នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
កម្ពុជា​នឹង​កាត់​បន្ថយ​ចំនួន​កុមារ​ស្នាក់​នៅ​ក្នុង​មណ្ឌល​៣០% នៅ​ឆ្នាំ២០១៨
PrinterEmail
ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​ឲ្យ​ដឹង​ថា គោល​ការណ៍កាត់​បន្ថយ​កុមារ​ស្នាក់​នៅ​មជ្ឈមណ្ឌល របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការយូនីសេហ្វ ចំនួន​៣០% គឺ​កម្ពុជា​នឹងខិត​ខំ​រក​សហគមន៍ និង​ឳពុកម្តាយ ឲ្​យរស់នៅ​វិញ ។ ការ​ថ្លែង​ឲ្យ​ដឹង​របស់​ឯកឧត្តមរដ្ឋមន្រ្​តីបែបនេះ គឺ​នៅ​ក្នុង​កិច្​ចជួបពិភាក្សា​ការងារ ជាមួយ​លោកស្រី Debora Comini ប្រធាន​អង្គការ​យូនីសេហ្វ ប្រចាំ​នៅ​កម្ពុជា នៅ​ទីស្តី​ការ​ក្រសួង ថ្ងៃទី​២០ ខែតុលា ឆ្នាំ ២០១៥ ។

          ឯកឧត្តមរដ្ឋមន្រ្តី បាន​លើកឡើងឲ្យដឹងទៀតថា ការកាត់បន្ថយកុមារនៅក្នុងមណ្ឌល ដោយសារស្ថានភាពបច្ចុប្បន្ន គឺកុមារកំព្រាកម្ពុជា ពុំមែនស្ថិតដូចកុមារកំព្រាឆ្នាំ១៩៧៩ ក្រោយពីសង្គ្រាម ដែលអត់ម៉ែអត់ឳទៀតនោះឡើយ ក្នុងនោះសម្រាប់កុមារបច្ចុប្បន្នគ្រាន់តែជួបឧបសគ្គខ្លះៗ ខ្វះការបីបាច់ការថែរក្សាពីឳពុកម្តាយតែប៉ុណ្ណោះ ។ សម្រាប់​បញ្ហានេះគឺរាជរដ្ឋាភិបាល និងអង្គការយូនីសេហ្វ មានគោលបំណង កាត់បន្ថយចំនួនកុមារ៣០%  ពីមជ្ឈ​មណ្ឌល​ថែទាំជំនួសនៅខេត្ត៥ នៅឆ្នាំ២០១៨ គឺនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង កណ្តាល ព្រះសីហនុ និងខេត្តសៀមរាប ។

          ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្តទៀតថា ការកាត់បន្ថយចំនួនកុមារនៅក្នុងមជ្ឈមណ្ឌលនេះ គឺវា អាចប៉ះពាល់ទៅដល់អង្គការមួយចំនួន ដែលមានបំណងចង់បង្កើតមជ្ឈមណ្ឌល ដើម្បីជួយដល់កុមារ នៅកម្ពុជាយើងបន្ថែមទៀត ។ ចំពោះករណីនេះ ឯកឧត្តមបានបញ្ជាក់ថា  ការដែលធ្វើឲ្យមានផលប៉ះពាល់បែបនេះ ព្រោះអង្គការ មួយចំនួននៅកម្ពុជា គឺពុំបានសហការជាមួយរាជរដ្ឋាភិបាល និងអង្គការដៃគូរផ្សេងៗណាមួយឡើយ ក្នុងនោះឯកឧត្តមរដ្ឋមន្រ្តី ស្នើរឲ្យអង្គការទាំងនោះ មកសហការរួមគ្នា ដើម្បីការពារឧត្តមប្រយោជន៍រួម សម្រាប់កុមារទាំងអស់គ្នា ។

          ក្នុងពិធីជួបពិភាក្សានេះដែរ លោកស្រី Debora Comini ប្រធានអង្គការយូនីសេហ្វ ប្រចាំនៅ កម្ពុជា បានលើកឡើងថា យូនីសេហ្វនៅតែជាដៃគូរជាមួយក្រសួងសង្គមកិច្ចយ៉ាងប្រសើរ និងចូលរួម គំាទ្រ ជាមួយការអនុវត្តន៍អនុក្រិត្យរបស់រាជរដ្ឋាភិបាលផងដែរ ក្នុងការធ្វើសមាហរណកម្ម នៃការថែទាំ កុមារជំនួសនេះ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend