ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រគល់ផ្ទះ២ខ្នងជូន​ជនមានពិការភាព​នៅខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល

mosvy
1 ខែ​មីនា 2024

ម.ជ.ព ៖ នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ផ្ទះមូលនិធិជនពិការ២ខ្នង មានទំហំ៤គុណនឹង៦ម៉ែត្រ ធ្វើពីថ្មប្រក់ស័ង្កសី ត្រូវបានប្រគល់ជូនជនមានពិការភាពចំនួន ២រូប មានឈ្មោះ លី ម៉េត ភេទប្រុស អាយុ៥៨ឆ្នាំ ជាជនមានពិការភាពជើងស្តាំ រស់នៅភូមិភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងឈ្មោះ លឹម លៀង ភេទស្រី អាយុ៥០ឆ្នាំ ជាជនមានពិការភាពដៃម្ខាងដោយ​សារធ្លាក់​ពីលើដើមឈើ ភូមិព្រៃប្រាសាទ ឃុំដើមឫស ស្រុកកណ្តាល​ស្ទឹង ខេត្តកណ្តាល។

ពិធីនេះមានការចូលរួមជាអធិបតីពីឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ លោកស្រីប្រធានមន្ទីរស.អ.យ.ខេត្តកំពង់ស្ពឺ តំណាងសហភាពសហព័ន្ធវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជនពិការខេត្តកំពង់ស្ពឺ និងសាខាខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋាន។

ថ្លែងក្នុងកម្មវិធីនេះ ឯកឧត្តម ខុម ផលលឿន មានប្រសាសន៍​ថា កន្លងមករាជរដ្ឋាភិបាលតាមរយៈ​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានឯកឧត្តម ជា សុមេធី ជារដ្ឋមន្ត្រី តែងតែចង្អុលបង្ហាញនិងយកចិត្តទុកដាក់​ខ្ពស់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តគោល​នយោបាយនានាដូចជាការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា និងការគាំពារសង្គមនានាដល់ប្រជាពលរដ្ឋក្រីក្រ។

ឯកឧត្តមបានបន្តថាសម្រាប់ផ្ទះ២ខ្នងនេះ គឺបានមកពី​សប្បុរសជននានាដែលបានចូលរួមបរិច្ចាគថវិកាចូលហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ និងថវិកាមួយផ្នែក​ទៀតគឺបានពីបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈកម្មវិធីផ្តល់ផ្ទះនេះ គឺបានបង្ហាញពីការយកចិត្ត​ទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះជនមានពិការក្រីក្រនៅតាមសហគមន៍ ក្នុងការលើកកម្ពស់គុណភាព​ជីវិតរបស់​គ្រួសារ​ជនមានពិការភាពឱ្យទទួលបានសុខុមាលភាព និង​បង្កើនលទ្ធភាព​ក្នុងការអភិវឌ្ឍជីវភាព។

ឯកឧត្តមក៏បានផ្ដាំផ្ញើដល់គ្រួសារជនមានពិការភាពទាំង២រូប សូមចូលរស់នៅក្នុងផ្ទះថ្មីនេះ សូមឱ្យមានសេចក្តីសុខ សុខភាពល្អ និងសូមជៀសឆ្ងាយពីជំងឺឆ្លងទាំងឡាយ។

ក្នុងពិធីនេះដែរ មូលនិធិជនពិការក៏បានផ្តល់ជូននូវអំណោយ​របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារជនមាន​ពិការភាព​ដែលទទួលបានផ្ទះថ្មី ក្នុង១នាក់ទទួលបានថវិកា​ចំនួន១០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ ២យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ និងមី១កេស៕

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»

    mosvy Author/
    9 ខែ​កក្កដា 2026
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្ដល់សេវាធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    9 ខែ​កក្កដា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026