នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​រដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​របស់​អង្គការ ICRC ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ
PrinterEmail
ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

     ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុញ្ញាតឲ្យគណៈប្រតិភូរបស់អង្គការ ICRC ដែលដឹកនាំដោយលោក Christian Bay ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើគម្រោងជួយមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ស្ពឺ និងបាត់ដំបង ហើយនឹងរោងចក្រផលិតអវៈយវៈ និងឧបករណ៍សិប្បនិម្មិត ។

     មានប្រសាសន៍ក្នុងជំនួបនោះផងដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណចំពោះលោកប្រធានអង្គការចាស់ ក៏ដូចជាលោកប្រធានថ្មី ដែលបានធ្វើកិច្ចសហប្រតិបត្តិ​ការបានយ៉ាងល្អ និងទទួលបាននូវលទ្ធផលផ្លែផ្កាជាច្រើនគួរជាទីមោទនៈ ។

     ជាការឆ្លើយតប  លោក Christian Bay បានលើក​ឡើងថា បន្ទាប់ពីអង្គការរបស់លោកបានមកបំពេញបេសកកម្មនៅកម្ពុជាក្នុងរយៈពេលកន្លងមក គឺលោកមាន​មោទនៈភាពខ្លាំងណាស់ដែលអង្គការបានជួយដល់ប្រជាជនកម្ពុជា ជាពិសេសជនពិការដែលពួកគាត់មានការលំបាកក្នុង​ការរស់នៅ ។

     លោកបានបន្តទៀតថា បច្ចុប្បន្នប្រទេសកម្ពុជា មានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះស្ថានភាព​សេដ្ឋកិច្ចក៏មានការវិវឌ្ឍគួរឲ្យកត់សម្គាល់ ដែលនេះជាសញ្ញា នៃការកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋនៅកម្ពុជា​នាពេលអនាគត​ ។

     ពាក់ព័ន្ធនឹងគម្រោងខាងលើ លោកប្រធានមានប្រសាសន៍ថា អង្គការ ICRC និងអង្គការដៃគូមួយ​ចំនួទៀត បានធ្វើការសហការគ្នាក្នុងការជួយលើវិស័យពិការភាពក្នុងប្រទេសកម្ពុជាឲ្យបានល្អបន្ថែមទៀត ។ ចំណែក​រោងចក្រផលិតអវៈយវៈ និងឧបករណ៍សិប្បនិម្មិត គឺខាងអង្គការគ្រោងឈប់ផ្តល់មូលនិធិមួយចំនួន ហើយប្រែក្លាយទៅជា អ្នកទិញឧបករណ៍ទាំងនោះជំនួសវិញ ។ ពាក់ព័ន្ធទៅនឹងចំនុចខាងលើ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឲ្យខាងអង្គការ ធ្វើការ​ពិភាក្សាជាមួយគ្នាឲ្យបានច្បាស់សិនក្នុងករណីខាងលើនេះ ដើម្បីឲ្យគម្រោងរបស់ស្ថាប័នយើងទាំងពីរដំណើរការ​ទៅបាន​ល្អបានយូរអង្វែង ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend