នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​រដ្ឋមន្រ្តី អញ្ជើញ​បើក​សិក្ខាសាលា​ថ្នាក់​ជាតិ ស្តីពី​ការ​ពិនិត្យ​ឡើង​វិញ​លើ​ការ​អនុវត្ត​ផែន​ការ​យុទ្ធសាស្រ្តជាតិ​ស្តីពី​ពិការ​ភាព​ឆ្នាំ ២០១៤-២០១៨ និង​ទិសដៅ​អនុវត្ត​បន្ត
PrinterEmail
ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

ផែនការ​យុទ្ធសាស្រ្តជាតិ ស្តីពី​ពិការ​ភាព​ ២០១៤.   ២០១៨ គឺជាមូលដ្ឋានគ្រឹះ និងជាឆ្អឹងខ្នងដ៏ សំខាន់ដែលមិនអាចខ្វះបាន​ក្នុង​ការ​ជម្រុញការអនុវត្តន៍ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិ ជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ និងទស្សវត្សរ៍​ជនពិការ​ប្រចាំ​តំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្មាំ២០១៣.២០២២ យុទ្ធសាស្រ្តអុីនឈាន់ ធ្វើអោយសិទ្ធិក្លាយជាការពិត ជាពិសេសយុទ្ធសាស្រ្ត​ចតុកោណដំណាក់កាលទីរបស់រាជ រដ្ឋាភិបាល លើវិស័យពិការភាព ហើយក៏ជាផែនទី ចង្អុលផ្លូវដើម្បីលើកកម្ពស់ជីវភាព និងសិទ្ធិជន ពិការ ក្នុងប្រទេសកម្ពុជា ដែលនេះជាប្រសាសន៍ លើកឡើងរបស់រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីត យុទ្ធជន ឯកឧត្តម វង សូត ថ្លែងក្នុងសិក្ខាសាលា ថ្នាក់ជាតិស្តីពី ការពិនិត្យឡើងវិញលើការ អនុវត្តន៍ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៤ ២០១៨ និងទិសដៅបន្តរ ព្រឹកថ្ងៃ១៤ខែ ធ្នូឆ្នាំ២០១៥ នៅសណ្ឋារគារភ្នំពេញ។

     ឯកឧត្តម វង សូត មាន​ប្រសាសន៍បន្តថា ផែនការយុទ្ធសាស្រ្តនេះ គឺជាឧបករណ៍គោល នយោបាយដែលទាមទារ អោយមានការពិនិត្យ តាមដាន និងកែលម្អជាប្រចាំដើម្បីឆ្លើយតបទៅ នឹងស្ថានភាពជាក់ស្តែងរបស់ជនពិការ។តាមរយៈ​ការ​អនុវត្តន៍ ផែនការយុទ្ធសាស្រ្តនេះយើងបាន ទទួលនូវដំណោះស្រាយជាក់លាក់ និងបទពិសោធន៍ល្អៗ សម្រាប់រួមចំណែកដល់ការ​ករសាងសមត្ថភាពអោយកាន់តែមានប្រសិទ្ឋិភាពដើម្បីជំរុញសង្គមកម្ពុជា ក្មុងការបោះជំហ៊ាន ទៅរកការលុបបំបាត់ឧបសគ្គនានា និងផ្តល់ឪកាសដល់ជនពិការដើម្បីសង្គមមួយសម្រាប់យើងទាំងអស់គ្នា។

     ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សា​សកម្មភាពជនពិការ មានប្រសាសន៍ថា សិក្ខា​សាលា​នេះ​មាន​រយៈ​ពេល​៣​ថ្ងៃ ដោយមាន សិក្ខាកាមចូលរួមសរុបចំនួនជិត២០០នាក់ ដើម្បី ជាឪកាសសម្រាប់តំណាងក្រសួង ស្ថាប័ន ពាក់ពន្ធ អង្គការ​តំណាង​ជនពិការ និងក្រុមជួយ ខ្លួនឯងនៃជនពិការ ពិសេសជនពិការផ្ទាល់បាន លើកឡើងអំពីរបាំង និងភាពជោគជ័យ ស្តីពីការ អនុវត្តន៍ផែនការយុទ្ឍសាស្រ្តស្តីពីពិការភាព។

     គួរបញ្ជាក់ដែរថា បើតាមការអង្កេតសេដ្ឋកិច្ចនិង សង្គមរបស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ឆ្នាំ២០១៤ បាន​បង្ហាញ​ថា​កម្ពុជា​មានជនពិការ សរុបប្រមាណ៥២៤ ០០០នាក់ស្មើនិង៤%នៃ ចំនួនប្រជាជនសរុប ដែលចំនួននេះមានការកើន ឡើង​ប្រមាណ​១.៩៤%ប្រៀបធៀបនឹងរបាយការណ៍ចន្លោះជំរឿនឆ្នាំ២០១៣របស់សួងផែនការ។

 

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend