ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ ចុះ​ផ្សព្​វផ្សាយ​ ស្តី​ពី​តួនាទី​ និង​ភារកិច្ច​របស់​ខ្លួន និង​ផែន​ការ​យុទ្ធ​សាស្រ្​តជាតិ​ស្តី​ពី​ពិការ​ភាព ឆ្នាំ ២០១៤-២០១៨ នៅ​ខេត្​តកណ្តាល
PrinterEmail
ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

     ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ បាន​បន្ត​បេសក​កម្ម​ផ្សព្វផ្សាយ​ការ​ងារ​ពិការ​ភាព ទៅ​ដល់​ខេត្តកណ្តាល  ហើយ​នៅព្រឹក​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ២០១៥នេះ ក្នុង​បំណង​ទាញ​យក និង​ស្វែង​រក​នូវ​ឧត្តមប្រយោជន៍ ជូន​ដល់​ជនពិការ​នៅ​ក្នុងខេត្តកណ្តាល។

     ពិធីផ្សព្វផ្សាយពីតួនាទី និងភារកិច្ចក្រុមប្រឹក្សាសកម្មភាពជនពិការនៅខេត្តកណ្តាល បានធ្វើឡើងក្រោមអធិបតីភាព​ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកណ្តាល និង  ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ។

     ឯកឧត្តម ម៉ៅ ភិរុណ បានមានប្រសាសន៍ក្នុងឱកាសនោះថា ការផ្សព្វផ្សាយនេះ ពិតជាមានសារៈសំខាន់ណាស់  ព្រោះ បានផ្តល់ឲ្យក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកណ្តាល មានការយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀត ទាក់​ទង​តួនាទីភារកិច្ចរបស់ខ្លួន។ ពិធីនេះ ក៏ជាជំនួយស្មារតីមួយដល់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកណ្តាល  ស្វែងយល់​ពីបច្ចុប្បន្នភាព នៃស្ថានភាពជនពិការនៅកម្ពុជា និងក្នុងខេត្តកណ្តាល ដើម្បីជាមូលដ្ឋានក្នុងការបំពេញ ការងារកាន់តែមានប្រសិទ្ធភាព។

     ឯកឧត្តម ម៉ៅ ភិរុណ បានបញ្ជាក់ថា លោកបានយកចិត្តទុកដាក់ខ្លាំងទៅលើការងារពិការភាព ដើម្បីការពារ និងលើក កម្ពស់សិទ្ធិរបស់ជនពិការ ដោយសារជនពិការ ក៏ជាប្រភពធនធានមួយ នៃការចូលរួមអភិវឌ្ឍប្រទេសជាតិ។

     ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះថា ពិការភាព គឺជាការងារពហុវិស័យ ដែលទាមទារឲ្យ គ្រប់ភាគីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់ ដើម្បីផ្តល់នូវឱកាសការងារ និង អត្ថប្រយោជន៍ផ្សេងៗទៀត ជូន  ដល់ពិការ។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រ សួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការនោះ បានចេញអនុ ក្រឹត្យ និង សេចក្តីប្រកាសជាច្រើន ដើម្បីការពារ និង លើកសម្ពស់សិទ្ធិរបស់ជនពិការ។

     ឯកឧត្តម ឯម ច័ន្ទមករា ក៏បានស្នើឲ្យអង្គការដៃគូពាក់ព័ន្ធទាំងអស់ ផ្ញើរបាយការណ៍វឌ្ឍភាពរបស់មកសាលាខេត្ត ក៏ ដូចជាទៅមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីអាចក្តាប់សភាពការ រួមក្នុងវិស័យពិការភាពបាន  ហើយដោះស្រាយទាន់ពេលវេលា។

     ឯកឧត្តមអគ្គលេខាធិការ ក៏បានស្នើឲ្យសាលាខេត្តពិនិត្យការរៀបចំជម្រាល ចំណតរថយន្ត បន្ទប់អនាម័យ និងបង្កលក្ខណៈ  ងាយស្រួលសម្រាប់ជនពិការអាចមកទទួលសេវាពីសាលាខេត្ត និង មន្ទីរ ស្ថាប័ន ដោយមិនមានឧបសគ្គ និង ស្នើ ឲ្យបញ្ជ្រាបផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ ទៅក្នុងផែនការសកម្មភាពរបស់សាលាខេត្ត និងមន្ទីរ ស្ថាប័នពាក់ព័ន្ធ សម្រាប់ឆ្នាំ ២០១៦ និងឆ្នាំបន្តបន្ទាប់៕

 

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend