ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់ៗ

មណ្ឌលកុមារកំព្រាភ្នំពេញថ្មី៖​ នៅ​ព្រឹកថ្ងៃពុធ ទី៨ ខែមេសា​ ឆ្នាំ២០២៦ ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ​ ជា​ ផល្គុន​ ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីផ្តល់ភាពកក់ក្តៅ និងចែករំលែកក្តីស្រឡាញ់ជាមួយកុមារកំព្រា នៃមណ្ឌលកុមារកំព្រាភ្នំពេញថ្មី មណ្ឌលកុមារកំព្រាកូលាប​ទី៤ មណ្ឌលអាសហ្វេស៊ីបកម្ពុជា និងមជ្ឈមណ្ឌលទារកនិងកុមារជាតិ

mosvy Author
8 ខែ​មេសា 2026

ពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីផ្តល់ភាពកក់ក្តៅ និងចែករំលែកក្តីស្រឡាញ់ជាមួយកុមារកំព្រា
មណ្ឌលកុមារកំព្រាភ្នំពេញថ្មី៖​ នៅ​ព្រឹកថ្ងៃពុធ ទី៨ ខែមេសា​ ឆ្នាំ២០២៦ ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ​ ជា​ ផល្គុន​ ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ រួមជាមួយអភិបាលរងរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីផ្តល់ភាពកក់ក្តៅ និងចែករំលែកក្តីស្រឡាញ់ជាមួយកុមារកំព្រា នៃមណ្ឌលកុមារកំព្រាភ្នំពេញថ្មី មណ្ឌលកុមារកំព្រាកូលាប​ទី៤ មណ្ឌលអាសហ្វេសុីប កម្ពុជា និងមជ្ឈមណ្ឌលទារកនិងកុមារជាតិ សរុបចំនួន ២៧០នាក់ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី​ និងលោកជំទាវ​ បាននាំយកនូវសម្ភារៈមួយចំនួនប្រគល់ជូនមណ្ឌលរួមមាន ៖

  1. សៀវភៅរឿងខ្លី ៦០០ក្បាល
  2. សៀវភៅផាត់ពណ៍ ៦០០ក្បាល
  3. ក្រដាស់ផាត់ពណ៍ ៣០ដុំ
  4. សៀវភៅគណិតវិទ្យាអង់គ្លេស ២០០ក្បាល
  5. សៀវភៅភាសាអង់គ្លេស ៣ប្រភេទ ២៤៦ក្បាល
  6. សៀវភៅភាសាខ្មែរ ៨៧ក្បាល
  7. សៀវភៅប្រវត្តិសាស្រ្តពិភពលោក ៥០ក្បាល
  8. សៀវភៅភាសាចិន ២០០ក្បាល
  9. សៀវភៅសរសេរ ៦០០ក្បាល
  10. សៀវភៅខ្លឹមសារអប់រំកុមារតូច ១០០ក្បាល
  11. តុរៀនកុមារ ១៤តុ
  12. ខ្មៅដៃ ១០០ប្រអប់
  13. ប្រដាប់ចិតខ្មៅដៃ ៣៣៦គ្រាប់(ស្មើរ ៧កំប៉ុង)
  14. ឈុតបន្ទាត់ ៩០ឈុត
  15. ជ័រលុបខ្មៅដៃ ១,៦០០គ្រាប់(ស្មើរ ២០កំប៉ុង)
  16. ប៊ិច ៥០០ដើម(ស្មើរ ១០កំប៉ុង)
  17. ក្ដារឈ្នួន ១៣៥ក្ដារ
  18. សម្ភារៈសិក្សាសម្រាប់កុមារ ២២៥ឈុត
  19. ខ្សែអន្ទាក់ ១០០ខ្សែ
  20. ឈុតខោអាវកូនក្មេងតូច ៩០ឈុត
  21. ខោអាវក្មេងចម្រុះ ២-៧ឆ្នាំ ២៦ថង់
  22. តុក្កតា ៣៦តុក្កតា
  23. អាវវាលក្លៀក ៥០អាវ
  24. អាវរងា ៥៦អាវ
  25. ខោទឹកនោមចម្រុះ ២,៤២២ខោ
  26. ឈុតពូកសម្រាប់ទារក ៣១ឈុត
  27. មុងសម្រាប់ទារក ៦០ឈុត
  28. នំចម្រុះ ២៥កេស
  29. វីតាមីនកូនក្មេង ៣០០ដប
  30. ក្រណាត់ និងខោអាវ ៦កេសនិង
  31. ក្នុងមួយមណ្ឌលទទួលបាន អង្ករ ១០០០គ.ក ទឹកសុទ្ធ៣០កេសធំ និងថវិកា ២លានរៀល។

ព័ត៌មានជាប់ទាក់ទង

  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026
  • ទីស្តីការក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា ព្រឹកថ្ងៃព្រហស្បតិ៍ ៩ មេសា ឆ្នាំ២០២៦ ឯកឧត្តម ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានចូលរួមជាអធិបតីក្នុងកម្មវិធីអបអរសាទរទិវាជនមានពិការភាពអូទីស្សឹម និងដោនសុីនដ្រូមកម្ពុជា លើកទី១៣

    mosvy Author/
    9 ខែ​មេសា 2026
  • សាលាខេត្តព្រៃវែង៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ពិធីប្រគល់ធុងសំរាម ជូនរដ្ឋបាល ក្រុង ស្រុក សម្រាប់ចែកជូនតាមបណ្តា វត្តអារាម សាលារៀន និងមណ្ឌលសុខភាពក្នុងខេត្តព្រៃវែង

    mosvy Author/
    9 ខែ​មេសា 2026
  • ខេត្តស្ទឹងត្រែង៖​ នារសៀល​ថ្ងៃច័ន្ទ​ ទី៦​ ខែមេសា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត​ស្ទឹងត្រែង​ ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ រួមទាំងគ្រឿងឧបភោគបរិភោគ និងថវិកា ផ្ទាល់ខ្លួនរបស់​ ឯកឧត្តមរដ្ឋមន្រ្តី​ និងលោកជំទាវ​ ព្រមទាំងសប្បុរសជននានា ជូនវីរៈកងទ័ព នៅយោធភូមិភាគទី១

    mosvy Author/
    7 ខែ​មេសា 2026
  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026