បន្ទាយមានជ័យ៖ នៅថ្ងៃសៅរ៍ ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៣ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា និង ឯកឧត្តម សួន សុធី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំប្រតិភូចុះពិនិត្យស្ថានភាពទូទៅរបស់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត ដែលមានទីតាំងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ពិធីនេះការមានអញ្ជើញអមដំណើរដោយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញរបស់ក្រសួងផងដែរ ក្នុងរួមមានអគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ឯកឧត្តម ឌីន បូរី រួមទាំងនាយកដ្ឋានគាំពារជនរងគ្រោះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបន្ទាយមានជ័យ ប្រធាន អនុប្រធានមជ្ឈមណ្ឌល និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។
ក្នុងឱកាសនោះរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានដឹកនាំប្រតិភូពិនិត្យមើលតាមអាគារសាងសង់ថ្មី ពិនិត្យពីស្ថានភាពសំណង់ និងរបៀបនៃគ្រប់គ្រងតាមអាគារនីមួយៗ និងបានសំណេះសំណាលជាមួយមន្រ្តីបម្រើការងារក្នុងមណ្ឌល ដោយបានផ្តល់អនុសាសន៍អំពីការគ្រប់គ្រងមណ្ឌល រួមទាំងការគ្រប់គ្រងប្រព័ន្ធទឹកភ្លើង ការរៀបចំម្ហូបអារហារសម្រាប់ជនរងគ្រោះស្នាក់នៅក្នុងមណ្ឌល និងការរៀបចំដាំដើមឈើសម្រាប់ផ្តល់ម្លប់ផង និងសម្រាប់ហូបផ្លែផង។
ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានផ្តាំផ្ញើសូមឲ្យមន្រ្តីទាំងអស់ធ្វើការងារដោយយកបេះដូងដាក់លើការងារផង ដើម្បីនិរន្តភាពការងារ និងសូមឲ្យមន្រ្តីអនុវត្តការងារដោយការទទួលខុសត្រូវខ្ពស់។
ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានជូនពរដល់មន្រ្តីទាំងអស់សុខភាពល្អ និងបម្រើការងារនៅមណ្ឌលថ្មីនេះប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ផងដែរថា៖ បច្ចុប្បន្នមណ្ឌលខ្វះខឡានសម្រាប់ដឹកជនរងគ្រោះ៕