នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​រដ្ឋមន្រ្តី អញ្ជើញ​ចុះ​ចែក​អំណោយ​ជូន​ជន​រង​គ្រោះ​ដែល​រស់​នៅ​​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ព្រៃស្ពឺ និង​មជ្ឈ​មណ្ឌល​ជាតិ​ព្យាបាល អ្នក​ញៀន​គ្រឿង​ញៀន ពោធិ៍​សែន​ជ័យ
PrinterEmail
ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

     ព្រឹក​ថ្ងៃទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១៥ ឯកឧត្តម វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិ​សម្បទា ព្រម​ទាំង​គណៈ​ប្រតិភូ​អម​ដំណើរ បាន​អញ្ជើញ​ចុះ​ចែក​អំណោយ និង​សួរ​សុខ​ទុក្ខ ជន​រង​គ្រោះ​ដែល​រស់​នៅ​ក្នុង​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ព្រៃ​ស្ពឺ និង​មជ្ឈ​មណ្ឌល​ជាតិ​ព្យាបាល អ្នក​ញៀន​គ្រឿង​ញៀន ពោធិ៍សែនជ័យ ដែល​មាន​ទីតាំង​ផ្សេង​គ្នា​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

     ក្នុង​ឱកាស​ចុះ​ចែក​អំណោយ និងសួរសុខទុក្ខ នៅមណ្ឌល​ទាំងពីរ​កន្លែងផ្សេងគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី បាន​សម្តែង​នូវ​ការ​កោត​សរ​សើរ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់មើលថែ ព្យាបាល និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដល់ពួកគេ ដើម្បីទទួលបាននូវជំនាញពិត​ប្រាកដនាពេលអនាគត ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បាន​ជំរុញ​មន្ត្រី​ក្រោម​ឱវាទ​របស់​ក្រសួងអោយយកចិត្តទុកដាក់ អនុវត្តន៍ចំពោះករណី ជនដែលនៅតាមដងផ្លូវ អោយទទួលបាន ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបានការថែទាំចំពោះជនពិការបានត្រឹមត្រូវផងដែរ ។

     ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងទៅកាន់ជនចាស់ជរា ពិការ គ្មានទីពឹង និងអ្នកស្តារសម្បទាគ្រឿងញៀនថា ការ​មក​រស់​នៅ​ក្នុង​មណ្ឌល​វា​ទទួល​បានអត្ថប្រយោជន៍យ៉ាងច្រើន ព្រោះយើងនឹងទទួលបានចំនេះវិជ្ជាជីវៈ បន្ថែមកក្នុងការប្រកបរបរចិញ្ចិម​ជីវិត​នា​ពេល​អនាគតបន្ទាប់ពីយើងទទួលបានលទ្ធភាពគ្រប់គ្រាន់ ពេលយើងចាកចេញពីមណ្ឌល ។

     លោក វិត វ៉ាល់ដា ប្រធានមជ្ឈមណ្ឌលជាតិព្យាបាល អ្នកញៀនគ្រឿងញៀន បានថ្លែងថា មជ្ឈមណ្ឌលនេះ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១០ ដែលស្ថិតក្នុងការគ្រប់គ្រង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមាន​ភារកិច្ច​ទទួល​អ្នក​ញៀន​គ្រឿង​ញៀន ធ្វើការស្តារនីតិសម្បទាដែលចែកចេញជា៣ដំណាក់កាល គឺដំណាក់ការបន្សាបនិងព្យាបាល ដំណាក់​កាល​ស្តារ​នីតិ​សម្បទា​បណ្តុះបណ្តាលវិជ្ជាជីវៈ និងដំណាក់កាលធ្វើសមាហរណកម្ម ។

     បន្ទាប់ពីការ​ចែក​អំណោយ និងសួរសុខទុក្ខរួចមក ឯកឧត្តមរដ្ឋមន្រ្តី ព្រមទាំងគណៈប្រតិភូអមដំណើរ បាន​អញ្ជើញ​ធ្វើ​ទស្សន​កិច្ច ពិនិត្យ​មើល​អគារមួយចំនួន ដែលជាកន្លែង​បណ្តុះបណ្តាលវិជ្ជាជីវៈ​ជូនដល់​បងប្អូន​ជន​ពិការ​គ្មាន​ទីពឹង ជនរងគ្រោះ និងាយរង​គ្រោះ នៅ​ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនី​តិសម្បទា ជាមួយអង្គការសមាគមសហប្រតិបត្តិការជប៉ុន-កម្ពុជា ហៅកាត់ថា JCIA ។

     គួរបញ្ជាក់ផងដែរថា នៅទូទាំងប្រទេសកម្ពុជាមានមជ្ឈមណ្ឌលចំនួន១៥ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលប្រតិបត្តិការលើផ្នែកមួយចំនួនដូចជាជួយសង្គ្រោះជនចាស់ជរា ពិការ ជនគ្មានទីពឹង វិកលចរឹត ជនរងគ្រោះដោយសារសារធាតុញៀន ព្រមទាំងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend