នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
កម្ពុជានឹងមានសាលាបង្រៀន ការថែទាំមនុស្សចាស់ក្នុងពេលដ៏ខ្លីខាងមុខ
PrinterEmail
ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

     លោក Fumio Yamada ប្រធានអង្គការសមាគមសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ហៅកាត់ (JCIA) បានថ្លែងឲ្យដឹងថា មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិសែនជ័យ គ្រោងបើកសាលាបង្រៀន នៃការថែទាំ មនុស្សចាស់ នឹងគ្រោងបើកវគ្គបណ្តុះបណ្តាលជំនាញផ្សេងៗទៀត សម្រាប់ប្រជាជនកម្ពុជាដែលក្រីក្រ ក្នុងពេលដ៏ខ្លីខាងមុខ ។ 

    ការថ្លែងឲ្យដឹងរបស់លោក Fumio Yamada បែបនេះ គឺនៅក្នុង ជំនួបសំណេះសំណាល និង ពិភាក្សាការងារជាមួយ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា នៅទីស្តីការក្រសួង ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ ។

     លោកប្រធាន Fumio Yamada បានលើកឡើងឲ្យដឹងទៀតថា បច្ចុប្បន្នមជ្ឈមណ្ឌលអភិវឌ្ឍន៍ សង្គមពោធិ​សែន​ជ័យ បានចាប់ផ្តើមសាងសង់អាគារមួយខ្នង  ដោយគ្រោងបង្កើតជាសាលាបណ្តុះ បណ្តាលជំនាញ ក្នុងទិសដៅជួយបង្រៀនដល់ប្រជាជនកម្ពុជាដែលក្រីក្រ ជាពិសេសគម្រោងបើកសាលា បង្រៀន សម្រាប់ការថែទាំមនុស្សចាស់ ដែលកម្ពុជាពុំធ្លាប់មានពីមុនមក ។

     លោក Fumio Yamada បន្តទៀតថា ក្រោយពីបើកដំណើរការរួច សម្រាប់សិក្ខាកាមដែលទទួល បានជំនាញពិតប្រាកដក្នុងការថែទាំមនុស្សចាស់ នឹងមានឱកាសទៅធ្វើការនៅប្រទេសជប៉ុន ព្រោះ ប្រទេសជប៉ុនគឺមានសមាគមជាច្រើន សម្រាប់ការថែទាំមនុស្សចាស់នេះ ក្នុងនោះប្រសិនទៅថ្ងៃខាងមុខ កម្ពុជាមានសមាគមថែទាំមនុស្សចាស់ដែរនោះ គឺជាឱកាសរឹងតែប្រសើរ សម្រាប់អ្នកដែលមានជំនាញ ស្រាប់ ។

     ក្នុងជំនួបនេះដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា បានថ្លែងនូវការស្វាគមន៍ ចំពោះលោកប្រធានអង្គការ (JCIA)  ដែលមានគម្រោងរបស់ខ្លួន គ្រោងបើកសាលាបណ្តុះបណ្តាល លើជំនាញថែទាំមនុស្សចាស់នៅកម្ពុជា ព្រោះប្រទេសជប៉ុនគឺជា ប្រទេសដែលមានជំនាញក្នុងការថែទាំមនុស្សចាស់ ប្រកបទេព្យកោសល និងវិជ្ជាជីវៈច្បាស់លាស់ ។

     ទាក់ទិននឹងបញ្ហាថែទាំមនុស្សចាស់នេះ ឯកឧត្តម រដ្ឋមន្រ្តី បានឲ្យដឹងផងដែរថា ទៅថ្ងៃអនាគត កម្ពុជាគឺត្រូវតែមានមជ្ឈមណ្ឌលបណ្តុញបណ្តាល ថែទាំមនុស្សចាស់នេះ    ទោះបីមានលទ្ធភាពតិច ឬក៏ច្រើនយ៉ាងណាក្តី  ៕

 

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend