នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​រដ្ឋមន្រ្តី ព្រម​ទាំង​ថ្នាក់​ដឹក​នាំ បាន​អបអរ​សាទរ​ចំពោះ​អត្តពលិក​ជន​ពិការ​កម្ពុជា ដែល​ទើប​ដណ្ដើម​បាន​មេដាយ ពី​ការ​ប្រកួត​កីឡា​ប៉ារ៉ាហ្គេម​លើកទី០៨ នៅ​ប្រទេសសឹង្ហបុរី
PrinterEmail
ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

     អត្ត​ពលិក​ពិការ របស់​កម្ពុជា បាន​វិល​ត្រឡប់​មក​ដល់​មាតុភូមិ របស់​ខ្លួន​វិញ​ហើយ កាល​ពី​យប់​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ នៅ​អាកាសយាន​ដ្ឋាន អន្តរ​ជាតិ​ភ្នំពេញ បន្ទាប់​ពី​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ថ្នាក់​តំបន់​អាស៊ាន ប៉ារ៉ាហ្គេម លើកទី៨ នៅប្រទេសសឹង្ហបុរី អស់រយៈពេលជិត ១០ថ្ងៃកន្លងទៅនោះ ជាមួយ​នឹង​មេដាយ​៩គ្រឿង ដែលកីឡាករ​ជន​ពិការ​កម្ពុជា ទទួល​បាន ក្នុង​នោះ​មាន​មេដាយ​មាស​ចំនួន​១គ្រឿង មេដាយ​ប្រាក់​២​គ្រឿង និងមេដាយ​សំរិទ្​ធចំនួន៦គ្រឿង។

     បន្ទាប់ពី​ការផ្ដល់​នូវ​បទសម្ភាសន៍​ខ្លី​ដល់​អ្នកយក​ព​ត៌​មាន​នោះ, ​ក្រុម​កីឡាករ​-​កីឡាការិនី​ពិការ រួមទាំងប្រតិភូ​របស់ខ្លួនបានដង្ហែ​ក្បូនឆ្ពោះទៅកាន់​ក្រសួង​សង្គមកិច្ច​អតីត​យុវជន និង​យុវ​និតិ​សម្បទា ដើម្បី​ជួប​សម្តែង​ការគួរសម​ជាមួយឯកឧត្តមរដ្ឋមន្ត្រី ​វង សូត​ ។

     ឯកឧត្តមរដ្ឋមន្រ្តី​ បានសម្តែងនូវការកោត​ស​សើរ​ដល់​អត្ត​ព​លិ​កជនពិការកម្ពុជា ​ដែល​បានខិតខំហ្វឹកហាត់ និងទៅ​ប្រកួ​តដណ្តើមមេដាយ ​ដើម្បី​មកជូនជាតិ​ ហើយទទួលបានលទ្ធផល​គួរ​ជាទី​មោទន​ៈ ។ ​ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា កន្លងមក​​មិនដែល​ធ្វើ​ពិធី​ទទួល​ក្រុម​អត្ត​ព​លិ​ក​ជនពិការ​សមរម្យ​ទេ ប៉ុន្តែ​នៅពេល​នេះ ក្រសួង​បាន​រៀបចំ​ការលើកទឹកចិត្ត​ក្នុង​ក្របខ័ណ្ឌ​រាជ​រដ្ឋា​ភិ​បាល​ចំពោះ​កីឡាករ​សំខាន់ៗ​ទៅតាម​កម្រិត​របស់​អត្ត​ព​លិ​ក​ជនពិការ​ ។

     នៅក្នុងឱកាសដែលជួបសម្តែងការគួរសម ជាមួយនឹងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា នារាត្រីនោះ ឯកឧត្តម វង សូត បានជូនជាថវិកាលើកទឹកចិត្ត ចំនួន៨លានរៀល ចំពោះក្រុមកីឡាករ និងប្រតិភូ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត នាំយកមេដាយ ជូនជាតិមាតុភូមិ ហើយសម្រាប់​ថវិកា​របស់រាជ​រដ្ឋ​ភិ​បាលកម្ពុជា ​មេដាយមាស​ទទួលបាន​ថវិកា​ ៤០​លាន​រៀល, ​មេដាយប្រាក់​ ​ថវិកា ៣២លាន​រៀល និង​មេដាយសំរិទ្ធ​ទទួលបាន​ថវិកា ២៤ លាន​រៀល​ ។

     គួររំលឹកថា កម្ពុជាបានបញ្ជូនកីឡាករជនពិការ ចំនួន៣០រូប ដើម្បីចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡា Asean Para Games 2015 លើកទី៨។ ព្រឹត្តិការណ៍ Asean Para Games ២០១៥ លើកទី៨ ចាប់ផ្តើមចាប់ពីថ្ងៃទី០៣ ខែធ្នូ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ ដែលប្រទេសសមាជិកអាស៊ានទាំង១០ នៅប្រទេសសឹង្ហបុរី ៕

កីឡាករទទួបានមេដាយមាសពីការប្រកួត

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend