នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​បណ្ឌិតរដ្ឋមន្ត្រី បើក​សិក្ខា​សា​លា​ស្តី​ពី​ការ​ពិ​និត្យ​មើល​នៃ​ការ​អនុ​វត្ត​កម្ម​វិធី​ការ​ងារ​ឆ្នាំ​២០០៨-២០១៣ និង​​ត្រៀម​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្ត្រ​ឆ្នាំ​២០១៤-២០១៨
PrinterEmail
ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១២ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          ព្រឹក​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០១២ នៅ​ទីស្តី​ការ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា មាន ប្រារព្ធ​ពិ​ធី​បើក​សិក្ខា​សាលា​ ស្តី​ពី​ការ​ពិនិត្យ​មើល​ការ​អនុវត្ត​កម្ម​វិធី​ការ​ងារ​ឆ្នាំ​២០០៨-២០១៣ និង​ត្រៀម​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្ត្រ​ឆ្នាំ​២០១៤-២០១៨ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី និង​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្តម លោក​ជំទាវ លោក លោក​ស្រី ថ្នាក់​ដឹក​នាំ តំណាង​អោយ​នាយក​ដ្ឋាន អង្គភាព​ជំ​នាញ អង្គ​ការ​ដៃ​គូ​អភិវឌ្ឍន៍ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​សរុប​ចំនួន ១៣០​នាក់ ។

          ឯកឧត្តម សយ ស៊ីផុន រដ្ឋ​លេខាធិការ និង​ជា​ប្រធាន​គណៈ​កម្មការ​គ្រប់​គ្រង​សម្រប​សម្រួល​អនុវត្ត​គម្រោង​កម្ម​វិធី​ដែល​គាំ​ទ្រ និង​សហការ​ដោយ​ដៃ​គូ​អភិវឌ្ឍន៍​នា​នា អង្គការ​មិន​មែន​រដ្ឋាភិបាល​មាន​ប្រសាសន៍​ថា គោល​បំណង​នៃ​អង្គ​សិក្ខា​សា​លា​នា​ថ្ងៃ​នេះ គឺ​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​អំពី​ការ​អនុវត្ត​កម្ម​វិធី​ការ​ងារ​អាទិ​ភាព ៦​ចំណុច ជំហាន​ទី​២ ឆ្នាំ​២០០៨​-​២០១៣ និង​ត្រៀម​រៀបចំ​ផែន​ការ​យុទ្ធ​សាស្ត្រ​ឆ្នាំ​២០១៤​-​២០១៨ របស់​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា ។

          ថ្លែង​នៅ​ក្នុង​ឱកាស​បើក​សិក្ខា​សាលា​នា​ពេល​នោះ​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួងសង្គមកិច្ច បាន​សម្តែង​នូវ​ការ​កោត​សរ​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់ ដែល​បាន​ខិត​ខំ​អនុវត្ត​នូវ​កម្ម​វិធី​ការ​ងារ​អាទិ​ភាព ៦​ចំណុច ជំហាន​ទី​២ ប្រកប​ដោយ​ស្មារតី​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​ទទួល​បាន​នូវ​លទ្ធ​ផល​យ៉ាង​ល្អ​ប្រសើរ ។

          តមក​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា សកម្ម​ភាព និង​លទ្ធ​ផល​ការ​ងារ​របស់​ក្រសួង​សង្គម​កិច្ច គឺ​បាន​ឆ្លើយ​តប​យ៉ាង​សម​ស្រប​ទៅ​នឹង​កម្ម​វិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី​២ របស់​រាជរដ្ឋាភិបាល​ក្រោមការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ។

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ថា វឌ្ឍន​ភាព​ដែល​ក្រសួង​សង្គមកិច្ច​សម្រេច​បាន​នា​ពេល​កន្លង​មក គឺ​បាន​មក​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ និង​សកម្ម​ភាព​ជាក់​ស្តែង​ចំ​ទិស និង​កិច្ច​សហការ​ល្អ​ជា​មួយ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់ អាជ្ញាធរ​ដែន​ដី​គ្រប់​ជាន់​ថ្នាក់ គួប​ផ្សំ​ជា​មួយ​កិច្ច​សហការ និង​ការ​គាំ​ទ្រ​ពី​សំណាក់​អង្គការ​ដៃ​គូ​អភិវឌ្ឍន៍ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សប្បុរស​ជន​​នា​នា ។

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា គិត​មក​ដល់​ថ្ងៃ​នេះ​នៅ​សល់​ពេល​ប្រហែល​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ គឺ​នឹង​ត្រូវ​បញ្ចប់​ការ​អនុវត្ត​កម្ម​វិធី​ការ​ងារ​អាទិភាព ៦​ចំណុច ជំហាន​ទី​២ ដូច​នេះ មុន​នឹង​ឈាន​ទៅ​រៀបចំ​កម្ម​វិធី​ការ​ងារ​ក្នុង​ដំណាក់​កាល​ថ្មី គឺ​ត្រូវ​តែ​ពិនិត្យ និង​វាយ​តម្លៃ​ទៅ​លើ​កម្ម​វិធី​ការ​ងារ​ដែល​យើង​បាន​នឹង​កំពុង​អនុវត្ត​នា​ពេល​កន្លង​មក ជាក់​ស្តែង​បាន​ជា​យើង​មាន​សិក្ខា​សា​លា​នា​ថ្ងៃ​នេះ​ឡើង ។

          ជាទីបញ្ចប់​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ក៏​បាន​ស្នើ​ឲ្យ​ឯកឧត្តម លោក​ជំទាវ សមាជិក សមាជិកា​នៃ​អង្គ​សិក្ខា​សា​លា និង​អ្នក​ដែល​ពាក់​ព័ន្ធ​ទាំង​អស់ សូម​យក​អស់​ស្មាតី ផ្តល់​កិច្ច​សហ​ការ ស្វែង​យល់ ពិភាក្សា និង​ផ្តល់​អនុសាសន៍​ជូន​អង្គ​សិក្ខា​សា​លា ដើម្បី​ឲ្យ​ផែន​ការ​យុទ្ធ​សាស្ត្រ​សម្រាប់​ឆ្នាំ​២០១៤​-​២០១៨ របស់​យើង​មាន​ភាព​ស័ក្តិ​សិទ្ធ ប្រសិទ្ធ​ភាព និង​អាច​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​សេវា​សង្គម​កិច្ច​សម្រាប់​ជន​រង​គ្រោះ និង​ងាយរង​គ្រោះ ៕

   

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend