នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​រដ្ឋមន្រ្តី អញ្ជើញ​បើក​កិច្​ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី១ ឆ្នាំ​២០១៥ និង​ទិស​ដៅ​អនុវត្ត​បន្ត របស់​ក្រសួង ស.អ.យ
PrinterEmail
ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          នៅ​ទីស្តី​ការ​ក្រសួង​សង្គមកិច្ច, នា​ព្រឹក​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០១៥ ឯកឧត្តម វង សូត រដ្ឋមន្ត្រី​​ក្រសួង​​សង្គម​កិច្ច អតីត​​យុទ្ធជន និង​​យុវ​នី​តិ​​សម្បទា បាន​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​​បើក​កិច្ចប្រជុំបូកសរុប​លទ្ធផល​​ការងារ​ប្រចាំឆមាស​ទី១ ឆ្នាំ២០១៥ និងទិសដៅអនុវត្តបន្ត របស់ក្រសួង ស.អ.យ  ដោយមានការអញ្ជើញ​ចូល​រួម​ពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរ ស.អ.យ រាជធានី/ខេត្ត សរុប​ប្រមាណ ៣០០នាក់ ។

          នា​ឱកាស​នោះ ឯកឧត្តម ឃួន រ៉ានីន រដ្ឋលេខាធិការ បានអានរបាយការណ៍បូក​សរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ​២០១៥ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលក្នុងនោះ​ក្រសួងបានខិតខំ​អនុវត្ត​គោល​នយោបាយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវកម្មវិធីនយោបាយ របស់​រាជ​រដ្ឋាភិបាលអាណត្តិទី៥ ជាពិសេស​ជំរុញអនុវត្តគោលនយោបាយសមធម៌សង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជនក្នុងសង្គម​ បង្កើនការ​ឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ និងស្មារតី បង្កលក្ខណៈផ្តល់សេវាសង្គមកិច្ចដោយបង្កើត ឲ្យមានគោល​នយោបាយ លិខិតបទដ្ឋានគតិយុត្ត កម្មវិធីនានា និងយន្តការ ដើម្បីផ្តល់សេវាសង្គមកិច្ច ជួយដល់​ក្រុមជន​រងគ្រោះ និង​ងាយ​រងគ្រោះ ។

          មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តី​រាជការគ្រប់លំដាប់​ថ្នាក់​ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ប្រកបដោយស្មារតី​ទទួល​ខុសត្រូវខ្ពស់​រហូត​ទទួល​បានសមិទ្ធផលធំៗជាច្រើនគួរជាទីមោទនៈ ។

          ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រុញ​ឲ្យមន្រ្តីក្រោមឱវាទបន្ត​ខិតខំ​បំពេញការងារឲ្យរិតតែប្រសើរបន្ថែមទៀត ជាពិសេសគឺមានកិច្ចសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ​អភិវឌ្ឍន៍ជាដើម ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដែលជួបការលំបាក ក៏ដូចជាលើកកម្ពស់​វិស័យ​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាឲ្យមានប្រសិទ្ធភាពខ្ពស់ ។

          ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជក់ទៀតថា សកម្ម​ភាព និងលទ្ធផលទាំងអស់នេះ ពិតជាបានឆ្លើយតប​យ៉ាងសមស្រប ទៅនឹងកម្មវិធីនយោបាយ និង​យុទ្ធសាស្រ្ត​ចតុកោណដំណាក់កាលទី២ របស់រាជរដ្ឋាភិបាល និង​សកម្មភាពជាក់ស្តែងចំទិសដៅ និងកិច្ច​សហការ​ល្អ ជាមួយក្រសួង ស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ ដើម្បីរួមគ្នាបំពេញនៅភាពខ្វះចន្លោះ តាម​វិស័យ​នីមួយៗ ។

          គួរបញ្ជាក់ផងដែរថា ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន ជាពិសេស ជនរងគ្រោះ និងងាយរងគ្រោះ ក្រសួងបានដាក់ចេញនូវយុទ្ធសាស្រ្ត​ចំនួន ៣ យ៉ាង និងកម្មវិធីអាទិភាពចំនួន ៨ ចំណុច​ ជំហានទី៣ គឺ (ក)យុទ្ធសាស្រ្ត ៣យ៉ាង រួមមាន . បង្កើនប្រសិទ្ធភាព​សេវា​សុខុ​មាលភាពសង្គម, . ពង្រឹងពង្រីកប្រព័ន្ធសន្តិសុខសង្គម, . ពង្រឹង​សមត្ថភាព​ស្ថាប័ន និងកៀរគរប្រភព​ធន​ធាន​ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ និង (ខ) កម្មវិធីអាទិភាព ៨ចំណុច គឺ ១.អភិវឌ្ឍសុខុមាលភាពសម្រាប់​ជន​រងគ្រោះ និង​ងាយ​រង​គ្រោះ និងកិច្ចការគ្រួសារ, .អភិវឌ្ឍសេវាសុខុមាល​ភាព​កុមារ និង​យុវ​នីតិសម្បទា, .អភិវឌ្ឍសេវា​សុខុមាល​ភាពជនពិការ, .អភិវឌ្ឍ​សេវា​សុខុ​មាលភាពមនុស្សចាស់, .អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្រ្តី​រាជការ​ស៊ីវិល, .អភិវឌ្ឍសុខុមាល​ភាព​អតីត​យុទ្ធជន, .សិក្សាស្រាវជ្រាវបង្កើតប្រព័ន្ធសន្តិសុខសង្គមទូលំ​ទូ​លាយ​សម្រាប់​ប្រជាជនទូទៅ និង .អភិវឌ្ឍ​សមត្ថ​ភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ ៕ 

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend