ឯកឧត្តម​រដ្ឋមន្រ្តី អញ្ជើញ​បំពាក់​គ្រឿង​ឥស្សរិយស​ជូន​លោក​ជំទាវ​ឯកអគ្គរដ្ឋ​ទូត និង​សហការី នៃ​ស្ថាន​ទូត​អូស្រ្តាលី ប្រចាំ​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា
PrinterEmail
ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          នៅ​ទីស្តី​ការ​ក្រសួង​សង្គម​កិច្ច នា​ព្រឹក​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៥ ឯកឧត្តម វង សូត រដ្ឋមន្ត្​រី​ក្រសួង​​សង្គមកិច្ច អតីត​យុទ្ធជន និង​​យុវនីតិ​​សម្បទា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ ​អញ្ជើញ​បំពាក់​គ្រឿង​ឥស្ស​រិយស​ជូន​មន្រ្តីជាន់​ខ្ពស់ នៃ​ស្ថាន​ទូត​អូស្រ្តាលី ប្រចាំ​នៅ​ព្រះរាជា​ណា​ចក្​រកម្ពុជា ដែល​បាន​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​យ៉ាង​ល្អ​ជាមួយ​​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ និង​ក្រសួង​សង្គម​កិច្ច ក៏​ដូចជា​បាន​គាំ​ទ្រ​លើ​វិស័យ​ពិការ​ភាព​នៅ​កម្ពុជា ។

          ​​មាន​ប្រសាសន៍​នា​ឱ​កាស​នោះ ឯកឧត្តម វង សូត រដ្ឋមន្រ្​តីក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុ​ម​ប្រឹក្សា​សកម្មភាព​ជន​ពិការ បាន​សម្តែង​នូវ​ការ​កោត​សរ​សើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងសហប្រតិបត្តិការបានយ៉ាងល្អ រវាងប្រទេសអូស្រ្តាលី និងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់វិស័យសុខុមាលភាព​ជន​ពិការឲ្យកាន់តែប្រសើរឡើង លើសពីនេះប្រទេសអូស្រ្តាលីជាដៃគូរមួយយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៏វិស័យ​ជន​ពិការក្នុងប្រទេសកម្ពុជា ។

          ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៏ទៀតថា លោកជំទាវ អាលីសុន ប៊ើររ៉ូ ឯកអគ្គដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំកម្ពុជា ក៏ដូចជាប្រជាជនអូស្រ្តាលីបានចូលរួមជួយយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យអភិវឌ្ឍន៏ពិការភាពកម្ពុជាតាមរយៈជំនួយដោយផ្ទាល់ និងតាមរយៈអង្គការសង្គមស៊ីវិល​នានា ជាពិសេសនោះគឺច្បាប់ស្តីពីកិច្ចការ​ពារ​ជនពិការ ដែលជាច្បាប់មួយដែលមានភាពល្អប្រសើក្នុងការកិច្ចការពារ ក៏ដូចជាសម្រួលដល់កិច្ចការផ្សេងៗ និងកំណត់​ជំរុញអោយស្ថាប័នទាំងរដ្ឋ និងឯកជនទទួលយកជនពិការអោយបម្រើការងារយ៉ាងពេញលេញដូចជាមនុស្សធម្មតា ហើយច្បាប់នេះត្រូវបានទទួលការឧត្ថម្ភគាំទ្រទាំងថវិការ ស្មារតី ក៏ដូចជាការខិតខំប្រឹងប្រែងជំរុញនូវលិខិតបទ​ដ្ឋាន​ផ្សេងៗ ក្នុងន័យចូលរួមលើកស្ទួយជនពិកាកម្ពុជា ។

          ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា កម្ពុជាមានជនពិការជាច្រើន ដែលជាមរតកបន្សល់ពីសង្គ្រាមស៊ីវិលដែលអូសបន្លាយជាច្រើនឆ្នាំ ប៉ុន្តែជនពិការត្រូវបានលើកកម្ពស់ព្រមទាំងជនពិការខ្លួនឯងផងបានខិតខំកសាងសមត្ថ​ភាព​ដើម្បីប្រកួតប្រជែងចំនេះដឹងទាំងក្នុងក្របខ័ណ្ឌជាតិ និងពិភពលោក ដូចជាថ្មីៗនេះ យុវជនពិការកម្ពុជា ៦រូប បាននាំយកមកនូវកិត្តិយសមកជូនមាតុភូមិ តាមរយៈការប្រកួតប្រជែងជំនាញផ្នែកព័ត៏មានវិទ្យានៅប្រទេសកូរ៉េ ដោយទទួល​បានមេដាយសរុបចំនួន ១៥គ្រឿង ។

          ជាការឆ្លើយតប លោកជំទាវ អាលីសុន ប៊ើររ៉ូ ឯកអគ្គដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំកម្ពុជា បានសម្តែងការថ្លែងអំណរគុណដល់កម្ពុជា ជាពិសេសក្រសួងសង្គមកិច្ច ដែលបានបំពាក់គ្រឿងឥស្សរិយសជូនមន្រ្តីជាន់ខ្ពស់នៃស្ថានទូតអូស្រ្តាលី ហើយប្រទេសអូស្រ្តាលីនឹងប្តេជ្ញារក្សានូវទំនាក់ទំនងទ្វេភាគី និងជួយដល់វិស័យផ្សេងៗដល់កម្ពុជាដូចជាវិស័យសុខាភិបាល អប់រំ អភិវឌ្ឍន៏ជាដើម ជាពិសេសធ្វើយ៉ាងណាអោយជនពិការមានកម្រិតជីវភាពរស់នៅសមរម្យ ស្មើមុខស្មើមាត់ក្នុងសង្គម ហើយដំណើរចំពោះទៅមុខលោកជំទាវនិងសហការី នឹងបន្តធ្វើការយ៉ាងជិតស្និតលើវិស័យពិការភាព និងវិស័យផ្សេងៗបន្តទៀតក្នុងកម្ពុជា ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend