នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​យុវជន​ពិការ​ដណ្តើម​បាន​មេដាយ​១៥គ្រឿង ពី​ការ​ប្រកួត​មុខ​ជំនាញ​ព័ត៌មាន​វិទ្យា ពី​ប្រទេស​កូរ៉េ
PrinterEmail
ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          នៅ​ទីស្តីការ​ក្រសួង​សង្គមកិច្ច នា​រសៀល​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ២០១៥ ឯកឧត្តម វង សូត រដ្ឋមន្ត្រី​​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​​យុវនីតិ​​សម្បទា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ ​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​យុវជន​ពិការ​ចំនួន ៦​រូប ដែល​បាន​ទទួល​ជ័យ​លាភី​ដណ្តើម​បាន​មេដាយ ចំនួន ១៥ គ្រឿង ពី​ការ​ចូលរួម​ប្រកួត​ប្រជែង​មុខ​ជំនាញ ព័ត៌មាន​វិទ្យា  កាលពី​ថ្ងៃទី​០៩​ដល់​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤កន្លង​ទៅ នៅទី​ក្រុង​ប៊ូសាន នៃ​សាធារណរដ្ឋ​កូរ៉េ ។

          ថ្លែង​ក្នុងឱកាសនោះ ឯកឧត្តម វង សូត រដ្ឋមន្រ្តី បានសម្តែងនូវការ​កោតសរសើរយ៉ាងខ្លាំងទៅលើសមត្ថភាព​របស់ក្រុមយុវជនពិការកម្ពុជា ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំង​កាយចិត្តដណ្តើមនូវមេដាយជាច្រើនជូនជាតិមាតុភូមិ បើទោះបីជាក្រុមយុវជននេះមិនកាយសម្បទាគ្រប់គ្រាន់ដូច​យុវជនដទៃទៀតក្តី ក៏បញ្ញាស្មារតី និងជំនាញពិតប្រាកដមិនពិការឡើយ ។

          ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រុញ​លើក​ទឹកចិត្តឲ្យយុវជនទាំង៦រូប បន្តខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានខ្លាំងក្លា​ថែម​ទៀត ក្នុងការអភិវឌ្ឍន៍ជំនាញ​ឲ្យកាន់​តែ​ល្អប្រសើរ​ ដើម្បីជាធនធានមនុស្ស ជួយសង្គមជាតិ ក៏ដូចជាចូលរួមប្រកួត​ប្រជែង ដើម្បីនាំយកមកនូវមេដាយ​ឲ្យច្រើនទៀត ជូនជាតិមាតុភូមិ ។

          ឯកឧត្តមក៏បានបញ្ជាក់ពីភាពយឺតយ៉ាវ និងសូមឲ្យក្រុមយុវជនពិការកុំមានការ​អាក់អន់ចិត្ត ព្រោះថាក្រសួង និងមន្រ្តីពាក់ព័ន្ធមួយចំនួន កំពុងកសាងលិខិតបទដ្ឋានមួយចំនួនស្តីពីការប្រគល់​រង្វាន់​ដល់ជនពិការ នៅពេលពួកគេដណ្តើមបានជ័យលាភីពីការប្រកួតផ្សេងៗ ។

          ជាមួយគ្នានេះផងដែរ ផ្អែកតាម​ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិ​សម្បទា និងក្រសួងអប់រំ យុវជន និងកីឡា បានពិភាក្សាគ្នា និងស្នើសុំសេចក្តីសម្រេចគោលការណ៍ចំនួន ៤ ចំណុច ៖ ទី១.គួរអនុវត្តតាមសេចក្តីជូនដំណឹង របស់ទីស្តីការគណៈរដ្ឋមន្ត្រី ទាក់ទងនឹង​ការផ្តល់រង្វាន់លើកទឹក​ចិត្ត​ចំពោះ​ជ័យលាភី ដែលទទួលបានក្នុងការចូលរួមប្រកួតប្រជែងមុខជំនាញ ក្នុងម្នាក់​១០លាន​រៀល, ទី២.ស្នើសុំ​គោល​ការណ៍សេចក្តីព្រាងអនុក្រឹត្យ ដើម្បីកំណត់ប្រាក់រង្វាន់ ចំពោះជនពិការ ដែលចូលរួមប្រកួតប្រជែងមុខជំនាញ និង​ការ​ប្រកួតកីឡា ស្ប៉េស្យ៉ាល់អូឡាំពិក ជាលក្ខណៈអន្តរជាតិ និងទី៣. ស្នើសុំការអនុញ្ញាតដ៏ខ្ពង់​ខ្ពស់ ឲ្យជ័យលាភី​ជនពិការទាំង៦រូបនេះ បានជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ តាមពេលវេលាសមរម្យ​ណា​មួយ និង​ទី៤. សូមបញ្ចូលយុវជនពិការទាំង៦រូប ជាមន្រ្តីក្របខណ្ឌរបស់រដ្ឋ ។

          ដើម្បីជាការលើកទឹកចិត្តដល់យុវជនពិការទាំង ៦រូប ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានផ្តល់នូវប្រាក់ឧបត្ថម្ភ​ជូនយុវជនពិការ កែវ ចាន់ឧត្តម ដណ្តើមបានមេដាយមាសជើងឯក ទទួលបាន ២លានរៀល និង ៥រូបទៀត ម្នាក់ៗទទួលបាន ១លានរៀល ចំណែកមន្រ្តីដឹកនាំក្រុមចំនួន ៣រូប ទទួលបានថវិកាសរុប ២លានរៀល ។

               សូមជម្រាបថា ដោយមានកិច្ចសហប្រតិបត្តិការជាមួយអង្គការលទ្ធភាពពលកម្មកូរ៉េ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បានជ្រើសរើសជនពិការទៅចូលរួមប្រកួតប្រជែង មុខជំនាញ ព័ត៌មានវិទ្យា ចំនួន៤ វិញ្ញាសា នៅសាធារណរដ្ឋកូរ៉េ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ លើមុខជំនាញបច្ចេកវិទ្យា ក្នុងនោះក្រសួងបានជ្រើស​រើស​ជន​ពិការចំនួន៦រូប មានអាយុក្រោម២៥ឆ្នាំ ទៅចូលរួម ជាលទ្ធផលជនពិការទាំង៦រូបនេះ ទទួលបានមេដាយសរុបចំនួន១៥គ្រឿង ដោយមានមេដាយជើងឯក១គ្រឿង, មេដាយមាស៦គ្រឿង, មេដាយប្រាក់៧គ្រឿង និងមេដាយសំរឹទ្ធចំនួន១គ្រឿង៕

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend