នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​រដ្ឋមន្រ្តី អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​របស់​អង្គការ អេស​អូ​អេស ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ចុះ​ហត្ថលេខា​បន្ត​ជា​ថ្​មីលើ​អនុស្សារណៈ​យោគ​យល់​គ្នា របស់​អង្គការ​អេស​អូអេស​ប្រចាំ​តំបន់​អាស៊ី
PrinterEmail
ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          នៅ​ទីស្តី​ការ​ក្រសួង​សង្គមកិច្ច នា​ព្រឹក​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ២០១៥ ឯកឧត្តម វង សូត រដ្ឋមន្ត្​រី​ក្រសួង​​សង្គមកិច្ច អតីត​យុទ្ធជន និង​​យុវនីតិ​​សម្បទា បាន​​អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ របស់​អង្គការ អេសអូអេស ដែល​ដឹក​នាំ​​ដោយ​​លោក ស៊ីដាថា ខូល ប្រធាន​អង្គការ អេស អូ អេស អន្តរ​ជាតិ ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ចុះ​ហត្ថលេខា​បន្​តជាថ្​មី​លើអនុស្សារណៈ​យោគយល់​គ្នា​រវាង​ក្រសួង​សង្គមកិច្ច ជាមួយតំណាងអង្គការ អេសអូអេស ប្រចាំតំបន់អាស៊ី ។

          លោក ស៊ីដាថា ខូល បានលើកឡើងទៀតថា សម្រាប់ការអនុវត្តគម្រោង៥ឆ្នាំរបស់ SOS គឺសម្រាប់ការថែទាំកុមារជំនួស ការថែទាំក្នុងគ្រួសារ កម្មវិធីពង្រីកគ្រួសារ អប់រំ ផ្តល់ជំនាញវិជ្ជាជីវៈ និងសុខភាព។ ក្នុងនោះសម្រាប់កន្លែង​អនុវត្តគម្រោងរយៈពេល៥ឆ្នាំនេះមាននៅ រាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង រតនគីរី ក្រចេះ កំពត ព្រៃវែង និងខេត្តត្បូងឃ្មុំ ដែលគ្រោងចំណាយថវិការសរុបជាង ២៦លានដុល្លារអាមេរិក ។

          លោកមានប្រសាសន៍ទៀតថា ប្រភពថវិការដែលបានផ្តល់ជូនខាងលើនេះ គឺជាថវិកាសម្រាប់ជួយដល់ក្រុមគោលដៅមនុស្សធម៌សុទ្ធសាធ គឺគ្មានពាក់ព័ន្ធទៅដល់កិច្ចការយោធា សាសនា ឬ នយោបាយណាមួយនោះឡើយ ធ្វើយ៉ាងណាជួយទៅដល់កុមារកំព្រារ លើការបង្កើតធនធានមនុស្ស ឲ្យមានជំនាញវិជ្ជាជីវៈ សម្រាប់ទៅពេលអនាគតរបស់កុមារទាំងនោះ ។

          ទាក់ទិននឹង SOS ភូមិកុមារកម្ពុជានេះ លោក ស៊ីដាថា ខូល ប្រធានអង្គការ SOS KDI ពិភពលោក បានថ្លែងបន្តទៀតថា ដើម្បីអនុវត្តគម្រោងកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតនោះ លោកបានសំណូមពរដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលស្គាល់ SOS ជាអង្គការគំរូ ក្នុងការថែទាំកុមារ ដើម្បីអង្គការមានលទ្ធភាព ស្វែងរកម្ចាស់ជំនួយ ក្នុងការរៀបចំគម្រោងរបស់ខ្លួន ដើម្បីជួយដល់កុមារនៅកម្ពុជាជាបន្តបន្ទាប់ទៀត ។

          ជាការឆ្លើយតបនៅក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តម វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានស្វាគមន៍ចំពោះប្រតិភូរបស់ SOS KDI យ៉ាងកក់ក្តៅ ដែល SOS បានជួយដល់កុមារកំព្រារកម្ពុជាជាច្រើន ជាពិសេសបានចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល  ព្រមទាំងជម្រុញការអភិវឌ្ឍដំណើរការយ៉ាងល្អ សម្រេចបានផលវិជ្ជមានជាច្រើន នៅលើគម្រោងការថែទាំកុមារដែលងាយរងគ្រោះ អប់រំ ផ្តល់ជំនាញ វិជ្ជាជីវៈ និងបញ្ហាសុខភាព ។
          នៅក្នុងកម្មវិធីនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំដល់តំណាងនាយក SOS ជួយជាបន្តនូវគម្រោងរបស់អង្គការ នៅខេត្តត្បូងឃ្មុំមួយទៀត បន្ទាប់ពីគម្រោងនៅខេត្តកំពត និងខេត្តព្រៃវែងបានបញ្ចប់ ធ្វើយ៉ាងណាដើម្បីជួយដល់កុមារនៅខេត្តនេះ ទទួលបានភាពកក់ក្តៅពីអង្គការ SOS ដូចតាមបណ្តាខេត្តនានាក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជាផងដែរ ។

          សូមជម្រាបថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច អតីត​យុទ្ធ​ជន និងយុវនីតិ​សម្បទា អង្គការ SOS KDI បានផ្តល់ការងារឲ្យបុគ្គលិកខ្មែរចំនួន ៣៤៧ នាក់ ដែលទទួល​បាន​បៀវត្សរ៍ចាប់ពី ៤៤ ម៉ឺនរៀល ដល់ ៧ លានរៀល ព្រមទាំងប្រាក់ឧបត្ថម្ភសុខភាព ការព្យាបាលជំងឺ ប្រាក់ថ្លៃផ្ទះ ថវិកាបង្កើនសមត្ថភាព ប្រាក់សម្រាប់ចូលនិវត្តន៍ និងប្រាក់បៀវត្សរ៍ខែទី ១៣ ។ ជារៀងរាល់ឆ្នាំ អង្គការបានចំណាយ ដើម្បីចិញ្ចឹមកុមារនៅ​ក្នុងប្រទេសកម្ពុជា រវាងពី ៩២៤.១៣០ ទៅ ១ លាន ដុល្លារសហរដ្ឋអាមេរិក ៕

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend