នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម ឆាយ វណ្ណា អនុរដ្ឋលេខាធិការ និង​ជាអនុ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ពហុ​វិស័យ​ស្តីពី​កុមារ​កំព្រា និង​កុមារ​ងាយ​រង​គ្រោះ បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​២៨ របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ពហុ​វិស័យ​ស្តីពី​កុមារ​កំព្រា និង​កុមារ​ងាយ​រងគ្រោះ (ក.ជ.ក.
PrinterEmail
ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          ព្រឹក​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ២០១៥ ឯកឧត្តម ឆាយ វណ្ណា អនុរដ្ឋលេខា​ធិការ និង​ជា​អនុ​ប្រធាន​ក្រុម​ការងារ​​ថ្នាក់ជាតិ​ពហុវិស័យ​ស្តី​ពី​កុមារ​កំព្រា និង​កុមារ​ងាយ​រង​គ្រោះ បាន​អញ្ជើញ​បើក​កិច្​ចប្រជុំ​ពេញ​អង្គលើក​ទី​២៨ របស់​​ការ​​ងារ​ថ្នាក់​ជាតិ​ពហុ​វិស័យ​ស្តីពី​កុមារ​កំព្រា និង​កុមារ​ងាយ​រងគ្រោះ ត្​រីមាសទី១ ឆ្នាំ២០១៥ (ក.ជ.ក.រ) នៅ​ទី​ស្តីការ​​ក្រសួងសង្គម​កិច្ច ។

          ថ្លែង​បើក​កិច្ច​ប្រជុំនោះ ឯកឧត្តម ឆាយ វណ្ណា អនុរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ​និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារលេខាធិការដ្ឋាន និងសមាជិកក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែង​អស់​ពីកម្លាំងកាយចិត្តក្នុងរយៈពេល១ត្រីមាសកន្លងមកនេះ ដោយសម្រេចបាននូវលទ្ធផលការងារ​ជាច្រើនគួរជាទី​មោទនៈ ។

          ឯកឧត្តមបានមានប្រសាសន៍ទៀតថា កិច្ចប្រជុំនាថ្ងៃនេះ ជាវេទិកាមួយដ៏សំខាន់សម្រាប់ស្ថាប័ន​រដ្ឋាភិ​បាល ដៃ​គូ​អភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធជាមួយកុមារកំព្រា និងកុមារងាយរងគ្រោះ ទាំងថ្នាក់​ជាតិ និងថ្នាក់​ក្រោមជាតិ រួមគ្នាពិភាក្សាបូកសរុបលទ្ធផលការងារ និងបញ្ហាប្រឈម ដើម្បីស្វែងរកដំណោះស្រាយ​សមស្របសម្រាប់​លើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តរភាពរបស់ក្រុមការងារ ក៏ដូចជាឆ្លើយតបចំពោះ​កុមារ​កំព្រា និងកុមារងាយ​រងគ្រោះ និងគ្រួសាររបស់ពួកគេ ដោយធ្វើឲ្យស្ថានភាព និងជីវភាពរស់នៅមានភាពកាន់តែ​ប្រសើរឡើងបានមួយកម្រិត​ទៀត ។

          ឯកឧត្តមបានគូសបញ្ជក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែង​តែ​យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខុមាលភាពកុមារ ជាពិសេសកុមារកំព្រា និងកុមារងាយរងគ្រោះ ។ លើសពី​នេះ​ការផ្តល់សេវាដល់ពួកគេត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដោយបានដាក់បញ្ចូលក្នុងយុទ្ធសាស្រ្តចតុកោណ​ដំណាក់ កាល​ទី២ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ។  

          ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានអំនាវ​សូម​ឲ្យ​មន្ទីរ ស.អ.យ ខេត្ត បន្ត និងជម្រុញការអនុវត្តគោលនយោបាយ បទដ្ឋាន គោលការណ៍ណែនាំ ដែលក្រសួង​បាន​ដាក់​ចេញ និងធ្វើកិច្ច​សហការល្អជាមួយដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកធ្វើការពាក់ព័ន្ធទាំងអស់ ដោយយកចិត្ត​ទុកដាក់ឲ្យបាន​ល្អ ។ ម្យ៉ាងវិញទៀត សូមឲ្យអង្គការសង្គមស៊ីវិលទាំងអស់ដែលមាននៅថ្នាក់ជាតិ ថ្នាក់ខេត្ត ចូលរួមបន្ត​សហការផ្តល់​ការគាំទ្រធនធានមនុស្ស បច្ចេកទេស សម្ភារៈ ថវិកា ដល់មន្ទីរ ស.អ.យ ដើម្បី​អនុវត្តការងារថ្មីៗ​មួយ​ចំនួន​ទៀតឲ្យ​ដំណើរការបានល្អប្រសើរ ជាពិសេសសូមពង្រឹងការកំណត់អត្តសញ្ញាណកុមារ​រងគ្រោះ និងកុមារងាយ​រង​គ្រោះ, តម្រូវការសេវា ការរៀបចំផែនការការត្រួតពិនិត្យ វាយតម្លៃ ៕ 

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend