឋសរុប​​ប្រមាណ ៤០០ នាក់ ។

          មាន​ប្រសាសន៍​នា​ឱកាស​នោះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា បាន​សម្តែង​នូវ​ការ​កោតសរ​សើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សកម្មភាព​មនុស្សធ៌មរបស់ឯកឧត្តម វង សូត រដ្ឋមន្រ្តី មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំបំពេញការងារប្រកបដោយការទទួល​ខុសត្រូវខ្ពស់ រិះរកវិធីដោះស្រាយជួយដល់ជនក្រីក្រ ដែលកំពុងជួបការលំបាក សំដៅបម្រើ​សេវា​សាធារណៈ​ជូន​ដល់ប្រជាជនទាន់ពេលវេលា ។ នេះគឺបង្ហាញពីការ​យក​ទុក​ដាក់​ខ្ពស់​របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខទុក្ខ និងការរស់នៅបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ពិសេស​ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនរង​គ្រោះ​ជាយថាហេតុផ្សេងៗ ។

          សម្តេចអគ្គមហាពញាចក្រី បានមានប្រសាសន៍ទៀតថា ប្រទេសកម្ពុជាធ្លាប់ឆ្លង​កាត់​នូវ​មហា​វិនាស​កម្ម​ដ៏​ធ្ងន់​ធ្ងរ ដែលបង្កដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត សាហាវព្រៃផ្សៃ បានកាប់សម្លាប់​ប្រជាជនរាប់លាននាក់ និងបំផ្លាញ​សង្គមជាតិខ្ទេចខ្ទីដល់ឫសគល់ ប៉ុន្តែក្រោយ​ថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រទេសជាតិមាន​សុខសន្តិ​ភាព ស្ថេរភាព​នយោបាយ ហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍជាបន្តបន្ទាប់ ក្នុងនោះ​វិស័យសង្គមកិច្ច អតីតយុទ្ធ​ជន និងយុវនីតិសម្បទាក៏មាន​ភាពរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ។

          ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខនេះ​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក៏បានពាំនាំយកនូវអំណោយ មួយចំនួនជូន ដល់ប្រជាពលរដ្ឋទាំង ៣០០គ្រួសារនាពេលនោះ ដោយមួយគ្រួសារៗទទួលបានៈ កន្ទេល១ មុង១ ភួយ១  គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាចំនួន ៣ម៉ឺនរៀល ។ នៅក្នុងឱកាសនោះផងដែរ សម្តេចក៏បានប្រគេន អង្ករ, មី , ទឹកក្រូច និងថវិកាមួយចំនួន ដល់វត្តគីរីសុណ្ណរាម ហៅវត្តថ្កូវ ដើម្បីជួយ​សម្រួល​ការ​ខ្វះខាតនៅក្នុងវត្តផងដែរ ៕

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend