នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
កុមារ​កំព្រា​ជាង​២​ពាន់​នាក់ និង​គ្រួសារ​ក្រី​ក្រ​ជាង​៣ពាន់​គ្រួសារ ទទួល​បាន​សេវា​​ពី​អង្គការ​មូលនិធិ​កុមារ​កម្ពុជា
PrinterEmail
ថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

     តំណាង​អង្គការ​មូល​និធិ​កុមារ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា គិត​មក​ដល់​បច្ចុប្បន្​ននេះ អង្គការ​បាន​ផ្តល់​សេវាដល់ សិស្ស​កំព្រាជាង​២ពាន់​នាក់ នៅ​ទូទាំង​ប្រទេស រួមជា​មួយ​ការ​ផ្តល់​សេវា និង​ឧបត្តម្ភ​គាំ​ទ្​រដល់​ក្រុម​គ្រួសារ ជាង ៣​ពាន់​គ្រួសារ សរុប​ស្មើ​ជាង​១​ម៉ឺន​នាក់ ដែល​ទទួល​បាន​សេវា​ពី​អង្គការ ។

     នេះជាការថ្លែងឲ្យដឹងពីលោក ស្តុត នីសិន ជាស្ថាបនិក និងជានាយកប្រតិបត្តិ អង្គការមូលនិធិ កុមារកម្ពុជា ក្នុងជំនួប​ពិភាក្សាការងារជាមួយ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួង ថ្ងៃទី៣ ខែវិច្ឆិការ ឆ្នាំ២០១៥ ។

     លោក ស្តុត នីសិន បានឲ្យដឹងថា ទស្សនៈវិស័យរបស់អង្គការ គឺផ្តោតទៅលើការសង្រោះកុមារ ដោយផ្តល់នូវ ការ អប់ រំចំណេះដឹងទូទៅ ការបណ្តុះបណ្តាលសិល្បៈប្រពៃណីខ្មែរ ការអប់រំជាអ្នកដឹកនាំ ផ្តល់ការថែទាំកុមារ ការ ផ្តល់ទី​ស្នាក់​អាស្រ័យរួមទាំងអាហារឧបត្ថម្ភ ការផ្តល់ព្យាបាល ការថែទាំ សុខភាពដល់កុមារ និងប្រជាសហគមន៍ ផ្តល់ការបណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជនទីទ័លក្រ រួមជាមួយផ្តល់ជំនួយនិងធនធានដោយផ្ទាល់ដល់សហគមន៍ ដើម្បី​ចូល​រួម​បង្កើនជីវភាពដល់ប្រជាជន ។

     លោកបានឲ្យដឹងទៀតថា សម្រាប់ការជួយសហគមន៍ គឺមានគោលដៅជាចម្បង ផ្តល់ជំនួយដល់ គ្រួសារ តាមរយៈកម្មវិធីចែកអង្ករ ទីជម្រក ការផ្គត់ផ្គង់ជាបន្ទាន់ ការអប់រំសហគមន៍ ការ​ប្រឹក្សា​យោបល់ ពីអំពើហឹង្សាក្នុងគ្រួសារ ការផ្តល់ទឹកស្អាតដល់គ្រួសារសហគមន៍ និងក្រុមស្រ្តីជួយស្រ្តី សុខភាពបន្តពូជ រួម​ជាមួយផែនការគ្រួសារ  ក្នុងនោះការថែទាំសុខភាព បានទទួលប្រឹក្សាយោបល់ និងព្យាបាលអ្ន​កជម្ងឺ ក្នុងមួយឆ្នាំៗ ប្រមាណជាង៣ពាន់នាក់ផងដែរ ។

     នៅក្នុងជំនួបនេះផងដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីត​យុទ្ធ​ជន និងយុវនីតិ សម្បទា បានថ្លែងនូវការគាំទ្រជានិច្ច ដែលអង្គការបានអនុវត្តន៍កន្លងមក លើការអភិវឌ្ឈន៍ដល់សង្គម ទាំង​មូល ជាពិសេសជួយជម្រុញការសាងសង់ផ្ទះសម្បែង ដល់គ្រួសារក្រីក្រនៅតាមសហគមន៍ជាបន្ត ទៀត ដើម្បី​ឲ្យ​ពួក​គាត់ទទួលបានភាពកក់ក្តៅ និងមានទំនុកចិត្តនៅលើផែនការរបស់អង្គការនេះ ។ ក្នុងនោះក្រសួង​នឹងគាំទ្រ​សហការ​យ៉ាងពេញទំហឹងផងដែរ ដល់ដំណើរការអភិវឌ្ឍន៍របស់អង្គការ  ដើម្បីឲ្យឆ្លើយតប ទៅនឹង​ស្ថានភាព​កុមារ​ទី​ទ័លក្រនៅកម្ពុជា ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend