ឯកឧត្តម​រដ្ឋមន្រ្តី អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​អង្គការ​កុមារ​អាស៊ី​អាស្ពេកា ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ
PrinterEmail
ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          នៅ​ទីស្តីការ​ក្រសួង​សង្គកិច្ច, នា​រសៀល​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ២០១៥ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង      សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​អនុញ្ញាត​ឲ្យគណៈប្រតិភូរបស់អង្គការកុមារ​អាស៊ី​អាស្ពេកា​ដែលដឹក​នាំ​ដោយ​លោក Etienne Rousell ប្រធាន​កិត្តិយស​អង្គការ​កុមារ​អាស៊ី​អាស្ពេកា ប្រចាំ​ប្រទេស​បារាំង ចូល​ជួប​សម្តែងការ​គួរ​សម និង​ពិភាក្សា​ការ​ងារ​ពាក់​ព័ន្​ធ​នឹង​សុខុមាល​ភាព​កុមារ​នៅ​ក្នុង​មណ្ឌល ។

          លោក Etienne Rousell បានលើកឡើងថា អង្គការកុមារអាស៊ីអេស្ពេកា មានក្នុងកិច្ចសហការជាមួយក្រសួងសង្គម​កិច្​ចនោះ គឺ​ជួយ​ផ្តល់​ថវិការ​បន្ថែម​លើ​គោល​នយោបាយ របស់កុមារ ក្នុងម្នាក់ៗ ២៥ដុល្លាអាមេរិក លើការចំណាយ​សម្រាប់ការរៀបសូត្រ អាហារ សកម្មភាពផ្សេងៗដូចជា កីឡា កសិកម្ម បណ្តាល័យ ការរៀនភាសារអង់គ្លេសជាដើម ។

          លោកបានបន្តឲ្យដឹងទៀតថា បច្ចុប្បន្នអង្គការកុមារអាស៊ីអេស្ពេកា កំពុងបន្តជួយកុមារ នៅក្នុងមណ្ឌលរបស់រាជរដ្ឋាភិបាល ១៦មណ្ឌល មានកុមារជាង១ពាន់នាក់ មណ្ឌលរបស់អង្គការផ្ទាល់ ចំនួន៨មណ្ឌល  មានកុមារជាង​២រយ​នាក់ កុមាររស់នៅតាមសហគមន៍ និងវត្តអារាមន៍ មានចំនួនជាង ៧រយនាក់ និងកុមារជនជាតិភាគតិចនៅបានលុង និងខេត្តស្ទឹងត្រែង មានចំនួនជាង៣រយនាក់ សរុប ជាងជាង២ពាន់នាក់ ដោយគ្រោងចំណាយថវិការជាង៣លានដុល្លាអាមេរិក សម្រាប់ឆ្នាំ២០១៥-២០១៧នេះ ។

          ទាក់ទិននិងការជួយដល់កុមារនេះដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវកិច្ចស្វាគមន៍ កោតសរសើរយ៉ាងកក់ក្តៅ ចំពោះអង្គការកុមារអាស៊ី អេស្ពេកា ដែលបានខិតខំប្រឹងប្រែង ដោយមានការទទួលខុសត្រូវ ក្នុងការផ្តល់សេវាដល់កុមារនៅក្នុង មណ្ឌលទាំងនោះ ឲ្យបានចូលរៀនតាំង​ពី​បឋម​សិក្សា រហូតដល់ឧត្តមសិក្សា ដោយទទួលបានផល វិជ្ជមានយ៉ាងល្អប្រសើរ ។

          ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍លើកឡើងបន្តទៀតថា ដើម្បីជួយដល់កុមារដែលកំពុងរស់នៅតាម មណ្ឌលរដ្ឋទាំងអស់បន្ថែមទៀតនោះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឯកភាពតាមគោលការ ដោយចាប់ពីខែមិថុនា ឆ្នាំ​២០១៥​នេះទៅ កុមារនៅតាមមណ្ឌលនិងទទួលបានរបបប្រាក់ឧបត្តម្ភបន្ថែម ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរស់​នៅ​របស់កុមារ នៅក្នុងមណ្ឌលឲ្យកាន់តែប្រសើរ ក្នុងការ អភិវឌ្ឍន៍ វឌ្ឍនភាពរបស់ពួកគេផ្ទាល់ ។

          ជាទីបញ្ចប់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក៏បាន​សង្ឃឹម​យ៉ាងមុតមាំថា នឹងបន្តកិច្ចសហប្រតិបត្តិការយូរអង្វែងទៀត​ជាមួយអង្គការកុមារអាស៊ីអាស្ពេកា​ឲ្យ​រិតតែប្រសើរឡើង ដើម្បីរួមគ្នាការពារ​ឧត្តម​ប្រយោជន៍​របស់កុមារនៅតាមមណ្ឌលឲ្យទទួលបានសិទ្ធិមូលដ្ឋាន​ទាំង​បួន​ដូចកុមារដទៃទៀត ៕ 

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend