នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​រដ្ឋមន្ត្រី និង​លោក​ជំទាវ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​មន្ត្រី​រាជការ ក្រសួង​សង្គម​កិច្ច អញ្ជើញ​កាន់​បិណ្ឌ​វេន​ទី​២ នៅ​វត្ត​សារ៉ាវន្តតេជោ
PrinterEmail
ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

     នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥ ត្រូវ​នឹង​ថ្ងៃ​២រោច ខែ​ភទ្របទ ឆ្នាំ​មមែ សប្តស័ក ព.ស ២៥៥៩  ដែល​ជា​ថ្ងៃ​កាន់​បិណ្ឌ​វេន​ទី​២ ឯកឧត្តម វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​លោក​ជំទាវ ហេង ពៅ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់ បាន​មូល​មតិ​គ្នា​កាន់​បិណ្ឌ​វេន​ទី​២ នៅ​វត្ត​សារ៉ាវន្ត​តេជោ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ និង​មាន​ពុទ្ធ​បិរស័ទ​ចំណុះ​ជើង​វត្ត និង​មក​ពី​ទី​ជិត​ឆ្ងាយ​ចូល​រួម​ផង​ដែរ ។

     ក្នុង​ពិធីកាន់បិណ្ឌវេនទី២នេះផងដែរ ឯកឧត្តម វង សូត និងលោកជំទាវ ហេង ពៅ ព្រមជាមួយមន្ត្រីរាជការ ក្រោម​ឱវាទ​បាន​នាំ​យក​នូវទេយ្យវត្ថុ និងបច័្ចយសរុបចំនួន ៥លានរៀល និង ២០០ ដុល្លារ ដើម្បីប្រគេនដល់ ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុង​វត្ត​សារ៉ាវន្ត​តេជោ ។ បន្ទាប់ពីបានវេប្រគេនចង្ហាន់ និងទេយ្យវត្ថុដល់ព្រះសង្ឃ និង ប័ង្ឃុលរួចមក ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ បាន​អញ្ជើញ​រាប់បាត ដើម្បី​ឱទ្ទិសដល់ វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និងញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅ និងដើម្បី​បួង​សួង​សូមសេចក្តីសុខ សេចក្តីចម្រើនកើតមានដល់មន្ត្រីរាជការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា​គ្រប់ៗរូប ។  

     ក្នុងឱកាសនោះផងដែរ ឯកឧត្តម​រដ្ឋមន្រ្តី ក៏​បានឧបត្ថម្ភថវិកាមួយចំនួនដល់ យាយ​ជីតាជី សិស្សានុសិស្ស កម្លាំងការពារ គណៈ​កម្ម​ការវត្ត ។ គួររំលឹកផងដែរថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា  ដែលមាន ឯកឧត្តម វង សូត រដ្ឋមន្ត្រី និង​លោកជំទាវ ព្រមទាំងថ្នាក់ដឹក​នាំមន្ត្រីរាជការ​គ្រប់លំដាប់ថ្នាក់ ជារៀងរាល់ឆ្នាំតែងតែប្រារព្ធពិធីកាន់បិណ្ឌនេះ មិនដែល​ខាន​ម្តង​ណា​ឡើយ​នៅវត្តសារ៉ាវន្តតេជោ នេះ ។

     ពាក់ព័ន្ធនឹងពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរ គឺជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗ ផ្សេងទៀត ដែលប្រជាជន កម្ពុជា​ប្រារព្ធ​ធ្វើ ហើយជារៀងរាល់ឆ្នាំ ពិធីបុណ្យភ្ជុំបិណ្ឌតែងតែប្រារព្ធធ្វើរយៈពេល ១៥ថ្ងៃ ចាប់ពី​ថ្ងៃ១រោច ខែភទ្របទ រហូត​ដល់​ថ្ងៃ​១៥រោច ដែលពិធីបុណ្យនេះ គេចាត់ទុកថាជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ និងការឧទ្ទិសមគ្គផលជូនដល់បុព្វការីជន ដែល​បាន​ចែក​ឋានទៅហើយឲ្យបានទទួល ព្រមទាំងបាន​រួចផុត​ពីបាប​កម្មទាំងឡាយ ផងដែរ  ៕

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend