ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានដទៃ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់ៗ

អបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០២៦

mosvy Author
1 ខែ​តុលា 2026

ទីស្តីការក្រសួង ស.អ.យ៖ ថ្ងៃព្រហស្បត្តិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច បានរៀបចំប្រារព្ធខួបលើកទី២៨ ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្ដរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ប្រព្រឹត្តទៅនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៨ : 00 នាទីព្រឹក នៅទីស្តីការក្រសួង ស.អ.យ.។

គោលបំណងនៃការប្រារព្ធទិវា

ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ប្រារព្ធឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាពរប​ស់មនុស្សវ័យចាស់ឱ្យបានកាន់តែប្រសើរឡើង និងបានបង្ហាញឱ្យឃើញអំពីតួនាទីដ៏សំខាន់របស់មនុស្សវ័យ​ចាស់ បុព្វការីជន ដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ ព្រមទាំងផ្ដល់នូវចំណេះដឹង ចំណេះធ្វើ បន្សល់ទុកនូវកេរដំណែលដ៏ល្អផូរផង់ និងបទពិ​សោធដ៏ច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។

លទ្ធផលនៃការប្រារព្ធទិវា

– ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញចែកអំណោយជូនមនុស្សចាស់ចំនួន ១២០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាឧបត្ថម្ភចំនួន ៦០ ០០០រៀល

– បានពិនិត្យព្យាបាលសុខភាពភ្នែកនិងផ្តល់វ៉ែនតាជូនមនុស្សចាស់

– ទទួលបានសំណូមពរពីតំណាងមនុស្សចាស់ស្នើសុំរៀបចំប្រារព្ធទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឱ្យបានរៀងរាល់ឆ្នាំ

– បានរៀបចំអាហារសម្រន់ និងភេសជ្ជៈជូនមនុស្សចាស់ និងសមាសភាពអញ្ជើញចូលរួមទាំងអស់

– ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង ស.អ.យ. មន្ទីរ ស.អ.យ. និងសាខាមូលនិធិជាតិជំនួយសង្គម ទូទាំង ២៥ រាជធានី ខេត្ត មនុស្សចាស់ អង្គការដៃគូ និងសប្បុរសជន សមាជិក សមាជិកាអញ្ជើញចូលរួមសរុបចំនួន ៤០០នាក់ ។

សូមជ្រាបជារបាយការណ៍ សូមអរគុណ។

ព័ត៌មានជាប់ទាក់ទង

  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026