ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ពិធីបើក~ផ្ដល់ ថវិការបបគោលនយោបាយជូនដល់ជនពិការក្រីក្រនៅតាមសហគមន៍

mosvy
20 ខែ​ធ្នូ 2021

ភ្នំពេញ៖ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានរៀបចំពិធីបើក~ផ្ដល់ថវិការបបគោលនយោបាយជូនដល់ជនពិការក្រីក្រនៅតាមសហគមន៍ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហឿង សុផុន អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានអញ្ជើញការចូលរួម ពីឯកឧត្តម សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខមាលភាពជនពិការ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ និងលោកស្រី សក់ ចិន្តារី នាយករងរដ្ឋបាលរាជធានីភ្នំពេញតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជរាជធានីភ្នំពេញ និងបងប្អូនជនពិការជាច្រើនរូបផងដែ។

នាឱកាសនោះ ឯកឧត្តម ហឿង សុផុន បានលើកឡើងថា គោលដៅចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជាគឺការកាត់បន្ថយភាពក្រីក្រ ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជនទូទៅដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ភាពក្រីក្រគឺជាការខាតបង់តម្លៃធនធានសេដ្ឋកិច្ចដែលមិនត្រឹមតែមិនអាចទទួលយកបាន ខាងផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាអាចបណ្ដាលឱ្យមានការបែកខ្ញែក និងអស្ថិរភាពក្នុងសង្គមថែមទៀតផងដែរ។

ឯកឧត្តមបន្ថែមថា ក្នុងអាណត្តិទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលបានផ្ដោតសំខាន់ទៅលើយុទ្ធសាស្ត្រគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលដែលធានាឱ្យបងប្អូនទទួលបាននូវផលប្រយោជន៍អំពីប្រព័ន្ធជំនួយសង្គម និងរបបសន្តិសុខសង្គម បានកាន់តែល្អប្រសើរឡើង បន្ថែមពីលើនេះទៀតច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការកាន់តែត្រូវបានស្វែងរកឲ្យឃើញពីការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខទុក្ខជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនមានពិការភាពឲ្យមានភាពកាន់តែប្រសើរឡើងជាលំដាប់ជាពិសេសការគោរពភាពថ្លៃថ្នូរពីកំណើត និងការរស់នៅប្រកបទៅដោយឯករាជ្យព្រមទាំងសុខមាលភាពពេញលេញដោយលើកកម្ពស់ស្មើគ្នាចំពោះមុខច្បាប់នៅក្នុងសង្គម។

ផ្អែកតាមរបាយការណ៍របស់លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ជនពិការក្រីក្រដែលត្រូវទទួលបានរបបគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានចំនួន ៦២៤នាក់ ស្រី៣០៨ នាក់ ដែលមានចំនួន៥ សង្កាត់ ក្នុងនោះមាន ៖ សង្កាត់គោករកាចំនួន៥៣០នាក់ សង្កាត់ពញាពន់៣៤នាក់ សង្កាត់ព្រែកព្នៅ៤៧នាក់ សង្កាត់ពន្សាំង ៨នាក់ និងសង្កាត់សំរោង ៥នាក់ សរុបទឹកប្រាក់ចំនួន ១៤៧.០០០.០០០រៀល។
ដោយឡែកថ្ងៃនេះ ជនពិការក្រីក្រ ដែលទទួលបានរបបគោលនយោបាយ មានចំនួន ៩៤ នាក់ ចំពោះជនពិការក្រីក្រ ចំនួន៥៣០នាក់ទៀត នឹងត្រូវបើកនៅថ្ងៃបន្តបន្ទាប់ទៀត៕

ព័ត៌មានជាប់ទាក់ទង

  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026
  • ទីស្តីការក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា ព្រឹកថ្ងៃព្រហស្បតិ៍ ៩ មេសា ឆ្នាំ២០២៦ ឯកឧត្តម ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានចូលរួមជាអធិបតីក្នុងកម្មវិធីអបអរសាទរទិវាជនមានពិការភាពអូទីស្សឹម និងដោនសុីនដ្រូមកម្ពុជា លើកទី១៣

    mosvy Author/
    9 ខែ​មេសា 2026
  • សាលាខេត្តព្រៃវែង៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ពិធីប្រគល់ធុងសំរាម ជូនរដ្ឋបាល ក្រុង ស្រុក សម្រាប់ចែកជូនតាមបណ្តា វត្តអារាម សាលារៀន និងមណ្ឌលសុខភាពក្នុងខេត្តព្រៃវែង

    mosvy Author/
    9 ខែ​មេសា 2026
  • មណ្ឌលកុមារកំព្រាភ្នំពេញថ្មី៖​ នៅ​ព្រឹកថ្ងៃពុធ ទី៨ ខែមេសា​ ឆ្នាំ២០២៦ ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ​ ជា​ ផល្គុន​ ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីផ្តល់ភាពកក់ក្តៅ និងចែករំលែកក្តីស្រឡាញ់ជាមួយកុមារកំព្រា នៃមណ្ឌលកុមារកំព្រាភ្នំពេញថ្មី មណ្ឌលកុមារកំព្រាកូលាប​ទី៤ មណ្ឌលអាសហ្វេស៊ីបកម្ពុជា និងមជ្ឈមណ្ឌលទារកនិងកុមារជាតិ

    mosvy Author/
    9 ខែ​មេសា 2026